ចូលរួមត្រេកអរ! តារាកំប្លែង CTN នាយត្បាល់ ប៉ះពាល់ផ្ទាល់ជាមួយ DJ Boom បានរួចជីវិតជៀសផុតពីជំងឺកូវីដ១៩

//s9.kh1.co/0e/0e27cc364858c14e196e76d7e8df882d6b0c5ac2.jpg
តារា & កម្សាន្ដ

 ២៦-មីនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ជីវិតថ្លៃ! តារាកំប្លែង CTN នាយត្បាល់ ប៉ះពាល់ផ្ទាល់ជាមួយ DJ Boom បានជៀសផុតពីជំងឺកូវីដ១៩ ពិតជាសំណាងមួយលើ១០០

រាជធានីភ្នំពេញ៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ សិល្បករកម្ពុជា បានឱ្យដឹងថា វាពិតជារឿងមិនគួរឱ្យជឿ ដែលម្នាក់បានស្លាប់ និង ម្នាក់ទៀតរួចជីវិតជាសះស្បើយពីជំងឺកូវីដ១៩ ពោលគឺ DJ ប៊ូម បានទទួលមរណភាព កាលពីម្សិលមិញនេះ ដោយសារវីរុសកូវីដ១៩ ហើយនឹងអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយ DJ ប៊ូម គឺតារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ CTN នាយត្បាល់ បានត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីបានធ្វើចត្តាឡីស័កនិង ធ្វើតេស្តរកជំងឺកូវីដ១៩ ជាច្រើនដងរូចមក ដោយលទ្ធផលចេញមកបង្ហាញថា អវិជ្ជមាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ លោកសាន ហៅនាយត្បាល់ និង ភរិយា បានវិលត្រឡប់ទៅផ្ទះវិញហើយ ដោយលោកបានសម្តែងអារម្មណ៍សប្បាយចិត្តស្រក់ទឹកភ្នែក ក្រោមមូលហេតុថា លោក និងភរិយា គឺជាមនុស្សដែលសំណាង ដែលបានគេចផុតពីជំងឺដ៏កាចសាហាវមួយនេះ និង មានការសោកស្តាយដែលបាត់បង់DJ ប៊ូម ជាមិត្តភក្តិដែលស្លាប់ដោយជំងឺកូវីដ១៩ ។

គួរបញ្ជាក់ផងដែរថា នាយត្បាល់ ធ្លាប់បានប៉ះពាល់ជាមួយ អ្នកនាងអ៊ិត DJ ប៊ូម និង លោក លី សងហួន ដោយមកទល់ពេលនេះ អ្នកទាំងនោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ តែជាអកុសល DJ ប៊ូម បានទទួលមរណភាពនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ នៅមន្ទីរពេទ្យរុស្ស៊ី៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

នាយត្បាល់
នាយត្បាល់
នាយត្បាល់ ជាមួយ DJ ប៊ូម
នាយត្បាល់ ជាមួយ DJ ប៊ូម
DJ ប៊ូម
DJ ប៊ូម
នាយ ត្បាល់ និង ភរិយា
នាយ ត្បាល់ និង ភរិយា
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T