ហ្គេម Ghost of Tsushima ត្រូវ​បាន​​​​ផលិត​​​ជា​​ភាព​យន្ត​ហើយ​ ​​​ក្រោម​ការ​​​ដឹកនាំ​​ពីជន​ល្បីមួយរូប (មានវីដេអូ)

//s9.kh1.co/d4/d4a1133ab2924d2bab9ccca824f9697a79c09384.png
តារា & កម្សាន្ដ

 ២៦-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ហ្គេមដ៏ល្បីឈ្មោះ Ghost of Tsushima ត្រូវបានគេយកមកផលិតជាខ្សែភាពយន្តហើយ

បរទេស៖ វីដេអូហ្គេមដ៏ល្បីឈ្មោះគឺ Ghost of Tsushima នៅលើ PlayStation 4 និង PlayStation 5  របស់ Sony ត្រូវបានគេយកមកផលិតជាខ្សែភាពយន្តហើយថែមទាំងដឹកនាំសម្ដែង​ដោយអ្នកដឹកនាំរឿងដ៏​ល្បីឈ្មោះ​ពីមក​រឿង John Wick គឺលោក Chad Stahelski ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហ្គេមនេះផងដែលគឺនិយាយអំពីអ្នកប្រយុទ្ធ Samurai ឈ្នោះ Jin Sakai ដែលគេតស៊ូប្រយុទ្ធជាមួយនឹងកងទ័ព​របស់​ម៉ុងហ្គោលជាច្រើនដើម្បីការពារកោះ Tsushima របស់ប្រទេសជប៉ុនរបស់ខ្លួនពីការលប់លុយឈ្លានពានពី​កងទ័ពម៉ុងហ្គោលដែលដឹកនាំដោយ Khotun Khan ជាតួអង្គប្រឌិតដែលតំណាងអោយ Kublai Khan ដែលជា​ចៅ​បង្កើតរបស់កំពូលអធិរាជនៃប្រទេសម៉ុងហ្គោលគឺ Genghis Khan នៅក្នុងប្រវិត្តសាស្រ្តពិតៗដែល Kublai Khan គឺជាជនជាតិម៉ុងហ្គោលដែលឈ្លានពានប្រទេសជប៉ុនមុនគេ។

រូបភាពហ្គេម
រូបភាពហ្គេម
រូបលោក Chad Stahelski
រូបលោក Chad Stahelski

គួរ​បន្ថែម​ទៀតថា ហ្គេមមួយនេះមិនត្រឹមតែជាហ្គេមមួយដែលផ្អែកទៅលើប្រវិត្តសាស្រ្តជប៉ុនប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺផ្អែក​ទៅ​លើ​ពីខ្សែភាពយន្តរបស់ជប៉ុន ២ផ្សេងរបស់ Akira Kurosawa ទៀតផងគឺ Seven Samurai (1954) និង Sanjuro (1962) ទៀតផង។ យ៉ាងណាមិញខ្សែភាពយន្តដែលផ្អែកទៅលើហ្គេម Ghost of Tsushima មួយនេះ​គឺ​ត្រូវបានគេបញ្ចាក់ថាបច្ចុប្បន្នកំពុងស្ថិតក្នុងការអភិវឌ្ឍពីក្រុមហ៊ុន Sony Picture និង PlayStation Production ដែលអ្នកដឹកនាំរបស់រឿង John Wick។

លោក Chad Stahelski ជាអ្នកដឹកនាំគម្រោងជាមួយនឹង ​Alex Young និង Jason Spitz ដែលមកពី​ផលិត​កម្ម 87Eleven Entertainment របស់ Chad Stahelski ជាអ្នកផលិតផងដែរជាមួយនឹង Asad Qizilbash និង Carter Swan ដែលមកពី PlayStation Productions ដើម្បអោយរឿងកាន់តែល្អទៀតផង។ Ghost of Tsushima គឺជាខ្សែភាពយន្តមួយក្នុងចំណោមខ្សែភាពយន្ដដែលយកលំនាំតាមហ្គេមវីដេអូ PlayStation ទាំង ៣ របស់ Sony Picture ដូចជា Uncharted សម្ដែងដោយ Tom Holland និង The Last of Us ដែលកំពុងតែ​ផលិត​ក៏ដូចជារអភិវឌ្ឍដូចគ្នាផងដែរ។

តោះចង់ដឹងថាហ្គេមនេះ មានភាពអស្ចារ្យប៉ុណ្ណា តោះសូមប្រិយមិត្តទស្សនាវីដេអូខ្លះពីហ្គេម Ghost of Tsushima ដែលកំពុងត្រូវបានគេផលិតជាខ្សែភាពយន្ដដូចខាងក្រោម៖

រូបភាពនៅក្នុងហ្គេម
រូបភាពនៅក្នុងហ្គេម
រូបភាពនៅក្នុងហ្គេម
រូបភាពនៅក្នុងហ្គេម
រូបភាពនៅក្នុងហ្គេម
រូបភាពនៅក្នុងហ្គេម
Trailer នៃសាច់រឿងរបស់​ Ghost of Tsushima
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T