មានលុយ ត្រឹម៣ម៉ឺនដុល្លារ គួរជ្រើសរើសយក ឡានថ្មី រឺឡានមួយទឹក?

//s9.kh1.co/fd/fd630a481ccf2eab48fb26b2e777fd4129d0ef6e.jpg
យានជំនិះ

 ២៧-មីនា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

សម្រាប់ទីផ្សារកម្ពុជាបច្ចុប្បន្នរថយន្តមួយទឹកដែលមានការនាំចូលពីក្រៅប្រទេសមានច្រើនសន្ធឹកសន្ធាប់ ខណៈអាយុរបស់ពួកវាមានលើសពី១០ឆ្នាំ និងមានតម្លៃលក់លើទីផ្សារប្រមាណជាង ៣ ម៉ឺនដុល្លារ ឬខ្ពស់ជាងនេះ

ភ្នំពេញ៖ សម្រាប់ទីផ្សារកម្ពុជាបច្ចុប្បន្នរថយន្តមួយទឹកដែលមានការនាំចូលពីក្រៅប្រទេសមានច្រើនសន្ធឹកសន្ធាប់ ខណៈអាយុរបស់ពួកវាមានលើសពី១០ឆ្នាំ និងមានតម្លៃលក់លើទីផ្សារប្រមាណជាង ៣ ម៉ឺនដុល្លារ ឬខ្ពស់ជាងនេះក៏មាន ដែលប្រភពដើមនៃរថយន្តទាំងនេះ គឺមកពីទីផ្សាររថយន្តមួយទឹករបស់សហរដ្ឋអាមេរិក ហើយពួកវាខ្លះក៏ជារថយន្តដែលមានការខូចខាតច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Chevrolet Trax ស៊េរីឆ្នាំ ២០២១
Chevrolet Trax ស៊េរីឆ្នាំ ២០២១

ផ្ទុយពីការចំណាយទិញរថយន្តចាស់ មិនធានាសុវត្ថិភាព តម្លៃជាង ៣ ម៉ឺនដុល្លារ ប្រិយមិត្តអាចងាកមកចាប់អារម្មណ៍ជាមួយរថយន្តថ្មី ដែលមានការរចនាបែបទាន់សម័យ បច្ចេកវិទ្យាទំនើប មានការធានាត្រឹមត្រូវរហូតដល់ទៅ ៥ ឆ្នាំ ជារថយន្តផលិតតាមស្តង់ដារគុណភាពអាមេរិក និងទទួលចំណាត់ថ្នាក់ផ្នែកសុវត្ថិភាពកម្រិតផ្កាយ ៥ ពី NCAP ផងដែរ នោះគឺរថយន្ត Chevrolet Trax ស៊េរីឆ្នាំ ២០២១ ដែលដាក់លក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 37,500$។

តម្លៃ37,500$ គឺអាចនិយាយបានថា Chevrolet Trax ស៊េរីឆ្នាំ ២០២១ មានតម្លៃពិសេសជាងរថយន្តថ្មីផ្សេងៗដែលមានវត្តមាននៅកម្ពុជា ហើយលក្ខណៈក្នុងការបង់រំលោះប្រចាំខែក៏កាន់តែទាប និងងាយស្រួល។

Chevrolet Trax ស៊េរីឆ្នាំ ២០២១ ជារថយន្តដែលជួយសន្សំសំចៃប្រេងឥន្ទនៈបានច្រើន មានបំពាក់មកជាមួយម៉ាស៊ីនសាំង ស៊ីឡាំងចំណុះ 1.4L Turbo Charger មានសន្ទុះស្ទុះ កម្លាំង 140 hp អមជាមួយប្រព័ន្ធអូសកង់ផ្នែកខាងមុខ (ប៉ុង 1 FWD) និងប្រអប់លេខ ៦ វគ្គ (អូតូ និងលេខជំនួយ) ។

Chevrolet Trax ស៊េរីឆ្នាំ ២០២១
Chevrolet Trax ស៊េរីឆ្នាំ ២០២១
Chevrolet Trax ស៊េរីឆ្នាំ ២០២១
Chevrolet Trax ស៊េរីឆ្នាំ ២០២១

