ខ្សោយការស្ដាប់​ អាចជាផលវិបាកនៃជំងឺទឹកនោមផ្អែម!

//s9.kh1.co/0a/0ada3ae3badf066b9911859ba0b68f03868b1ad9.jpg
យល់ដឹង

 ២៦-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

សម្រាប់​អ្នក​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម ការ​គ្រប់គ្រង​ជំងឺ​នេះ​បាន​ល្អ​គឺ​ជា​រឿង​ចាំបាច់​បំផុត​ ព្រោះ​ថា​ការ​គ្រប់​គ្រង​ជំងឺ​មិន​បាន​ល្អ។

សម្រាប់​អ្នក​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម ការ​គ្រប់គ្រង​ជំងឺ​នេះ​បាន​ល្អ​គឺ​ជា​រឿង​ចាំបាច់​បំផុត​ ព្រោះ​ថា​ការ​គ្រប់​គ្រង​ជំងឺ​មិន​បាន​ល្អ នឹង​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​នេះ​មាន​ផល​វិបាក​ច្រើន​យ៉ាង រួ​ម​ទាំង​ប្រឈម​នឹង​បញ្ហា​ខ្សោយ​ការស្តាប់​ផង​ដែរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ការសិក្សា​រវាង​ជំងឺ​ទឹក​នោម​ផ្អែម និង​បញ្ហា​ខ្សោយ​ការស្ដាប់​​

ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​បញ្ហា​​​ខ្សោយ​ការស្តាប់ អាច​កើត​មាន​ទ្វេ​ដង​លើ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែមប្រភេទ២ ខ្ពស់​ជាង​អ្នក​មិន​មាន​ជំងឺ​នេះ​។ ការ​សិក្សា​មួយ​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០០៨ បាន​វាយ​តម្លៃថា​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ជួប​បញ្ហា​ស្ដាប់​មិន​ឮ ឬ​ពិបាក​ស្ដាប់ ដោយ​សារ​តែ​ប្រ​ព័ន្ធ​ប្រសាទ និង​សរសៃ​ឈាម​បាន​រង​ការ​ខូច​ខាត​។ ដូច​គ្នា​ដែរ ការសិក្សា​មួយ​ទៀត​បាន​បង្ហាញ​ថា​បញ្ហា​ពិបាក​ស្ដាប់​អាច​មាន​ទំនាក់​ទំនង​នឹង​ការ​ខូច​ប្រព័ន្ធ​ប្រសាទ​។

​ការ​សិក្សា​ខាង​លើ​ បាន​សន្និដ្ឋាន​ថា អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ជួប​បញ្ហា​ពិបាក​ស្ដាប់​ដល់​ទៅ​ពីរ​ដង​ខ្ពស់​ជាង​អ្នក​មិន​មាន​ជំងឺ​នេះ​។​

២. មូលហេតុ​បង្ក​

មូល​ហេតុ​បង្ក​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ជួប​បញ្ហា​ខ្សោយ​ត្រចៀក ឬខ្សោយការស្ដាប់​​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​។ យ៉ាង​ណា ក្រុម​អ្នក​ស្រាវ​ជ្រាវ​ថា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​អាច​បំផ្លាញ​សរសៃឈាម​ក្នុង​រាង​កាយ រួម​ទាំង​ត្រចៀក​ផ​ង​ដែរ​។ បើ​សិន​ជា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​មិន​បាន​គ្រប​គ្រង​ជំងឺ​នេះ​ឲ្យ​បាន​ល្អ យូរៗ​ទៅ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ខូចខាត​បណ្ដាញ​សរសៃ​ឈាម​តូចៗ​នៅ​ក្នុង​ត្រចៀក។​

ផល​វិបាក​ផ្សេង​ទៀត​កើត​ពី​ជំងឺ​ទឹក​នោម​ផ្អែម​គឺ​ការ​ខូច​ខាត​ប្រព័ន្ធ​ប្រសាទ​។ ដូច​គ្នា​ដែរ ជំងឺ​ទឹក​នោម​ផ្អែម​ក៏​អាច​បំផ្លាញ​ប្រព័ន្ធ​ប្រសាទ​សំឡេង នាំ​ឲ្យ​មាន​បញ្ហា​ខ្សោយ​ត្រចៀក​។

៣. មូល​ហេតុ​ផ្សេង​ទៀត​ធ្វើ​ឲ្យ​ខ្សោយការ​ស្ដាប់​

ក្រៅពី​ជំងឺ​ទឹក​នោម​ផ្អែម នៅ​មាន​កត្តា​មួយ​ចំនួន​ទៀត​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​បញ្ហា​ខ្សោយការស្ដាប់​​ដែរ​។ កត្តា​ទាំង​នោះ​រួម​មាន៖

  • វ័យ​កាន់​តែ​ច្រើន
  • រស់​នៅ​មជ្ឈដ្ឋាន​មាន​សំឡេង​ឮ​ខ្លាំង​ៗ
  • មាន​ប្រ​វត្តិ​គ្រួសារ​ត្រចៀក​ខ្សោយ​
  • មាន​អាចម៍ត្រចៀក ឬ​របស់​អ្វី​ផ្សេង​នៅ​ក្នុង​ត្រចៀក​
  • ឆ្លង​វីរុស ឬ​ក្ដៅ​ខ្លួន​
  • បញ្ហា​ត្រចៀក​ផ្សេងៗ​ទៀត

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T