ប្លែកភ្នែក! គំនូរប៉ាក់សរសៃសូត្រ នៅប្រទេសវៀតណាម កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង

//s9.kh1.co/77/7729e392b3d4ff04d1542daf003bbe1b84bc1060.jpg
សង្គម

 ២៦-មីនា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

សិល្បប៉ាក់សរសៃសូត្រ ដែលជាប្រពៃណីដ៏យូរអង្វែងមកហើយនៅក្នុងប្រទេសវៀតណាម បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីវិចិត្រករ ០២រូប សម្រេចបញ្ចូលជំនាញពួកគេ ហើយបង្កើតបានគំនូរប៉ាក់យ៉ាងប្រណិត

វៀតណាម៖ សិល្បប៉ាក់សរសៃសូត្រនៅក្នុងប្រទេសវៀតណាម បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីវិចិត្រករ ០២រូប សម្រេចបញ្ចូលជំនាញពួកគេ ហើយបង្កើតបានគំនូរប៉ាក់យ៉ាងល្អប្រណិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហាងប៉ាក់សូត្រ XQ Dalat ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៦ ដោយអ្នកនាង Hoang Le Xuan ជាអ្នកប៉ាក់សូត្រដ៏ប៉ិនប្រសប់ ជាមួយនឹងស្វាមីរបស់នាង លោក Vo Van Quan ជាវិចិត្រករគំនូរ។ ទាំង ០២នាក់ ពួកគេបានបង្កើតគំនិតថ្មីមួយ គឺគំនូរប៉ាក់សូត្រ ដែលរំលេចឱ្យឃើញពីភាពរស់រវើកនៃគំនូរប៉ាក់នីមួយៗ ហើយបានទាក់ទាញចំណាប់អារម្មណ៍អតិថិជនជាច្រើននាក់ ធ្វើឱ្យ XQ Dalat ដែលធ្លាប់តែជាអាជីវកម្មបែបគ្រួសារ បានជោគជ័យក្នុងប្រទេស រហូតដល់ថ្នាក់អន្តរជាតិ។ យ៉ាងណាមិញ មិនថារូបគំនូរបែប ផ្កា ផ្ទាំងគំនូរទេសភាព ឬផ្ទាំងគំនូរបែបលម្អិតយ៉ាងណាទេ XQ Dalat នៅតែអាចនាំយកគំនូរប៉ាក់សូត្របានយ៉ាងល្អឥតខ្ចោះ។

គួរជម្រាបថា បច្ចុប្បន្ននេះ ក្រុមហ៊ុន XQ Dalat មានបុគ្គលិកប៉ាក់សូត្រជំនាញៗជាង ៣,០០០នាក់ សម្រាប់ផ្គត់ផ្គង់តម្រូវការអតិថិជនទូទាំងពិភពលោក ហើយម៉្យាងទៀត ក្រុមហ៊ុននេះនៅតែឈានមុខគេក្នុងតំបន់អាស៊ី ទោះបីមានដៃគូរប្រគួតប្រជែងច្រើនក៏ដោយ៕

គំនូរប៉ាក់សូត្រ
គំនូរប៉ាក់សូត្រ
គំនូរប៉ាក់សូត្រ
គំនូរប៉ាក់សូត្រ
គំនូរប៉ាក់សូត្រ
គំនូរប៉ាក់សូត្រ
គំនូរប៉ាក់សូត្រ
គំនូរប៉ាក់សូត្រ
គំនូរប៉ាក់សូត្រ
គំនូរប៉ាក់សូត្រ
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T