តេស្តលើកទី៣ ទើបរកឃើញ! លទ្ធផលតេស្តលើកទី៣ បុគ្គលពាក់ព័ន្ធផ្ទាល់នឹងអន្ទិត កក្កដា សុភ័ណ្ឌ ចេញហើយ

//s9.kh1.co/dd/dd539e8a7947d3a4063ed6e4b0cd6d1bef321cce.jpg
សង្គម

 ២៩-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយទទួល លទ្ធផលតេស្តលើកទី១ និងទី២ អវិជ្ជមាន ក៏នៅបន្តលើកទី៣ តែត្រូវរកឃើញថា បុគ្គលពាក់ព័ន្ធផ្ទាល់រូបនេះ វិជ្ជមានកូវីដ

ខេត្តតាកែវ ៖ ក្រោយរកឃើញថា អន្ទិត កក្កដា សុភ័ណ្ឌ វិជ្ជមានកូវីដ១៩ ធ្លាប់បានទៅចូលរួមមង្គលការមិត្តភក្តិនៅ ស្រុកសំរោង ខេត្តតាកែវ រួចនោះ អជ្ញាធរបាន ចាត់វិធានយ៉ាងស្វាហាប់ ដោយប្រមូលបុគ្គលពាក់ព័ន្ធទាំងអស់ឲ្យធ្វើចត្តាឡីស័ក នៅក្នុងផ្ទះរៀងខ្លួនៗ ដើម្បីរងចាំការយកសំណាក និងស្តាប់លទ្ធផល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ក្នុងការធ្វើតេស្តលើកទី១ និងទី២ លទ្ធផលបង្ហាញថា​ បុគ្គលដែលពាក់ព័ន្ធទាំងនោះ អវិជ្ជមានជំងឺកូវីដ១៩ តែយ៉ាងណាក្តី ដើម្បីធានាឲ្យបាន អាជ្ញាធរសម្រេចឲ្យមានការធ្វើតេស្តលើកទី៣ ស្របពេលនោះ ការធ្វើតេស្តលើកទី៣ នេះមានតែ អ្នកពាក់ព័ន្ធដោយផ្ទាល់តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា តាមរបាយការណ៍របស់សមត្ថកិច្ច្ បានបង្ហាញប្រាប់យ៉ាងច្បាស់ថា ក្រោយធ្វើតេស្តលើកទី៣រួចមក​ បុគ្គលពាក់ព័ន្ធដោយផ្ទាល់នឹង អន្ទិត កក្កដា សុភ័ណ្ឌ នៅថ្ងៃទី ១២ មីនា ២០២១ ឈ្មោះ ហ៊ីង សាមួន ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិព្រេច សង្កាត់រកាក្រៅ ក្រុងដូនដែវ ដែលខ្លួនជាចុងភៅក្នុងពិធីមង្គលនោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម៖ 

បុគ្គលវិជ្ជមានកូវីដ
បុគ្គលវិជ្ជមានកូវីដ
បុគ្គលវិជ្ជមានកូវីដ
បុគ្គលវិជ្ជមានកូវីដ
បុគ្គលវិជ្ជមានកូវីដ
បុគ្គលវិជ្ជមានកូវីដ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T