នារីវិជ្ជមានកូវីដ១៩ម្នាក់​ ក្លាហានចេញមកបញ្ជាក់អាការៈបឋមប៉ុន្មានថ្ងៃដំបូង

//s9.kh1.co/cd/cd3f7ef8792d8a36654a802777cbdf595c00b8d4.jpg
សង្គម

 ២៧-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

នារីវ័យ២៣ម្នាក់ បានប្រកាសប្រាប់អ្នកដែលធ្លាប់មានពាក់ព័ន្ធជាមួយខ្លួនទៅធ្វើតេស្តរកមេរោគកូវីដ១៩ ជាបន្ទាន់ ក្រោយពីនាងវិជ្ជមាន

រាជធានីភ្នំពេញ៖ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកមួយ ឈ្មោះ ចែត ណារី វ័យ២៣ ឆ្នាំ បានបញ្ជាក់ប៉ុន្មានម៉ោងមុននេះថា​ ខ្លួនមានកូវីដ១៩ ដោយបានប្រាប់ដល់អ្នកដែលធ្លាប់ពាក់ព័ន្ធផ្ទាល់ជាមួយនាងផ្ទាល់ ឱ្យទៅធ្វើតេស្តរកមេរោគកូវីដ១៩ជាបន្ទាន់ ដើម្បីទប់ស្កាត់ការនៃការចម្លងជំងឺកូវីដ១៩ ក្រោយពីខ្លួន​ត្រូវបានធ្វើតេស្តឃើញមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ នាងក៏បានបញ្ជាក់នូវអាការៈបឋមមួយចំនួនដូចខាងក្រោម៖ 

នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២១ នាងមានអាការៈហៀសំបោរធម្មតា រយៈពេល២ថ្ងៃ ក៏ធូរស្រាលធម្មតា ប៉ុន្តែត្រូវនៅក្នុងបន្ទប់ រហូតដល់ថ្ងៃទី ១៨ ខែមីនា នាងក៏បានទៅធ្វើការចំនួន៣ថ្ងៃ។

នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ នាងចាប់ផ្តើម ឈឺក្បាល។ នៅថ្ងៃទី ២២ ខែមីនា នាងបានសម្រាកមួយថ្ងៃ។ ថ្ងៃទី ២៣ ខែមីនា កញ្ញារូបនេះបានទៅធ្វើការមួយព្រឹក ដោយសារក្តៅខ្លួនទើបសុំសម្រាកកន្លះថ្ងៃ។ រហូតមកដល់ពេលនេះ នាងចាប់ផ្តើមគ្រាន់ហៀរសំបោរធម្មតា តែបានបញ្ជាក់ថា ខ្លួនមិនមានអ្វីគួរអោយព្រួយបារម្ភទេ ។ 

ខណៈពេលនេះ នារីរូបនេះ កំពុងតែសម្រាកព្យាលបាលនៅសណ្ឋាគារ The Great Dukes៕

ចែត ណារី និង ក្រុមគ្រូពេទ្យ
ចែត ណារី និង ក្រុមគ្រូពេទ្យ
សាររបស់ ចែត ណារី
សាររបស់ ចែត ណារី
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T