មុននេះបន្តិច​ ស្រ្តីអ្នកជំងឺកូវីដ១៩ម្នាក់ទៀតហើយ នៅខណ្ឌឬស្សីកែវ បានបាត់បង់ជីវិតនៅថ្ងៃនេះ

//s9.kh1.co/5b/5ba21dae6547d02ad8f554135ba53705024b049d.jpg
សង្គម

 ២៧-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ពិតជាគួរឱ្យសោកស្តាយណាស់! មុននេះបន្តិច​ស្ត្រីម្នាក់ទៀតនៅខណ្ឌឬស្សីកែវ បានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី២៧

រាជធានភ្នំពេញ៖ ស្រ្តីម្នាក់ទៀតហើយដែល បាត់បង់ជីវិត មានឈ្មោះថា ហូ ហួយ មានអាយុ ៧២ឆ្នាំ មានទីលំនៅនៅខណ្ឌឬស្សីកែវ ដោយសារជំងឺកូវីដ១៩ នៅម៉ោង១៖៤៤ នាទីរសៀល នេះបើយោងតាមលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកជំទាវ យក់ សម្បត្តិ
លោកជំទាវ យក់ សម្បត្តិ

ក្នុងនោះដែរ លោកជំទាវក៏បានបន្ថែមទៀតថា អ្នកជំងឺខាងលើ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ដោយហេតុថា អ្នកជំងឺមាន រលាកសួតសងខាងធ្ងន់ធ្ងរនិង ខ្សោយសួតស្រួចស្រាវ ហើយត្រូវបានបញ្ជូនមកមន្ទីរពេទ្យកាលម៉ែតនៅថ្ងៃទី២៧ ខែមីនានេះវេលាម៉ោង១១និង២៦នាទីព្រឹកហើយបានស្លាប់នៅថ្ងែទី២៧ខែមីនា ​ ឆ្នាំ ២០២១វេលាម៉ោង១និង៤៤រសៀលនេះដោយខ្សោយសួតធ្ងន់ធ្ងរ រលាកសួតសងខាង ដោយសារវីរុសកូវីដ១៩៕

លិខិតមរណភាព
លិខិតមរណភាព
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T