ផ្នែកខាងក្នុងធំទូលាយ រចនាកៅអីបែបស្ព័រដ៏ទាក់ទាញ ចង្កូតភ្លើងធូរងាយស្រួលបើកបរ (Electronic Steering Wheel) និងបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗ ប្រិយមិត្តអាចបញ្ឆេះរថយន្ត Chevrolet Trax ស៊េរីឆ្នាំ ២០២១ តាមកូនសោរ Smart Key ហើយផ្នែកខាងក្នុងមានភ្ជាប់មកជាមួយអេក្រង់ Touch screen ទំហំ ៧ អ៊ីញ បូករួមជាមួយមុខងារផែនទី GPS និងអាចភ្ជាប់ទូរស័ព្ទដោយ Apple Car Play។

បើកបរកាន់តែងាយស្រួល និងស៊ីវិល័យជាមួយការរចនានៃរថយន្តនេះ ដែលចង្កៀងជាប្រភេទអំពូលគុជ HID Projector រំលេចជាមួយអំពូល LED ចាំងជះពន្លឺបានល្អ មិនចាំងភ្នែកអ្នកបើកបរបញ្ច្រាស់ទិសគ្នា​ និងអាចកំណត់កម្រិតទាបខ្ពស់បានយ៉ាងងាយស្រួល។

ផ្នែកខាងក្រោយមានបំពាក់សេនស័រ ៤ គ្រាប់ និងកាមេរ៉ាសម្រាប់ជាជំនួយពេលចូលចត និងបង្ហាញជាបន្ទាត់រ៉េតាមចង្កូត និងមានពោងសុវត្ថិភាព ៦ គ្រាប់ព័ន្ធពេញផ្នែកខាងក្នុងរថយន្ត។

Chevrolet Trax សេរីឆ្នាំ ២០២១ មានជើងក្រោមខ្ពស់ និងយ៉ាន់កង់ទំហំ ១៨ អ៉ីញដ៏រឹងមាំ ដែលអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ ហើយកាន់តែពិសេសគឺមានបំពាក់មកជាមួយ សេនស័រកង់ទាំង ៤ គ្រាប់ដែលបង្ហាញពីសម្ពាធខ្យល់កង់បានច្បាស់លាស់ អាចឲ្យអ្នកបើកបរដឹងបានភ្លាមៗ ជៀសវាងបញ្ហានានា។

Chevrolet Trax ស៊េរីឆ្នាំ ២០២១
Chevrolet Trax ស៊េរីឆ្នាំ ២០២១
Chevrolet Trax ស៊េរីឆ្នាំ ២០២១
Chevrolet Trax ស៊េរីឆ្នាំ ២០២១

រថយន្តនេះ ក៏មានបំពាក់ប្រព័ន្ធជំនួយការបើកបរឡើង ចុះចំណោត បូករួមប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS, EBD, ESC, TSC ហើយធុងសាំងរថយន្តនេះមានចំណុះ 53L។

ដូច្នេះអតិថិជនដែលកំពុងស្វែងរករថយន្តថ្មីដែលមានតម្លៃសមរម្យធូរថ្លៃប្រហាក់ប្រហែលនឹងរថយន្តមួយទឹកបែបនេះ គួរតែជ្រើសរើសយករថយន្តថ្មីទំនើប Chevrolet Trax  ឆ្នាំ២០២១ ជាជម្រើសដំបូងបំផុត។

សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងមកទីតាំងក្រុមហ៊ុន Chevrolet ផ្ទាល់ អគារ #115 មហាវិថីសហព័ន្ធរុស្សី ក្រុងភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ 095 555 832 | 093 889 888 ឬតាមរយៈបណ្តាញសង្គម៕

Facebook: www.facebook.com/chevy.cambodia
Telegram: t.me/chevycambodia
YouTube: ChevroletCambodiaOfficial
Instagram: www.instagram.com/chevroletcambodia

Chevrolet Trax ស៊េរីឆ្នាំ ២០២១
Chevrolet Trax ស៊េរីឆ្នាំ ២០២១
Chevrolet Trax ស៊េរីឆ្នាំ ២០២១
Chevrolet Trax ស៊េរីឆ្នាំ ២០២១
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T