អត្ថប្រយោជន៍ច្រើនបែបនេះសោះ ទើបបច្ចុប្បន្នគេនាំគ្នានិយមទូទាត់សាច់ប្រាក់បែបឌីជីថល តាមទូរស័ព្ទដៃ!

//s9.kh1.co/34/34ceb525d140ea80098d0e6cbae992e15a53bb7a.jpg
គន្លឹះលុយ

 ២៥-មីនា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

អត់មាន App ទូទាត់លុយតាមទូរស័ព្ទដៃម៉េចទាន់សម័យ

បច្ចុប្បន្ននេះ ការប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល បានក្លាយជាទីពេញនិយមរបស់ប្រជាជនសម័យថ្មីបែបបច្ចេកវិទ្យាទំនើប ស្ទើរគ្រប់ស្រទាប់វណ្ណៈ ដោយកាលពីមុនយើងសង្កេតឃើញមានតែយុវវ័យតែប៉ុណ្ណោះដែលនិយមការទូទាត់តាមបែបឌីជីថលតាមរយៈទូរស័ព្ទដៃដោយមិនបាច់ទៅធនាគារ ឬប្រើប្រាស់សាច់ប្រាក់សុទ្ធបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែសម័យកាន់តែជឿនលឿន មិនថាមនុស្សចាស់ ក្មេង ឬយុវវ័យ បាននាំគ្នាប្រើប្រាស់ការទូទាត់សាច់ប្រាក់តាមបែបឌីជីថលមួយនេះ ហើយវាក៏បានក្លាយជាកត្តាក្នុងការជម្រុញវិស័យហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ដែលបានផ្ដល់ភាពងាយស្រួលខ្លាំងមែនទែនក្នុងការទូទាត់ប្រាក់ដល់ប្រជាពលរដ្ឋ ទាំងនៅតាមទីប្រជុំជន ជនបទ និងប្រជាជនទូទៅដែលគ្មានគណនីធនាគារតាមរយៈបណ្ដាញទូរស័ព្ទ និងភ្នាក់ងារជាដើម។

ហើយខាងក្រោមនេះមូលហេតុដែលនាំឱ្យប្រជាជនសម័យថ្មីនាំគ្នាប្រើប្រាស់នៃការទូទាត់សាច់ប្រាក់បែបឌីជីថលតាមទូរស័ព្ទដៃយ៉ាងច្រើនសន្ធឹកសន្ធាប់៖

-ដក ឬដាក់សាច់ប្រាក់ ទាន់ចិត្តគ្រប់ទីកន្លែងដែលជាដៃគូទីតាំង

- មិនចាំបាច់កាន់សាច់ប្រាក់ច្រើនក្នុងដៃ៖ ជាកត្តាដ៏មានប្រយជន៍ធំសម្បើម ដោយលោកអ្នកមិនបាច់ភ័យបាត់បង់សាច់ប្រាក់ មិនបាច់ស្ពាយសាច់ប្រាក់សុទ្ធតាមខ្លួនច្រើននាំលំបាក និងបង្ករហានិភ័យផ្សេងៗ ជាពិសេសដោយសារតែសម័យនេះបញ្ហាទាក់ទងនឹងជំងឺឆ្លងផ្សេងៗ លោកអ្នកលែងមានការបារម្ភរឿងបញ្ហាឆ្លងមេរោគ ឬវីរុសផ្សេងៗតាមរយៈសាច់ប្រាក់សុទ្ធដែលអ្នកបានប៉ះពាល់

-ងាយស្រួលទូទាត់ភ្លាមៗដោយមិនចាំបាច់រង់ចាំយូរ ឬត្រូវការលុយអាប់

-ទិញអីវ៉ាន់​ ទំនិញផ្សេងៗ បង់វិក័យបត្រ បង់ថ្លៃទឹកថ្លៃភ្លើង សាលារៀន និងបញ្ចូលលុយទូរស័ព្ទដោយងាយស្រួល និងបានគ្រប់ទីកន្លែង រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតទៅតាមប្រព័ន្ធឌីជីថលដែលលោកអ្នកជ្រើសរើសប្រើ។

ងាយស្រួលទូទាត់ភ្លាមៗដោយមិនចាំបាច់រង់ចាំយូរ
ងាយស្រួលទូទាត់ភ្លាមៗដោយមិនចាំបាច់រង់ចាំយូរ

