ការពារប្រសើរជាងព្យាបាល! ពេលនេះ ទីតាំងធំទី២ បន្ទាប់ពីសណ្ឋាគារGreat Duke ត្រៀមរួចរាល់ហើយ

//s9.kh1.co/41/41664540e6f652ba6a0e142a0ebcec5dd6c3eb58.jpg
សង្គម

 ២៥-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ការពារជា អទិភាព រដ្ឋាភិបាល បានសម្រេចចិត្តរើសយក មន្ទីរពេទ្យស្តី នគរទេព ជាទីតាំងសម្រាប់ព្យាលបាលកូវីដធំមួយ បន្ទាប់ពីក្រេដុក

រាជធានីភ្នំពេញ ៖ ពិតណាស់ ដោយសារតែមើលឃើញ ស្ថានភាពក្នុងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុង <ព្រឺត្តិការណ៍សហគមន៍២០កុម្ភៈ> មានលក្ខណៈជាការឆ្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ ជាងពេលមុនៗ លើសពីនេះទៅទៀត កម្ពុជាតែងរកឃើញ អ្នកឆ្លងជារៀងរាល់ថ្ងៃ មិនក្រោម២០នាក់ មិនតែប៉ុណ្ណោះ អ្វីដែលគួរឲ្យបារម្ភនោះ កម្ពុជាក៏ត្រូវបានរកឃើញ អ្នកជំងឺចំនួន ៧នាក់រួចមកហើយ ដែលត្រូវជំងឺនេះឆក់យកជីវិត ក៏ព្រោះតែ មានអាចទ្រទ្រាំនឹងការវាយលុកពីជំងឺនេះបានតទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឺមនឹង ការមើលឃើញរឿងទាំងនេះហើយ ទើបរដ្ឋាភិបាល សម្រេចយកមន្ទីរពេទ្យស្តី្រ នគរទេព ជាទីតាំងធំទី២ បន្ទាប់ពីសណ្ឋាគារGreat Duke  ដែលអាចទទួលព្យាបាលអ្នកជំងឺកូវីដស្រាល ៥០០នាក់ តែយ៉ាងណាក្តី លោក ជំទាវ ពេជ ចន្ទមុន្នី ក៏បានមានប្រសាសន៍បន្ថែមថា មន្ទីរពេទ្យនេះក៏អាច មើលអ្នកជំងឺកម្រិតសង្គ្រោះបន្ទាន់ផងដែរ ព្រោះទីតាំងនេះ ជាអតីតមន្ទីរពេទ្យ ដូចនេះ មិនថាបន្ទប់សម្រាលទារក មិនថាបន្ទប់សង្គ្រោះបន្ទាន់ ក៏បានបំពាក់មកស្រាប់ផងដែរ។

គួរបញ្ជាក់ផងដែរថា នេះបើតាមការបង្ហោះសារក្នុងបណ្តាញសង្គមហ្វេសប៊ុកពី គណនីផ្ទាល់របស់លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឺក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបញ្ជាក់យ៉ាងច្បាស់ថា ៖

អរគុណដល់ក្រុមការងារដែលបានមកជួយក្នុងការរៀបចំមន្ទីរពេទ្យស្ត្រីនគរទេពក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ការងាររៀបចំពេទ្យបានបព្ចាប់នៅក្នុងយប់នេះ សង្ឃឹមថាគ្រាន់តែជាការរៀបចំទុក តែគ្មានអ្នកជំងឺមកសម្រាកក្នុងមន្ទីពេទ្យនេះទេ៕

លោកជំទាវ ពេជ ចន្ទមុន្នី

បើចង់ដឹងឲ្យកាន់តែច្បាស់ទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
https://s9.kh1.co/__image/w=650,h=487,q=100/70/708e07f0ac0a11c7f6f4f2c0a39dab9f584de893.png
រូបភាព
រូបភាព
https://s9.kh1.co/__image/w=650,h=433,q=100/9d/9df0420ee3787d761dee2e83a050ee51e247be41.png
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T