ក្រោយភ្លៀងមេឃស្រឡះ! ទីបំផុត​ ទឹម​ រដ្ឋា​ ស្គាល់រសជាតិនៃចិញ្ចៀនសុំរៀបការជាលើកដំបូង

//s9.kh1.co/68/68aa7915a00d435548c1bab9ef08149b7e0cf336.jpg
តារា & កម្សាន្ដ

 ២៩-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មិនធម្មតា​ កញ្ញាទឹម រដ្ឋា​ ស្គាល់រសជាតិលើកដំបូងនៃចិញ្ចៀនសុំរៀបការហើយក្រោយសាងស្នេហ៍អស់រយ:ពេល៥ឆ្នាំ

ភ្នំពេញ: កញ្ញា​ ទឹម​ រដ្ឋា​ ដែលពុកម៉ែ បងប្អូន​ និងទស្សនិជនបានស្គាល់ថា កញ្ញា​ជាតារាសម្តែង និងជាតារាម៉ូដែលដ៏ស្រស់សោភាមួយរូបផងដែរនោះ កាលពីពេលថ្មីៗនេះកញ្ញាបានប្រកាសពីការដែលមិត្តប្រុសរបស់កញ្ញា​ សុំរៀបការ តាមរយ:សារបង្ហោះលើគណនីហ្វេសប៊ុករបស់នាងយ៉ាងដូច្នេះថា:

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញា​ ទឹម​រដ្ឋា​ និងគូសង្សារ
កញ្ញា​ ទឹម​រដ្ឋា​ និងគូសង្សារ

វាស្ទើរតែមិនជឿថាវាអាចកើតឡើងនៅក្នុងជិវិតពិតដូចក្នុងកុនដែលខ្ញុំធ្លាប់តែសម្ដែង 💍តែឥលូវវាបានក្លាយជាការពិតហើយ មនុស្សជាស្រលាញ់ នឹងអ្នកគាំទ្រជាទីគោរពរបស់ខ្ញុំ ហើយនឹងពិភពលោកដ៏ស្រស់ស្អាតអើយ ពេលនេះខ្ញុំបានទទួលការសុំ រៀបការពីម្ចាស់បេះដួងខ្ញុំហើយ Jovany Antonio គាត់នឹងចូលមកធ្វើជាចំនែកនៃជិវិតរបស់ខ្ញុំនិងមើលថែរគ្នាទៅវិញទៅមក🙏🏾❤️💍 កូនសូមអរគុណប៉ា 🙏🏾 

កញ្ញា​ ទឹមរដ្ឋា

បន្ទាប់មកកញ្ញាទឹម រដ្ឋា​ ក៏បានបន្តបន្ថែមទៀតថា៖

កញ្ញា​ ទឹម​រដ្ឋា​ 
កញ្ញា​ ទឹម​រដ្ឋា​ 

អរគុណTim Vannaដែលអនុញ្ញាតឲ្យបុរសម្នាក់នេះមើលថែកូន 🙏🏾❤️ហើយកូនសុំទោសដល់អ្នកម្ដាយ Pan RaNy ដែលកូនមិនអាចមានឪកាសបង្ហាញការពាក់ចិញ្ចៀន 💍និងភាពរីករាយបូករួមទាំងសេក្ដីសុខដែលកូនកំពុងមាន ជាមួយដៃគូរអនាគតរបស់កូនដូចដែលម៉ាក់ធ្លាប់ចង់ឃើញឲ្យម៉ាក់បាន កូនមហារសែនសោកស្ដាយនឹងសុំទោសម៉ាក់ដែលរឿងនេះវាកើតយឺតពេល🙏🏾😔 កូនដឹងថាអ្នកម្ដាយនៅតែតាមថែរក្សាកូននឹងក្រុមគ្រួសាររហូតមក អ្នកម្ដាយនៅតែស្ថិតក្នុងបេះដូងកូនជារៀងរហូត 👏

កញ្ញា​ ទឹមរដ្ឋា

គួររំលឹកផងដែរថា មុននឹងទទួលបានចិញ្ចៀនរៀបការនេះ ទំនាក់ទំនងស្នេហាដ៏យូរអង្វែងរវាងកញ្ញា ទឹមរដ្ឋា និងមិត្តប្រុសមានរយ:ពេលប្រមាណជាង៥ឆ្នាំហើយ៕

កញ្ញា​ ទឹម​រដ្ឋា​ និងគូសង្សារ​ ព្រមទាំងក្រុមគ្រួសារ
កញ្ញា​ ទឹម​រដ្ឋា​ និងគូសង្សារ​ ព្រមទាំងក្រុមគ្រួសារ
កញ្ញា​ ទឹម​រដ្ឋា​ 
កញ្ញា​ ទឹម​រដ្ឋា​ 
កញ្ញា​ ទឹម​រដ្ឋា​ និងគូសង្សារ
កញ្ញា​ ទឹម​រដ្ឋា​ និងគូសង្សារ
ទឹម រដ្ឋា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T