ល្បីដល់ថៃ បទSKULL (IF I DIE) របស់វណ្ណដា ត្រូវបាន Youtuber ថៃយកមកបញ្ចេញ Reaction (មានវីដេអូ)

//s9.kh1.co/ac/ac079beb69afdf4b9bed201b6f6822b34cfeff72.jpg
តារា & កម្សាន្ដ

 ២៧-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មិនធម្មតាមែន! បទ SKULL (IF I DIE) របស់តារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា ត្រូវបាន Youtuber ថៃយកវីដេអូមកបញ្ចេញប្រតិកម្ម

កម្សាន្ត៖ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១​ កន្លងទៅ មាននូវការបែកធ្លាយនូវវីដេអូរបស់ Youtuber ថៃមួយរូបដែលរស់នៅអាមេរិកបានយកវីដេអូបទចម្រៀងរបស់ វណ្ណដា មកធ្វើការបញ្ចេញប្រតិកម្មជាមួយចម្រៀងមួយបទរបស់កំពូលតារារ៉េបរូបនេះ ដែលកំពុងទទួលបានការពេញនិយមនិងការគាំទ្រនៅក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បទនេះមានចំណងជើងថា Skull ( If I Die) ច្រៀងដោយតារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា ដែលបានបង្ហោះចូលនៅក្នងឆាណែល យូធូប VannDa Official កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ដែលគិតមកទល់ពេលនេះ បទចម្រៀងមួយបទនេះមាន Viewសរុប ចំនួន 7,366,784។ 

Youtuber ថៃ
Youtuber ថៃ

ក្នុងនោះដែរ Youtuber ថៃរូបនេះ មានឆាណែលឈ្មោះថា Ayumi May Lunar ជាមួយគ្នានោះដែរ នាងបានបញ្ចេញមតិប្រតិកម្ម ដោយបានបកស្រាយទៅលើអត្ថន័យដូចអ្វីដែលបទចម្រៀងចង់ប្រាប់ដល់អ្នកស្តាប់ យ៉ាងណាមិញ នាងក៏បានពោលពាក្យសរសើរបទនេះ ថាពិរោះ និង មានអត្ថន័យ មិនដាច់ពីមាត់ ហើយ Youtuber រូបនេះ បានសូមឱ្យបទចម្រៀងរបស់កម្ពុជា ក៏ដូចជាបទនេះ កាន់តែល្បីរន្ទឺរនៅក្នុងពិភពលោក៕

Youtuber ថៃ
Youtuber ថៃ
Youtuber ថៃ
Youtuber ថៃ
SKULL (IF I DIE)
SKULL (IF I DIE)
SKULL (IF I DIE)
SKULL (IF I DIE)
SKULL (IF I DIE)
SKULL (IF I DIE)
វីដេអូ Reaction របស់ Youtuber ថៃ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T