មកស្គាល់កន្លែងទេសចរណ៍ថ្មីៗ នៅលើពិភពលោក ដែលគួរឱ្យចង់ទៅទស្សនា

//s9.kh1.co/e9/e9fe066078d30535b1fbe6453e4d2610cfa19176.jpg
សង្គម

 ២៨-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

បើសិនជាដើរលេងទៅប្រាសាទបុរាណឡើងធុញហើយ យើងទៅដើរលេងកន្លែងដែលថ្មីៗប្លែកៗវិញម្តង

បរទេស៖ ដោយសារតែពិភពលោកកំពុងវឹកវរដោយសារតែកូវីដរាតត្បាត មនុស្សភាគច្រើនមិនអាចដើរលេងទៅតាមតំំបន់នានាបានដូចកាលពីមុន ក៏ប៉ុន្តែបើសិនជាចប់កូវីដទៅ អ្នកខ្លះប្រាកដជាមានគម្រោងដើរលេងទៅកន្លែងផ្សេងៗជាមិនខាន។ សំខាន់នោះគឺថា អ្នកខ្លះប្រាកដជាមិនដឹងថាគួរទៅលេងទីណាទៀត ព្រោះដើរឡើងសុះកន្លែងអស់ទៅហើយ ហើយប្រាកដជាចង់ស្វែងរកកន្លែងថ្មីៗជាមិនខាន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនបាច់រៀបរាប់ច្រើន ខាងក្រោមនេះគឺជាកន្លែងថ្មីៗប្លែកៗ ដែលអ្នកគួរតែទៅលេង៖ 

1. Golden Bridge

ស្ពាន Golden Bridge របស់វៀតណាមដែលបានបើកនៅឆ្នាំ2018 ត្រូវបានរចនាឡើងហាក់ដូចជាដៃធំមួយ (ធ្វើពី fibre-glass និង mesh wire) កំពុងទ្រទ្រង់ផ្លូវដើរដែលមានប្រវែង149ម សម្រាប់មនុស្សឈរទស្សនាទេសភាពរីហ្សត Da Nang។

រូបភាព
រូបភាព

2. អាគារ Bosco Verticale

សាងសង់រួចរាល់កាលពី7ឆ្នាំមុន អាគារ Bosco Verticale (ឬ 'ព្រៃបញ្ឈរ') នៅ Milan ប្រទេសអ៊ីតាលី មានប៉មអាគារចំនួន2 ដែលត្រូវបានរចនាឡើងដោយមានយ៉ លយចេញមកក្រៅ អនុញ្ញាតឱ្យដើមឈើនិងរុក្ខជាតិដទៃទៀតដុះលូតលាស់ បង្កើតបានជាប៉មបៃតង។ អាគារនេះបានទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរដែលចង់មើលឃើញអនាគតនៃទីក្រុង។

ដើមឈើជាង900ដើមត្រូវបានដាំនៅលើអគារទាំងពីរ ដែលអាគារខ្ពស់ជាងគេមានកំពស់110ម។  

រូបភាព
រូបភាព

3. Gardens by the Bay

សួន Gardens by the Bay ក្នុងប្រទេសសិង្ហបុរីគឺជាឧទ្យានទីក្រុងមួយដែលត្រូវបានបើកនៅឆ្នាំ2012 ហើយចំណុចដ៏ទាក់ទាញរបស់វាគឺ supertrees ដ៏អស្ចារ្យចំនួន18ដើម ដែលមានរុក្ខជាតិដុះចេញពីលើ ហើយដើមដែលខ្ពស់បំផុតគឺមានកម្ពស់49ម។

ភ្ញៀវទេសចរអាចដើរលេងលើផ្លូវ skywalk រវាងដើម supertrees ខ្ពស់បំផុតចំនួន2 ហើយអាចទស្សនាការបង្ហាញភ្លើងចម្រុះពណ៌និងស្តាប់តន្ត្រីនៅពេលល្ងាចប្រហែលម៉ោង7:45នាទីបាន។  

រូបភាព
រូបភាព
រូបភាព
រូបភាព

4. The Dubai Frame

រាជធានីរបស់ប្រទេសអារ៉ាប់រួម គឺជាទីក្រុងដែលអស្ចារ្យបំផុតនៃសតវត្សរ៍ទី21។ វាជាកន្លែងដែលមានអាគារប្លែកៗជាច្រើន ហើយនៅក្នុងឆ្នាំ2018 the Dubai Frame ដែលជាអាគារមានរាងដូចស៊ុមបានលេចរូបរាងឡើង។

ស្ពានដែលមានប្រវែង49ម នៅខាងលើអាគារនេះ មាន sensors ចាប់សញ្ញា ដូច្នេះបើសិនជាអ្នកដើរឆ្លងកាត់វា វានឹងប្តូរទៅជាថ្លាដូចកញ្ចក់ភ្លាម។ បែបនេះវាពិតជាគួរឱ្យស្រៀវខ្លាំងណាស់ ដោយសារតែនៅកម្ពស់149ម ពីដីមកឯណោះ។

រូបភាព
រូបភាព
រូបភាព
រូបភាព

5. ទោងយោល 'Jungle Swings'

ទោងយោលក្នុងព្រៃ ឬហៅថា Jungle Swings នៅលើកោះបាលីក្នុងប្រទេសឥណ្ឌូនេស៊ី គឺខុសដាច់ពីតំបន់ទេសចរណ៍បែបប្រពៃណីទូទៅ។

មានទោងយោលចំនួន10នៅជុំវិញកោះនេះ សម្រាប់ឱ្យភ្ញៀវទេសចរយោលលេង ដែលការយោលលេងទាំងនោះប្រហោងពោះមិនស្ទើរនោះទេ។ មានទោងមួយត្រូវបានចងភ្ជាប់រវាងដើមត្នោតពីរនៅខាងលើទឹកជ្រោះតែម្តង។  

រូបភាព
រូបភាព

6. ឧទ្យានក្រោមទឹកនៅឆ្នេរ Miami

ឧទ្យានរូបចម្លាក់ក្រោមទឹក ឬ Underwater Sculpture Park ដែលនឹងត្រូវបើកនាពេលឆាប់ៗនៅឆ្នេរ Miami មានចំណុចពិសេសមួយ គឺអ្នកទេសចរអាចទទួលបានបទពិសោធន៍នេះបាន ទាល់តែត្រូវប្រើឧបករណ៍ជ្រមុជទឹក ឬពាក់ snorkel ទៅមើលវា។

ផ្នែកទីមួយនៃឧទ្យាននេះនឹងបើកនៅចុងឆ្នាំនេះ។ គម្រោងនេះបានផ្តល់នូវការទស្សនាសិល្បៈនានា និងលើកកម្ពស់ជីវៈចម្រុះផងដែរ៕

រូបភាព
រូបភាព
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T