យ៉ាងណាមិញ សម្រាប់បច្ចុប្បន្ននេះ ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលដែលល្បី ពេញនិយម ដែលអាចធ្វើការទូទាត់ ដកដាក់សាច់ប្រាក់ច្រើនសាខាទូទាំងប្រទេសកម្ពុជា និងមានអត្ថប្រយោជន៍ច្រើនហួសប្រមាណពីប្រព័ន្ធទូទាត់ដទៃ ដោយមានភាពងាយស្រួលបំផុតសម្រាប់លោកអ្នកនោះ គឺមាននៅក្នុង « កម្មវិធីអេស៊ីលីដាម៉ូបាល » តែមួយប៉ុណ្ណោះ។

ដោយការប្រើប្រាស់ « កម្មវិធីអេស៊ីលីដាម៉ូបាល » របស់ធនាគារអេស៊ីលីដា ដែលជាធនាគារដែលមានការជឿទុកចិត្តបំផុតនោះ លោកអ្នកនឹងទទួលបាន អត្ថប្រយោជន៍ច្រើនលើសពីការរំពឹងទុកដូចជា៖

-ផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ក្នុងការធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈ សេវាអេស៊ីលីដាម៉ូបាល ។

-កាត់បន្ថយការចំណាយ និងសន្សំពេលវេលា ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ។

-អាចពិនិត្យមើលព័ត៌មានគណនី និងធ្វើប្រតិបត្តិការផ្ទេរប្រាក់ ទូទាត់ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ឬទូទាត់ថ្លៃទំនិញ-សេវាកម្មតាមរយៈ QR Code នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈទូរស័ព្ទចល័តផ្ទាល់ខ្លួន ។

ងាយស្រួលទិញទំនិញ និងការទូទាត់ផ្សេងៗ
ងាយស្រួលទិញទំនិញ និងការទូទាត់ផ្សេងៗ

-កាត់បន្ថយហានិភ័យទាក់ទងនឹងការនាំសាច់បា្រក់តាមខ្លួន សម្រាប់ធ្វើការទូទាត់ រួមទាំងការរាប់លុយលើស ខ្វះ និងលុយក្លែងក្លាយជាដើម ។

-អាចមើលព័ត៌មានមួយចំនួនទាក់ទងនឹងធនាគារ អេស៊ីលីដា ភីអិលស៊ី ដូចជា ៖ មើលទីតាំង, អត្រាប្តូរប្រាក់, ពាណិជ្ជកម្ម, លក្ខខណ្ឌសុវត្ថិភាព, របៀបប្រើប្រាស់, និងព័ត៌មានរបស់ធនាគារអេស៊ីលីដា ជាដើម ។

-មានឱកាសប្រើប្រាស់ផលិតផល-សេវាកម្មផ្សេងៗរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

-ទទួលបានការផ្តល់ជូនពិសេស ពីដៃគូធនាគារអេស៊ីលីដាជាច្រើនកន្លែង ។

មានឱកាសប្រើប្រាស់ផលិតផល-សេវាកម្មផ្សេងៗរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
មានឱកាសប្រើប្រាស់ផលិតផល-សេវាកម្មផ្សេងៗរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

ដូច្នេះ សម្រាប់អតិថិជនដែលចង់ដេញតាមទាន់សម័យថ្មី និងមានភាពទំនើបនៅក្នុងការប្រើប្រាស់សាច់ប្រាក់បែបឌីជីថល សូមទាញយកអេស៊ីលីដាម៉ូបាលជំនាន់ចុងក្រោយ (Latest Version) នៅលើទូរស័ព្ទថ្មីរបស់លោកអ្នក (iOS ចាប់ពីជំនាន់12ឡើង និង Android ចាប់ពីជំនាន់5.1ឡើង) និងចុះឈ្មោះប្រើប្រាស់ដោយឥតគិតថ្លៃសេវាតាមរយៈតំណលីងខាងក្រោម៖

• iOS App Store: goo.gl/Kmhojx

• Android Play Store: goo.gl/ATZcyb

• Huawei AppGallery: bit.ly/2LJXFLD

កម្មវិធីអេស៊ីលីដាម៉ូបាល
កម្មវិធីអេស៊ីលីដាម៉ូបាល

ហើយសម្រាប់ការភ្ជាប់ ការចុះឈ្មោះប្រើប្រាស់ផ្សេងៗ សូមអនុវត្តតាមជំហានលើតំណលីងដូចខាងក្រោម៖

https://www.acledabank.com.kh/qr/toanchet

https://s9.kh1.co/__image/w=650,h=650,q=100/eb/ebc64e083394333cda5fad61c1204c61d360d7b0.jpg
Kos Leakkana
កោះ លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T