តើប្រិយមិត្តចង់ ចាប់ផ្ដើម ថ្ងៃថ្មី ជាមួយនឹង អារម្មណ៍ស្រស់ស្រាយនិង មានថាមពល ពេញលេញ តាំងពីព្រឹក ព្រលឹមដែររឺទេ?

សំរាប់ថ្ងៃថ្មី នេះ ខ្មែរឡូត សូម ចែកជូន នូវចំណេះដឹង បន្តិចបន្តួច ដល់ប្រិយមិត្តទាំងអស់ ដែលទាក់ទង ទៅនឹងដំណោះស្រាយ នៃ ផលលំបាកមួយចំនួន ដែលយើងគ្រប់គ្នា រមែង ជួបប្រទះ នៅពេលព្រឹកព្រលឹម។

ដើម្បីទទួលបាននូវ អារម្មណ៍ស្រស់ស្រាយនិង មានថាមពល ពេញលេញ តាំងពីព្រឹក ព្រលឹមនោះ យើងគប្បីត្រូវ៖

១, កុំកំណត់ម៉ោង រោទិ៍ សាឡើងវិញ ម្ដងជាពីរដង។ គួរណាស់តែ ក្រោកពីគេង នៅពេលដែលម៉ោង រោទិ៍។ យើងអាចងើបអង្គុយ មួយភ្លែត ដើម្បីអោយ ស្វាងពីដំណេក។

២, កុំពិសារកាហ្វេ ជាជំនួយ ក្នុងការ ភ្ញាក់ពីដំណេក អោយសោះ ព្រោះថា កាហ្វេ អាចជាបញ្ហា ដល់ ទំលាប់នៃការសំរាន និង អាចធ្វើអោយ ភ្លេចភ្លាំង ខ្លះថែមទៀតផង។

៣, ត្រូវធ្វើលំហាត់ប្រាណ ជាទៀងទាត់ ទោះបីជា ក្នុងរយៈពេល ខ្លីក៏ដោយ ព្រោះវា អាចជួយ គ្រប់គ្រងនូវ លំនឹងសុខភាព។

៤, ពិសារអាហារពេលព្រឹក ជាដាច់ខាត ព្រោះ អាហារពេលព្រឹក ជាថាមពល សំរាប់ ប្រើប្រាស់ពេញមួយថ្ងៃ។

៥, គេងអោយគ្រប់គ្រាន់ ជួយអោយ មានថាមពល និងស្រស់ថ្លា ក្នុងអារម្មណ៍។ គួរតែគេង ចន្លោះពី ៧ ទៅ ៨ម៉ោង ក្នុងមួយថ្ងៃ ទើបជាការល្អដល់សុខភាព ទៅថ្ងៃមុខ។

តើប្រិយមិត្តមានគន្លឹះល្អៗអ្វីផ្សេងៗទៀត ដែលលោកអ្នកតែងតែ អនុវត្តដែររឺទេ?



ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]