ឃ្លានពេលយប់មិនខុសទេ ​ប៉ុន្តែត្រូវដឹងចំណីណាខ្លះគួរញ៉ាំ និងមិនគួរញ៉ាំ

//s9.kh1.co/43/430cecbca6fa06f283e9822fd3ac89cb75066730.jpg
យល់ដឹង

 ២៦-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ធ្លាប់ទេ ឲ្យតែយប់ឡើងឃ្លាន រសាប់រសល់គេងមិនលក់ ដឹងតែដើរសំដៅទៅផ្ទះបាយរកអីញ៉ាំតែម្តង។ តាមពិតទៅ ញ៉ាំចំណីនៅពេលយប់មិនមែនជារឿងខុសនោះទេ ប៉ុន្តែយើងក៏ត្រូវតែដឹងដូចគ្នាថា ចំណីណាដែលគួរញ៉ាំ និងចំណីណាដែលមិនគួរញ៉ាំ ព្រោះញ៉ាំនៅពេលយប់បែបនេះ​មិនសូវល្អប៉ុន្មានទេចំពោះសុខភាព ដោយយើងញ៉ាំហើយគឺគេង មិនបានធ្វើចលនាអ្វីដើម្បីជំនួញដល់ការរំលាយអាហារនោះទេ។

ធ្លាប់ទេ ឲ្យតែយប់ឡើងឃ្លាន រសាប់រសល់គេងមិនលក់ ដឹងតែដើរសំដៅទៅផ្ទះបាយរកអីញ៉ាំតែម្តង។ តាមពិតទៅ ញ៉ាំចំណីនៅពេលយប់មិនមែនជារឿងខុសនោះទេ ប៉ុន្តែយើងក៏ត្រូវតែដឹងដូចគ្នាថា ចំណីណាដែលគួរញ៉ាំ និងចំណីណាដែលមិនគួរញ៉ាំ ព្រោះញ៉ាំនៅពេលយប់បែបនេះ​មិនសូវល្អប៉ុន្មានទេចំពោះសុខភាព ដោយយើងញ៉ាំហើយគឺគេង មិនបានធ្វើចលនាអ្វីដើម្បីជំនួញដល់ការរំលាយអាហារនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ដូច្នេះបើមិនចង់គេងទាំងឃ្លាន មកដឹងទាំងអស់គ្នាពីចំណីអាហារ ដែលគួរ និងមិនគួរញ៉ាំនៅពេលយប់៖

ចំណីដែលគួរញ៉ាំ

១.​ ទឹកដោះគោAlmondក្តៅៗ

ញ៉ាំទឹកដោះគោAlmond ជួយធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ ស្រឡះនៅក្នុងខ្លួន ហើយបើញ៉ាំក្តៅទៀតនោះ គឺកាន់តែមានផលល្អជាង ការញ៉ាំទឹកគោត្រជាក់ៗ។

រូបតំណាង
រូបតំណាង

២.  សណ្តែក ឬគ្រាប់ធញ្ញជាតិ

ញ៉ាំសណ្តែក ឬគ្រាប់ធញ្ញជាតិគឺល្អសម្រាប់សុខភាព ប៉ុន្តែលោកអ្នកគួរជ្រើសរើសសណ្តែក ឬគ្រាប់ធញ្ញជាតិណាដែលមិនចម្អិនដោយការរំពងខ្លាញ់ និងមិនលាយជាតិអំបិល ប៊ីចេង​ និងម្សៅគ្រឿងទេសផ្សេងៗ។ 

រូបតំណាង
រូបតំណាង

៣. យ៉ាអួរ (Yoghurt)

យ៉ាអួរ ជួយសម្រួលឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ និងថែមទាំងអាចជួយមិនឲ្យមានអាការៈហើមពោះទៀតផង។ ប៉ុន្តែគួរញ៉ាំយ៉ាអួរប្រភេទធម្មជាតិ ដែលមិនមានជាតិស្ករ ឬលាយជាមួយសារជាតិផ្សេងៗ។

រូបតំណាង
រូបតំណាង

៤. ចេក

ចេកជាផ្លែឈើម្យ៉ាងដែលមានអត្ថប្រយោជន៍ជាច្រើន សម្រាប់សុខភាព និងរាងកាយរបស់យើង។​ 

រូបតំណាង
រូបតំណាង

ចំណីដែលមិនគួរញ៉ាំ

១.​ ដំឡូងបារាំងបំពង

ជាការពិតដំឡូងបារាំងបំពងមានរសជាតិឆ្ងាញ់ ហើយឆាប់ឆ្អែត ប៉ុន្តែវាមានកូឡេស្តេរ៉លខ្ពស់ និងមានសារជាតិជាច្រើនរួមផ្សំដូចជា​ អំបិល និងម្សៅគ្រឿងទេស។

រូបតំណាង
រូបតំណាង

២. មីកញ្ចប់

សរសៃមីផលិតចេញពីម្សៅអង្ករ ដែលមានកូឡេស្តេរ៉ល និងសារធាតុអំបិលខ្ពស់។

រូបតំណាង
រូបតំណាង

៣. ការ៉េម

ការ៉េម ជាប្រភេទបង្អែមម្យ៉ាងដែលមានជាតិស្ករខ្ពស់​ ហើយប្រសិនបើញ៉ាំការ៉េមច្រើននៅពេលយប់​ អាចធ្វើឲ្យលោកអ្នកប្រឈមនឹងការឡើងទម្ងន់ ទាំងមិនដឹងខ្លួន។  

រូបតំណាង
រូបតំណាង

សរុបសេចក្តីមក ដូចដែលបានលើកមកនិយាយខាងលើ​ ញ៉ាំចំណីនៅពេលយប់មិនខុសទេ ប៉ុន្តែយកល្អគួរតែមានវិន័យ និងបែងចែកពេលវេលានៃការញ៉ាំអាហារឲ្យបានត្រឹមត្រូវ នោះទើបហុចផលល្អចំពោះសុខភាព៕​ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T