អាជ្ញាធរ អំពាវនាវអ្នកពាក់ព័ន្ធ ធ្លាប់ទៅពិនិត្យ និងសម្រាកនៅគ្លីនិកនេះ ទៅយកសំណាកជាកំហិត

//s9.kh1.co/26/26c2d6e4a5d049a408d6aa9f747702b8b781197a.jpg
សង្គម

 ២៦-មីនា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

អភិបាលខណ្ឌពោធិ៍សែនជ័យ បានប្រកាសអំពាវនាវឲ្យអ្នកដែលពាក់ព័ន្ធនឹងទីតាំងគ្លីនិកក្នុងសង្កាតចោមចៅ៣ ទៅធ្វើសំណាកជាកំហិត

រាជធានីភ្នំពេញ ៖ ពិតណាស់ មុននេះបន្តិច រដ្ឋបាលខណ្ឌពោធនិ៍សែនជ័យ បានធ្វើការជូនដំណឹងថ្មីមួយជាបន្ទាន់ ដែលក្នុងនោះក៏បានសំណូមពរឲ្យបងប្អូនជួយចែករំលែក ដើម្បីចូលរួមទប់ស្កាត់ឲ្យបានទាន់ពេលវេលា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា អាជ្ញាធរបានប្រកាស ឲ្យបងប្អូនដែលពាក់ព័ន្ធធ្លាប់មកពិនិត្យ និងព្យាបាលនៅគ្លីនិ ឡាំ ប៊ុនថន ក្នុងសង្កាត់ចោមចៅទី៣ មួយវិញទៀត សម្រាប់បងប្អូនដែលបានប៉ះពាល់ ដោយប្រយោល និងផ្ទាល់ជាមួយនឹងបុគ្គលម្នាក់ឈ្មោះ ជា ប៊ុនធឿន ចន្លោះថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ មីនា ២០២១ ទៅយកសំណាកជាកំហិត ចាប់ពីពេលផ្សាយដំណឹងនេះតទៅ លើសពីនេះទៅទៀត ត្រូវនៅដាច់ដោយឡែកដើម្បីរងចាំលទ្ធផល។ គួរបន្ថែមថា រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបាន បង្ហោះសារយ៉ាងដូច្នេះថា ៖

ជូនដំណឹងជាបន្ទាន់និងសូមបងប្អូនជួយ Like Comments Share...!  សូមបងប្អូនដែលធ្លាប់មកពិនិត្យនិងព្យាបាលនៅគ្លីនិក ឡាំប៊ុនថន សង្កាត់ចោមចៅទី៣ ឬអ្នកដែលបានប៉ះពាល់ជាមួយ ឈ្មោះ ជា ប៊ុនធឿន ចាប់ពីថ្ងៃទី២២-២៥/០៣/២០២១ គឺត្រូវមកយកសំណាកជាកំហិតចាប់ពីពេលនេះនិងត្រូវស្ថិតនៅដាច់ដោយឡែកដើម្បីរងចាំលទ្ធផលមានCovid19ឬអត់៕

អភិបាលខណ្ឌពោធិ៍សែនជ័យ

បើចង់ដឹងឲ្យកាន់តែច្បាស់ទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T