ស្មាតហ្វូន vivo ត្រកូល X60 Series បន្ទាប់ នឹងបង្ហាញខ្លួនយ៉ាងអស្ចារ្យជាមួយនឹងការបំពាក់បច្ចេកវិទ្យាលែនកាមេរ៉ា ZEISS! (មានវីដេអូ)

//s9.kh1.co/d9/d94cace63849477d9cc571581ceddbe0f9373a1e.jpg
បច្ចេកវិទ្យា

 ២៦-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

សម្រាប់បងប្អូនមួយចំនួនធំ ប្រហែលជាបានលឺហើយក៏បានស្គាល់ខ្លះៗហើយ ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន vivo។

ភ្នំពេញ៖ សម្រាប់បងប្អូនមួយចំនួនធំ ប្រហែលជាបានលឺហើយក៏បានស្គាល់ខ្លះៗហើយ ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន vivo ដែលជាក្រុមហ៊ុនលក់ទូរសព្ទ័ដៃមួយ មានឈ្មោះបោះសំឡេងខ្លាំងនៅឯទីផ្សារបែកអាស៊ីយើងនេះ។​​
បើគិតទៅអស់រយៈពេល 4ឆ្នាំហើយដែលក្រុមហ៊ុនមួយនេះ បានធ្វើការប្រឡូកនៅវិស័យស្មាតហ្វូនរបស់ខ្លួនចូលមកកាន់ទីផ្សារយើងនេះ។ ជាមួយនឹងការខិតខំប្រឹងប្រែង ក៏ដូចជាការវិវឌ្ឍន៌ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឲ្យកាន់តែមានសន្ទុះខ្លាំងពីបណ្តារអ្នកដែលនិយមប្រើប្រាស់ទៅលើវិស័យស្មាតហ្វូននេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលអំឡុងខែកក្កដា ឆ្នាំ2020 ក្រុមហ៊ុន vivo បានបញ្ចេញនូវស្មាតហ្វូន Flagship របស់ខ្លួនមួយម៉ូឌែលនៃស្មាតហ្វូនត្រកូល vivo X50 Series វាជាស្មាតហ្វូនដែលស្ថិតនៅក្នុងថ្នាក់លំដាប់ និងតម្លៃរាងខ្ពស់គួរសម ប៉ុន្តែអ្វីដែលទទួលបាន គឺទាំងការរចនានាបថទៅលើរូបរាងស្តើងស្រាលប្លែកថ្មី ហើយត្រូវបានបំពាក់មកជាមួយនឹងមុខងារកាមេរ៉ាទប់លំនឹង Gimbal Staple មុនគេបង្អស់ទៅលើស្មាតហ្វូនផងដែរ។

  ស្មាតហ្វូនត្រកូល vivo X50 Series
  ស្មាតហ្វូនត្រកូល vivo X50 Series

ទន្ទឹមនឹងគ្នានេះដែរ ក្រុមហ៊ុនស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជា ក៏បានត្រៀមបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូឌែលឆ្នាំ2021 នៃកំពូលត្រកូល X បន្ទាប់នោះគឺស្មាតហ្វូន vivo X60 Series ដែលវាត្រូវបានបំពាក់ដោយបច្ចេកវិទ្យាថ្មីដ៏អស្ចារ្យជាមួយនឹងលែនកាមេរ៉ារបស់ក្រុមហ៊ុន ZEISS។ បើយើងមើលមកវិញ ZEISS គឺជាក្រុមហ៊ុនជំនាញទៅលើបច្ចេកវិទ្យាអុបទិក ខណៈពេលដែលក្រុមហ៊ុន vivo គឺអភិវឌ្ឍទៅលើ imaging algorithms និងការឌីស្សាញទៅលើស្មាតហ្វូន។

សម្រាប់បច្ចេកវិទ្យា ZEISS lens នេះ គឺពិតជាល្អមែនទែននៅក្នុងការថតរូបភាព ហើយវាមានការទទួលស្គាល់ដោយអ្នកជំនាញជាច្រើនថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានអភិវឌ្ឍទៅលើប្រព័ន្ធ Gimbal Camera System ដែលនេះ គឺជាអ្វីដែលត្រូវការបំផុតសម្រាប់អ្នកជំនាញក្នុងការថតរូបភាព និងអ្នកថតកុន។ ក្រុមហ៊ុន vivo គឺបានផ្តោតខ្លាំងទៅលើរបកគំហើញថ្មីជាច្រើន និងការឌីស្សាញទៅលើស្មាតហ្វូនរបស់ខ្លួនឲ្យកាន់តែមានរូបរាងទាន់សម័យបំផុត៕

ទស្សនាវីដេអូខាងក្រោម៖

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T