អុញ! ស្ដ្រីម្នាក់សុំឲ្យប្ដីរបស់ខ្លួន រៀបការប្រពន្ធថ្មីថែមមួយទៀត ដោយសារតែមូលហេតុបែបនេះ (មានវីដេអូ)

//s9.kh1.co/d1/d1b524ca6b36e3e7ac8563bd932a32bc16788abf.jpg
សង្គម

 ២៥-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ស្ដ្រីម្នាក់ឲ្យប្ដីរបស់ខ្លួន រៀបការប្រពន្ធថ្មីថែមមួយទៀត ដោយសារនាងដែលជាប្រពន្ធទីមួយចង់បានកូនបន្ថែមទៀត ប៉ុន្ដែពិបាកនឹងមានគភ៌ បន្ទាប់ពីជួបបញ្ហារលូតកូន។

ម៉ាឡេស៊ី៖ ស្ដ្រីជនជាតិម៉ាឡេស៊ីម្នាក់ បានបញ្ចុះបញ្ចូលឲ្យប្ដីរបស់នាងរៀបការប្រពន្ធថ្មីថែមមួយទៀត ដែលជាម៉ែដោះរបស់កូននាងផ្ទាល់តែម្ដង ដោយសារបុរសជាប្ដីចង់បានកូនបន្ថែមទៀត ប៉ុន្ដែនាងដែលជាប្រពន្ធទីមួយពិបាកនឹងមានគភ៌ បន្ទាប់ពីមានបញ្ហារលូតកូន កាលអំឡុងឆ្នាំ២០១៩មក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា នាង Sarifah Salmah Tuan Embong អាយុ២៦ឆ្នាំ ដែលជាប្រពន្ធទីមួយ ជាអ្នកទទួលខុសត្រូវសម្រាប់គំនិតផ្ដួចផ្ដើមនេះ ក្នុងការផ្សំផ្គុំស្វាមីរបស់នាងលោក Saiful Abdul Satar អាយុ៣៤ឆ្នាំ ឲ្យរៀបការជាមួយម៉ែដោះអាយុ១៨ឆ្នាំម្នាក់ ដែលបានមកធ្វើការ ក៏ដូចជារស់នៅក្រោមដំបូលផ្ទះតែមួយ អស់រយៈពេល៤ឆ្នាំមកហើយ។

នាង Sarifah និយាយថា៖

Yaa (ឈ្មោះហៅក្រៅរបស់ម៉ែដោះ) លែងជាអ្នកក្រៅរបស់ខ្ញុំ និងស្វាមីខ្ញុំទៀតហើយ ព្រោះតែនាងគឺជាអ្នកមើលថែក្មេង និងបានរស់នៅជាមួយយើងអស់រយៈពេល៤ឆ្នាំមកហើយ។ តាមពិតទៅទំនាក់ទំនងរបស់ពួកយើងជាមួយនាង គឺមិនដូចជាកូនចៅនិងចៅហ្វាយទេ ព្រោះខ្ញុំបានចាត់ទុកនាងដូចជាប្អូនស្រីរបស់ខ្ញុំអីចឹងដែរ។ ម៉្យាងវិញទៀត កូនប្រុសអាយុ៧ឆ្នាំរបស់ខ្ញុំតែងតែស្និទ្ធស្នាលជាមួយនាង ហើយខ្ញុំស្គាល់នាងតាំងពីយូរហើយ ដូច្នេះទើបខ្ញុំព្រមទទួលនាងធ្វើជាប្រពន្ធទីពីរ របស់ប្ដីខ្ញុំ។

នាង Sarifah

នាង Sarifah បានឲ្យដឹងដែរថា កាលពីថ្ងៃទី១ ខែមករាកន្លងទៅ នាងក៏បានទៅពិភាក្សារឿងរៀបការនេះ ជាមួយក្រុមគ្រួសាររបស់ Yaa ដែរ ហើយទទួលបានការយល់ពីឪពុកម្ដាយនាង។ ប្រពន្ធទីមួយរូបនេះបន្ថែមទៀតថា និយាយឲ្យស្មោះត្រង់ទៅនាងសប្បាយចិត្ដណាស់ដែលពួកយើងបានជួបជុំគ្នា ពីព្រោះ Yaa តែងទៅណាមកណាជាមួយនាង និងកូន ជានិច្ច នៅរៀងរាល់ពេលស្វាមីមិននៅផ្ទះ។ ដូច្នេះនាងជឿថា Yaa ជាស្ដ្រីល្អម្នាក់ ហើយអាចបំពេញភារកិច្ចជាភរិយាបាន ទោះបីនាងនៅក្មេងក៏ដោយ។

ដោយឡែក ម៉ែដោះវ័យក្មេងរូបនេះបាននិយាយដែរថា នាងមិនដែលរំពឹងថាបានរៀបការជាមួយលោក Saiful ទេ ព្រោះនាងតែងតែចាត់ទុកគាត់ជាថៅកែ និងបងប្រុសម្នាក់អីចឹងដែរ។

តែនៅទីបំផុត មង្គលការរបស់ពួកគេក៏បានកើតឡើងដូចការគ្រោងទុក កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១កន្លងទៅ។ ហើយរឿងរ៉ាវស្នេហាត្រីកោណមួយនេះ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ទិដ្ឋភាពថ្ងៃរៀបការ
ទិដ្ឋភាពថ្ងៃរៀបការ
ទិដ្ឋភាពថ្ងៃរៀបការ (ប្រពន្ធទីមួយខាងឆ្វេងដៃ)
ទិដ្ឋភាពថ្ងៃរៀបការ (ប្រពន្ធទីមួយខាងឆ្វេងដៃ)
ទិដ្ឋភាពថ្ងៃរៀបការ (ប្រពន្ធទីមួយខាងឆ្វេងដៃ)
ទិដ្ឋភាពថ្ងៃរៀបការ (ប្រពន្ធទីមួយខាងឆ្វេងដៃ)
ទិដ្ឋភាពថ្ងៃរៀបការ
ទិដ្ឋភាពថ្ងៃរៀបការ
ទិដ្ឋភាពថ្ងៃរៀបការ
ទិដ្ឋភាពថ្ងៃរៀបការ
ទិដ្ឋភាពថ្ងៃរៀបការ
ទិដ្ឋភាពថ្ងៃរៀបការ
ទិដ្ឋភាពថ្ងៃរៀបការ (បុរសជាប្ដី)
ទិដ្ឋភាពថ្ងៃរៀបការ (បុរសជាប្ដី)
@aliyamysara3

Kita sama-sama jaga suami kita insyaAllah amin🤲🏻🤲🏻💚 #fypシ #fypp #pfypシ #terangganutrip #johor #kitabaikramaiorangsayang

♬ bunyi asal - AliyaMysara
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T