គិតទៅហេតុតែគេជាវិចិត្រករដែល មានគំនិតឆ្នៃប្រឌិត សូម្បីតែបាល់បោះក៏អាចយកមកធ្វើជា ឧបករណ៍សម្រាប់គូ គំនូរបានដែរ។

កញ្ញាម្នាក់នេះ​ហើយដែលខ្មែរឡូតធ្លាប់បាន ចុះផ្សាយនៅស្នាដៃគំនូរដោយប្រើពែងកាហ្វេ ៖ "វីដេអូ ៖ គំនូរដ៏អស្ចារ្យចេញពីតំណក់កាហ្វេដោយ ស្នាដៃរបស់វិចិត្រករស្រស់ស្អាតម្នាក់" ។ ឥឡូវនេះនាងបានបង្ហាញស្នាដៃថ្មី របស់នាងមួយទៀតដោយប្រើបាល់បោះ ជំនួសជក់មកគូរ រូបរបស់លោក "Yao Ming" កីឡាករបាល់បោះដ៏ល្បីឈ្មោះ នៅប្រទេស ចិន ប៉ុន្តែលោកបានចូលនិវត្តន៍បាត់ទៅហើយ។ តាមប្រភពពត៌មានក៏បានប្រាប់អោយដឹងដែរថា នាងមានឈ្មោះ Hong Yi មកពីសៀងហៃ នាងមានចំនង់ចំនូលគូររូបតាំងពីនាងនៅតូចម្ល៉េះ ប៉ុន្តែនាងបានប្រើប្រាស់របស់ ផ្សេងៗ​ជំនួសជក់ទៅវិញ។

សូមប្រិយមិត្តមើលវីដេអូខាងក្រោម ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះនាង ? សូមចុច​ Add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]