អត់ទាន់អស់ទេ! កម្ពុជានៅសល់ បវរកញ្ញា រ៉េត សារីតា ម្នាក់ទៀត ដែលនឹងត្រូវចូលរួមប្រកួតសម្រស់លំដាប់ទី១ ក្នុងលោក

//s9.kh1.co/17/17d1d21cb48b60afa9dbcd7125b0d94746ded333.jpg
តារា & កម្សាន្ដ

 ២៨-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រោយ បវរកញ្ញា លីវ ជីលី ទទួលលទ្ធផលល្អហើយ កុំអាលភ្លេចខ្លួន កម្ពុជានៅសល់បវរកញ្ញា រ៉េត សារីតា ដែលត្រូវប្រកួតពេលឆាប់ៗ

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងឆ្នាំ២០២០នេះ កម្ពុជាបានបញ្ជូនបវរកញ្ញា ២រូប ដែលត្រូវចូលរួមក្នុង ការប្រកួតប្រជែងសម្រស់ថ្នាក់អន្តរជាតិទាំងពីរ ដែលក្នុងនោះ បវរកញ្ញា លីវ ជីលី បានចូលរួមប្រកួតរួចហើយ នៅប្រទេសថៃ ក្នុងការប្រលង Miss Grand International ដែលទទួលលទ្ធផល មិនគួរនឹកស្មាន ដោយកម្ពុជាទទួលចំណាត់ថ្នាក់លេខ២០ ស្របគ្នានេះដែរ ចំណែកឯ បវរកញ្ញាខ្មែរម្នាក់ទៀត គឺ កញ្ញា រ៉េត សារីតា ជាបវរកញ្ញាខ្មែរ ដែលត្រូវចូលរួមក្នុងការប្រលង Miss Universe នៅរដ្ឋ Florida សហរដ្ឋអាមេរិក នៅថ្ងៃទី ១៧ ឧសភា ខាងមុខនេះ ដែលនេះជា ការប្រកួតប្រជែងសម្រស់ល្បីជាងគេបង្អស់ក្នុងសកលលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ អ្នកគាំទ្រជាច្រើន បានដាក់ក្តីសង្ឃឹមយ៉ាងមុះមុត លើកញ្ញាក៏ព្រោះ តែការសម្លឹងមើលឃើញពីសមត្ថភាព និងបញ្ញាឈ្លាសវៃ របស់រូបនាង មិនតែប៉ុណ្ណោះ កញ្ញាអាចនិយាយ ភាសាអង់គ្លេស និងបារាំង យ៉ាងស្ទាត់ជំនាញ ថែមទៀត។ 

គួរបញ្ជាក់ផងដែរថា នៅយប់នេះកញ្ញានឹងជួបសម្ភាសផ្ទាល់ តាមZoom ជាមួយនឹង Miss Universe Organization ដែលនេះជាការសម្ភាសមុនពេល កញ្ញា រ៉េត សារីតា ត្រូវធ្វើដំណើរទៅប្រលង ក្នុងពេលដ៏ខ្លីខាងមុខនេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   កញ្ញា រ៉េត សារីតា 
   កញ្ញា រ៉េត សារីតា 
   កញ្ញា រ៉េត សារីតា 
   កញ្ញា រ៉េត សារីតា 
   កញ្ញា រ៉េត សារីតា 
   កញ្ញា រ៉េត សារីតា 
   កញ្ញា រ៉េត សារីតា 
   កញ្ញា រ៉េត សារីតា 
   កញ្ញា រ៉េត សារីតា 
   កញ្ញា រ៉េត សារីតា 
   កញ្ញា រ៉េត សារីតា 
   កញ្ញា រ៉េត សារីតា 
   កញ្ញា រ៉េត សារីតា 
   កញ្ញា រ៉េត សារីតា 
   កញ្ញា រ៉េត សារីតា 
   កញ្ញា រ៉េត សារីតា 
រ៉េត សារីតា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T