ក្រុមហ៊ុន Xiaomi បានសង្កត់ធ្ងន់ថា កង្វះខាតបន្ទះឈីប អាចធ្វើឱ្យតម្លៃទូរសព្ទរបស់ខ្លួនឡើងថ្លៃ

//s9.kh1.co/2d/2dc4651304bc28b56e6ade859421d92ff8ad927b.webp
បច្ចេកវិទ្យា

 ២៦-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ទទួលស្គាល់ថាទូរសព្ទរបស់ Xiaomi ពិតជាមានតម្លៃថោកមែន តែដោយសារខ្វះឈីប ថ្ងៃមុខប្រាកដជាឡើងជាមិនខាន

បរទេស៖ ឥឡូវនេះលេចលឺដំណឹងថា មានការខ្វះខាតបន្ទះឈីបនៅទូទាំងសកលលោកកើតឡើងនៅពេលនេះ។ កង្វះខាតនេះទាក់ទងនឹងឧស្សាហកម្មទាំងអស់ រួមទាំងស្មាតហ្វូន កុំព្យូរទ័រ ប្រព័ន្ធ gaming និងសូម្បីតែរថយន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឱ្យស្តាយ តម្លៃស្មាតហ្វូនមួយចំនួនអាចនឹងកើនឡើងដោយសារតែកង្វះខាតឈីបនេះ។ ក្នុងការប្រកាសប្រាក់ចំណូលក្នុងត្រីមាសទី4របស់ក្រុមហ៊ុន លោក Wang Xiang ប្រធានក្រុមហ៊ុន Xiaomi បានលើកឡើងពីរឿងនេះ។ ទោះបីជាគាត់មិនបាននិយាយចំៗទាំងស្រុងថាតម្លៃរបស់ Xiaomi ពិតជានឹងកើនឡើងមែន តែការឡើងថ្លៃនេះពិតជាអាចកើតឡើង។

ដោយសារតែកង្វះខាតឈីបជាសកល ការចំណាយក្នុងការផលិតស្មាតហ្វូនក៏កើនឡើងផងដែរ។ ក្រុមហ៊ុន Xiaomi អាចចេញការចំណាយមួយចំនួនដើម្បីការពារតម្លៃទំនិញប្រើប្រាស់មិនឱ្យកើនឡើង។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុន Xiaomi អាចធ្វើបែបនេះបានតែមួយរយៈតែប៉ុណ្ណោះ ដោយសារតែប្រាក់ចំណូលរបស់ក្រុមហ៊ុនថយចុះទៅហើយ។

តើនេះមានន័យយ៉ាងដូចម្តេចចំពោះអ្នកប្រើប្រាស់? វាមានន័យថាទូរសព្ទ Xiaomi លើកក្រោយៗដែលគេខំតែរំពឹងថានឹងមានតម្លៃជាក់លាក់ណាមួយ អាចនឹងឡើងថ្លៃមានតម្លៃខ្ពស់ជាងអ្វីដែលគេបានរំពឹងទុកទៅទៀត។ តើតម្លៃរបស់ Xiaomi អាចឡើងខ្ពស់ជាងមុនប៉ុណ្ណា ហើយតើការកើនឡើងរបស់វានៅយូរប៉ុណ្ណា គឺនៅមិនទាន់ច្បាស់នោះឡើយ៕

លោក Wang Xiang ប្រធានក្រុមហ៊ុន Xiaomi
លោក Wang Xiang ប្រធានក្រុមហ៊ុន Xiaomi
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T