សង្វេគណាស់! ថ្ងៃបុណ្យ៧ថ្ងៃម្តាយ វីឌីណែត ពោលពាក្យថា កាលម្តាយនៅរស់ លោកចង់ពិសាអាហារទាំងនេះ តែបែរជាបានត្រឹមតែ...

//s9.kh1.co/b6/b619cef51f7e78e770db52efc25a318b7cc3b193.png
តារា & កម្សាន្ដ

 ២៦-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អាណិតស្ទើរខ្លោចចិត្ត វីឌីណែត ប្រាប់ថាកាលម្តាយខ្លួននៅរស់លោកចង់ ក្ដាមយក្ស ឃ្លានបង្គងយក្ស​ឃ្លានទាប៉េកាំង​ ប៉ុន្តែខ្លួនបានត្រឹមតែដាក់សែនជូនម្តាយតែប៉ុណ្ណោះ

ភ្នំពេញ: ក្រោយពីម្តាយទទួលមរណភាពដោយសារតែជំងឺកូវីដ១៩ អស់រយ:ពេល៧ថ្ងៃរួចមក កញ្ញា វីឌីណែត ដែលប្រិយមិត្ត ពុកម៉ែ បងប្អូន ទស្សនិកជនបានស្គាល់ថា កញ្ញាជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប ប្រចាំផលិតកម្មហង្សមាស និងជាម្ចាស់ពានរង្វាន់ I am a singer Cambodia បានបង្ហោះសារយ៉ាងក្រៀមក្រំបង្ហាញពីបំណងរបស់អ្នកម្តាយរបស់ខ្លួន កាលលោកនៅមានជីវិតរស់ តាមរយ:គណនីហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញា វីឌីណែត និងម្តាយ
កញ្ញា វីឌីណែត និងម្តាយ

ប្រាំពីរថ្ងៃហេីយដែលម៉ាក់ទៅចោលកូនៗនឹងស្វាមី😭ម៉ាក់ថាឃ្លានក្ដាមយក្ស ឃ្លានបង្គងយក្ស​ឃ្លានទាប៉េកាំង​ ណាស់កូន​មិនទាន់ទាំងបានទិញអោយម៉ាក់ហូបស្រួលបួលផង😭 អីលូវបែរជាទិញយកមកសែនអោយម៉ាក់ទៅវិញ😓សូ​មម៉ាក់ទៅអោយបានសុខណា🙏🏼🙏🏼មានជាតិក្រោយមែនសូមអោយពួកយេីងក្លាយជាម្ដាយកូននឹងគ្នាទៀត🙏🏼💚

សាររបស់កញ្ញា វីឌីណែត

គួររំលឹកងផងដែរថា ម្តាយរបស់តារាចម្រៀង វីឌីណែត និងជាភរិយារបស់លោកគ្រូ ហួរ ឡាវី បានទទួលមរណភាពកាលពីថ្ងៃទីសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ដោយសារតែជំងឺកូវីដ១៩ វាយលុកលើសរីរាង្គកាយលោកស្រីខ្លាំង ជាពិសេសគឺប៉ះពាល់ខ្លាំងទៅលើសួត ដោយគិតមកត្រឹមថ្ងៃនេះ មានរយ:ពេល៧ថ្ងៃហើយ៕

បងស្រី កញ្ញា វីឌីណែត កំពុងធ្វើបុណ្យឲ្យម្តាយ
បងស្រី កញ្ញា វីឌីណែត កំពុងធ្វើបុណ្យឲ្យម្តាយ
ម្ហូបសម្រាប់បុណ្យ៧ថ្ងៃ
ម្ហូបសម្រាប់បុណ្យ៧ថ្ងៃ
ម្ហូបសម្រាប់បុណ្យ៧ថ្ងៃ
ម្ហូបសម្រាប់បុណ្យ៧ថ្ងៃ
កញ្ញា វីឌីណែត និងម្តាយ
កញ្ញា វីឌីណែត និងម្តាយ
វីឌីណែត
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T