ជារៀងរាល់ចុងសប្តាហ៍ ខ្មែរឡូត តែងប្រមូលផ្តុំនូវ ចំណេះដឹងទូទៅ ពីនេះពីនោះមួយចំនួន ដើម្បីចែករំលែក ជូនដល់ប្រិយមិត្តទាំងអស់ បានអានកំសាន្ត និង ស្វែងយល់ ដោយព័ត៌មាន ក៏ដូចជាចំណេះដឹងទាំងនេះ មានលក្ខណៈចំរុះដូចជា ស្តីអំពី ទីកន្លែង សត្វ វត្ថុ សុខភាព ព្រឹត្តិការណ៍ បច្ចេកវិទ្យា ការរកឃើញថ្មីៗ និង មានផ្សេងៗ ជាច្រើនទៀត តាមដែលអាចរកបាន ពីគ្រប់ទិសទី និង ពីប្រភពនានាក្នុងអ៊ីនធើណេត។

សូមតាមដាននូវអត្ថបទសង្ខេបខ្លីៗ ដែលមានខ្លឹមសារដូចខាងក្រោម៖

តាមពិតទៅ រោមរបស់សត្វខ្លាឃ្មុំទឹកកក (Polar Bear) មិនមែន ពណ៌សនោះទេ តែជារោមមានលក្ខណៈថ្លា ហើយនៅពេលប៉ះ ជាមួយនឹងពន្លឺ ទើបបានជាមើលទៅ ឃើញពណ៌ស បែបនេះ។

"Blue Emperor Scorpion" ជាឈ្មោះ របស់ពូជសត្វខ្យារដំរី មួយប្រភេទ ដែលមានទំហំ ធំជាងគេបំផុត នៅលើពិភពលោក។


សត្វបក្សី Piping plover នេះ មើលទៅមានជើងច្រើនណាស់ ប៉ុន្តែ តាមពិតទៅ គឺវាកំពុងផ្តល់ភាពកក់ក្តៅដល់កូនរបស់វា ដែលទើប នឹងកើតតែប៉ុណ្ណោះ។


នេះជាពូជសត្វជ្រូក មួយប្រភេទ មានរោមរួញ ដែលមើលទៅ ដូចជាសត្វជ្រូកកំពុងពាក់អាវរោមសត្វអញ្ចឹង តែគួរអោយសោក ស្តាយ វាបានផុតពូជ កាលពីឆ្នាំ 1972 បាត់ទៅហើយ។


សត្វនេះមានឈ្មោះជាភាសាអង់គ្លេសថា Yellow Marten។


នេះជាពូជសត្វក្ងោកមួយប្រភេទ មានឈ្មោះជាភាសាអង់គ្លេសថា " Blue white peacock "

រៀបចំដោយទំព័រ៖

ព័ត៌មានប្លែកៗនិងចំណេះដឹងប្រចាំថ្ងៃ


ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]