អាជ្ញាធរម៉ុងហ្គោលីបានចេញសេចក្ដីព្រមានបន្ទាន់មួយដល់ពលរដ្ឋខ្លួនអំពីខ្យល់ព្យុះ ព្យុះធូលី និងព្យុះព្រិល

//s9.kh1.co/b1/b142f5b44cdf00faa8a9667fcaea2d18a8632c16.jpg
សង្គម

 ២៥-មីនា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ទីភ្នាក់ងារជាតិឧតុនិយមនិងតាមដានបរិស្ថានរបស់ប្រទេសម៉ុងហ្គោលីនៅថ្ងៃព្រហស្បតិ៍ទី ២៥ ខែមីនាបានចេញសេចក្ដីព្រមានពីសំពាធខ្យល់បក់ខ្លាំងនិងព្យុះធូលី

ម៉ុងហ្គោលី៖ ទីភ្នាក់ងារជាតិឧតុនិយម និងតាមដានបរិស្ថានរបស់ប្រទេសម៉ុងហ្គោលីនៅថ្ងៃព្រហស្បតិ៍ទី ២៥ ខែមីនាបានចេញសេចក្ដីព្រមានពីសំពាធខ្យល់បក់ខ្លាំងនិងព្យុះធូលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរយៈពេលបីថ្ងៃខាងមុខនេះខ្យល់ព្យុះនិងព្យុះធូលីកម្រិតធ្ងន់ធ្ងរត្រូវបានគេរំពឹងថានឹងបក់បោកផ្នែកខាងលិច, ភាគកណ្តាល និងតំបន់វាលខ្សាច់ហ្គូប៊ីនៃប្រទេសម៉ុងហ្គោលី។

ទីភ្នាក់ងារបាននិយាយថាលើសពីនេះទៀតព្យុះធូលីនិងព្យុះព្រិលក៏ត្រូវបានគេរំពឹងថានឹងវាយប្រហារទៅលើខេត្តភាគខាងកើតនៃប្រទេសដោយល្បឿនខ្យល់ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១៨-២៨ ម៉ែត្រក្នុងមួយវិនាទីនៅតាមតំបន់ធំៗរបស់ប្រទេសក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ។ ជាងនេះទៀតនោះអ្នកគង្វាលសត្វគឺត្រូវតែមានការប្រុងប្រយ័ត្នបន្ថែមដើម្បីបង្ការទប់ស្កាត់នឹងគ្រោះមហន្តរាយដែលអាចកើតមាន។

ព្យុះធូលី
ព្យុះធូលី

ការព្រមាននេះធ្វើឡើងបន្ទាប់ពីមានមនុស្ស ១០ នាក់ដែលភាគច្រើនជាអ្នកគង្វាលសត្វបានបាត់បង់ជីវិតដោយសារតែព្យុះធូលីនិងព្យុះព្រិលដែលបានបោកបក់ឆ្លងកាត់ផ្នែកធំៗនៃប្រទេសម៉ុងហ្គោលីកាលពីពាក់កណ្តាលខែមីនា៕

ព្យុះធូលី
ព្យុះធូលី
ព្យុះព្រិល
ព្យុះព្រិល

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T