ដើម្បីក្លាយខ្លួនទៅជាកូនប្រសារម្នាក់ ដែលមានគុណសម្បត្តិល្អ តើត្រូវធ្វើដូចម្តេចខ្លះ? (មានវីដេអូ)

//s9.kh1.co/a7/a7ac02b996348e85901d9b7336175ecfba1cf881.jpg
សង្គម

 ២៧-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ជាការពិតណាស់សព្វថ្ងៃនេះមានកូនប្រសារស្រីមួយចំនួនតូច ដែលមានចិត្តចង្អៀតចង្អល់មិនស្រលាញ់ម្តាយក្មេក ដូចម្តាយបង្កើតរបស់ខ្លួននោះទេ។

ភ្នំពេញ៖ ជាការពិតណាស់សព្វថ្ងៃនេះមានកូនប្រសារស្រីមួយចំនួនតូច ដែលមានចិត្តចង្អៀតចង្អល់មិនស្រលាញ់ម្តាយក្មេក ដូចម្តាយបង្កើតរបស់ខ្លួននោះទេ។ ជាក់ស្តែងនៅក្នុងរឿង «កូនប្រសារចិត្តអប្រិយ» ដែលជាការសម្តែងរបស់ក្រុមការងារលោក Sothan-សុថាន់ បានឆ្លុះបញ្ចាំងឱ្យឃើញថា ដើម្បីតែផ្គាប់ចិត្តលោភលន់ និងសេចក្តីសុខផ្ទាល់ខ្លួន កូនសុខចិត្តលើកដៃធ្វើបាបម្តាយបង្កើត ម្តាយក្មេករបស់ខ្លួន ដោយគ្មានគិតពិចារណា យកភាពលោភលន់ចង់មានចង់បានមកដាក់នៅនឹងមុខ មោហ៍បាំងលែងស្គាល់អ្នកមានគុណ លែងស្គាល់ខុសត្រូវ លែងស្គាល់ល្អអាក្រក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  រឿង «កូនប្រសារចិត្តអប្រិយ»
  រឿង «កូនប្រសារចិត្តអប្រិយ»

បើស្រលាញ់ហើយអាណិតម៉ែ កុំធ្វើបាបម៉ែណា៎កូនប្រុសកូនស្រីទាំងឡាយ។ ម្តាយក្មេកក៏ប្រៀបបានទៅនឹងម្តាយបង្កើតដែរ។ ឈ្មោះជាម្តាយ គឺជាអ្នកដែលមានគុណធំធេងណាស់ចំពោះកូន។ ម្តាយជាមាតានៃពិភពលោក ដូច្នេះសូមស្រលាញ់លោកឱ្យបានច្រើនៗដូចដែលលោកស្រលាញ់ថ្នាក់ថ្នមយើងតាំងពីបាតជើងក្រហម។

ចុះតើគួរគួរធ្វើដូចម្តេច ដើម្បីក្លាយខ្លួនទៅជាកូនប្រសារម្នាក់ដែលមានគុណសម្បត្តិល្អ? តោះមកតាមដានទាំងអស់គ្នា៖

១) ផ្តល់ការគោរពទៅកាន់គាត់ឱ្យដូចជាឪពុកម្តាយបង្កើតរបស់ខ្លួន៖ ទម្រាំតែបានមកក្លាយជាគូស្វាមីភរិយានឹងគ្នា អ្នកប្រាកដជាណែនាំមនុស្សជាទីស្រលាញ់ឱ្យឪពុកម្តាយបានស្គាល់ ហើយគាត់ក៏ពេញចិត្ត និងមើលថែអនាគតកូនប្រសារគាត់មិនតិចដែរ ដូច្នេះតួនាទីដែលអ្នកគួរធ្វើគឺផ្តល់ក្តីគោរព និងស្រលាញ់ចំពោះគាត់ដូចឪពុកម្តាយយើងដូច្នោះដែរ។

២) មើលថែទាំឪពុកម្តាយក្នុងការរស់នៅប្រចាំថ្ងៃ៖ ពេលអ្នកបានក្លាយជាកូនប្រសារហើយ គួរផ្តល់អាហារដែលមានអនាម័យ អាហារដែលគាត់ចូលចិត្ត មើលថែកន្លែងរស់នៅ ថែទាំសុខភាពរបស់គាត់ទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រោះសុខភាពពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សវ័យចំណាស់។​ កាលណាលោកមានសុខភាពល្អ សប្បាយចិត្ត នោះនឹងនាំមកនូវសុភមង្គលក្នុងគ្រួសារ។

៣) បណ្តោយឱ្យពួកគាត់មានវេលាផ្ទាល់ខ្លួននៅជាមួយកូនៗ៖ បន្ទាប់ពីរៀបការរួច អ្នកខ្លះអាចបែកចេញទៅរស់នៅតែ២នាក់ ឬអ្នកខ្លះក៏បន្តរស់នៅជាមួយម្តាយឪពុកខាងស្វាមី ឬខាងភរិយា។​ ប៉ុន្តែទោះបីជាយ៉ាងណាំក៏ដោយ ក៏អ្នកត្រូបទុកពេលវេលាផ្ទាល់ខ្លួនឱ្យគាត់ និងកូន បាននៅជាមួយគ្នា និយាយគ្នាលេងតាមភាសាឪពុកម្តាយកូន។

៤) ផ្តល់ការកម្សាន្តឱ្យគាត់៖ ជាការពិតណាស់តន្ត្រីគឺជាការកម្សាន្ត ជាពិសេសធ្វើឱ្យខួរក្បាលស្រឡះ មានភាពសប្បាយរីករាយផងដែរ។ សូមផ្តល់ការកម្សាន្តជាមួយតន្រ្តីនៅពេលអ្នកទំនេរ ឬសម្រាកពីការងារចុងសប្តាហ៍ជាមួយឪពុកម្តាយដើម្បីបង្កើនភាពស្និទ្ធស្នាលនៅក្នុងគ្រួសារ។

ហើយបើចង់បានធុងបាស ម៉ាក JBL សុទ្ធ 100% ពីអាមេរិច និងមានការធានាត្រឹមត្រូវ កុំភ្លេចក្រុមហ៊ុន ណាណូ សោន (Nano Sound)។ លោកអ្នកអាចទិញ និងសាកសម្លេងដោយផ្ទាល់ គ្រប់ផលិតផលទាំងអស់។ រឹតតែពិសេសលោកអ្នកអាចយកធុងបាសចាស់មកដូរថ្មីបាន នៅគ្រប់សាខារបស់ ណាណូ សោន ទូទាំងប្រទេស។ ណាណូ សោន ស្រួលលក់ ស្រួលដូរថ្មី និង​ មានការធានាត្រឹមត្រូវ៕

  ធុងបាស ម៉ាក JBL សុទ្ធ 100% ពីអាមេរិច និងមានការធានាត្រឹមត្រូវ  
  ធុងបាស ម៉ាក JBL សុទ្ធ 100% ពីអាមេរិច និងមានការធានាត្រឹមត្រូវ  
  ធុងបាស ម៉ាក JBL សុទ្ធ 100% ពីអាមេរិច និងមានការធានាត្រឹមត្រូវ  
  ធុងបាស ម៉ាក JBL សុទ្ធ 100% ពីអាមេរិច និងមានការធានាត្រឹមត្រូវ  
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T