អ្នកជំងឺកូវីដ១៩វ័យ៤៣ឆ្នាំម្នាក់ទៀត បានស្លាប់ នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ

//s9.kh1.co/3f/3fac3e5e9c527bd38449f9b36141ad86c7084573.jpg
សង្គម

 ២៧-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ស្រ្តីអ្នកជំងឺម្នាក់ទៀតហើយបានស្លាប់ ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ អាយុ៤៣ឆ្នាំ

ខេត្តព្រះសីហនុ៖ បើយោងតាមការចុះផ្សាយរបស់សារព៍ត័មាន Fresh News ដែលទទួលបានព័ត៍មានពីលោក ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឱ្យដឹងថា មានអ្នកជំងឺកូវីដ១៩ ម្នាក់ទៀតហើយ ដែលបានស្លាប់ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ អ្នកជំងឺដែលបានស្លាប់ខាងលើ ភេទស្រី ជាជនជាតិខ្មែរ មានឈ្មោះថា ប៉ែន ស៊ីន ណុន អាយុ៤៣ឆ្នាំ មានទីលំនៅខេត្តព្រះសីហនុ ដោយអ្នកជំងឺខាងលើ បានទៅព្យាបាលជំងឺនៅមន្ទីរបង្អែក ខេត្តព្រះសីហនុ។ ហើយគ្រូពេទ្យ បានយកសំណាក់ពីអ្នកជំងឺនៅថ្ងៃទី២៦​ ខែមីនា ឆ្នាំ២០២១ ដោយលទ្ធផលចេញមក បង្ហាញថា មានវិជ្ជមានកូវីដ១៩។

ជាមួយគ្នានោះដែរ លោកជំទាវ បានបញ្ជាក់ថា អ្នកជំងឺដែលដែលឈានដល់ទទួលមរណភាពនេះ គឺដោយសារមានជំងឺឈាមក្នុងក្រពះធ្ងន់ធ្ងរ និង ធ្លាក់ឈាមច្រើន បូករួមជាមួយជំងឺកូវីដ១៩ ផងនោះ ធ្វើឱ្យស្ថានភាពអ្នកជំងឺស្ថិតក្នុងភាពធ្ងន់ធ្ងរខ្លាំង ទើបក្រុមគ្រូពេទ្យមិនអាចជួយសង្រ្គោះបាន។

សម្រាប់ព័ត៍មានលម្អិតទាក់ទងមរណភាពរបស់ស្ត្រីខាងលើ ក្រសួងសុខាភិបាលនឹងចេញសេចក្តីប្រកាសព័ត៍មាននៅពេលបន្ទាប់៕

https://s9.kh1.co/__image/w=650,h=342,q=100/3f/3fac3e5e9c527bd38449f9b36141ad86c7084573.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T