ខ្សែភាពយន្ត Live-Action របស់ Sony Picture ចេញចំណងជើងជាផ្លូវការហើយ (មានវីដេអូ)

//s9.kh1.co/64/64da7e4cb51697d2d3976799b2b7288809af4e87.png
តារា & កម្សាន្ដ

 ២៥-មីនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Sony Picture ទម្លាក់ចំណងជើងផ្លូវការនៃខ្សែភាពយន្ត Resident Evil Reboot ហើយ

បរទេស៖ ក្នុងរយៈពេលជាងពីរទសវត្សរ៍សមកហើយនៃប្រវតិ្តសាស្រ្តរបស់ Resident Evil បានប្រមូលផ្តុំអ្នកគាំទ្រជាច្រើន និងស្មោះស្ម័ត្រចូលចិត្តជាមួយនឹងហ្គេមវីដេអូល្បីចំនួន ២៤ ហ្គេមនិងខ្សែភាពយន្តចំនួន ៦ ដែលមាន Milla Jovovich សម្ដែងជា Alice ដែលជាតួឯក (main character) ។ បើទោះបីជាខ្សែភាពយន្ត Resident Evil ទាំង៦ ដែលមានវត្តមានរបស់តារាសម្ដែងស្រីដ៏ឆ្នើម Milla Jovovich ទទួលប្រាក់ចំណេញពីការលក់សំបុត្របានរាប់រយលានដុល្លាយ៉ាងណាក្ដីក៏ខ្សែភាពយន្តបែប Sequel ទាំងនោះពុំទទួលបានការកោតសរសើរពីសំណាក់ហ្វេនអ្នកគាំទ្រវីដេអូហ្គេម Resident Evil ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែភាពយន្តទាំង ៦​ ដែលបានចាក់បញ្ជាំងរួចមកហើយ
ខ្សែភាពយន្តទាំង ៦​ ដែលបានចាក់បញ្ជាំងរួចមកហើយ
ហ្គេមល្បីរបស់​ Resident Evil ទាំង ២៤
ហ្គេមល្បីរបស់​ Resident Evil ទាំង ២៤

ពោលគឺត្រូវបានរងការរិះគន់ពីពួកគេដោយសារតែខ្សែភាពយន្ត Live-Action ទាំង៦នោះវាមានភាពនិ ងលក្ខណៈខុសស្រឡះពីសាច់រឿងដើមពេកនោះគឺខុសសាច់រឿងនៅក្នុងវីដេអូហ្គេមដ៏ល្បីគឺ Resident Evil នេះឯងដែលមានតួអង្គឯក (Main Character) សំខាន់ៗដូចជា៖ Leon S. Kennedy, Chris Redfield, Jill Valentine និង Claire Redfield បែរជាយក Alice ជាតួអង្គបង្កើតថ្មីជាតួអង្គឯក (Main Character) តាំងពី២០០២ ទៅវិញ។ ដែល Leon ជាតួអង្គសំខាន់មួយក្នុងចំណោមតួអង្គទាំងអស់នោះដែលពុំមានវត្តមាននៅក្នុង Resident Evil ទាំង៦នោះខណៈ Chris, Jill, Claire និង Ada Wong មានវត្តមានក្នុងខ្សែភាពយន្តទាំង៦ ​ជាហេតុធ្វើឱ្យហ្វេនមិនពេញចិត្តឡើយដោយគ្មានវិត្តមានរបស់ Leon។

រូបភាពតួអង្គ Leon S. Kennedy ក្នុងហ្គេម Resident Evil 4
រូបភាពតួអង្គ Leon S. Kennedy ក្នុងហ្គេម Resident Evil 4

យ៉ាងណាមិញ វាជាដំណឹងដ៏ល្អបំផុតសម្រាប់អ្នកគាំទ្រជាច្រើនរបស់ Resident Evil នេះជាថ្មីគឺខ្សែភាពយន្តនេះត្រូវបានបានគេផលិតសាជាថ្មី (Reboot) ទាំងមូលនៃខ្សែភាពយន្តយីហោ Resident Evil ទាំងអស់នេះហើយវាត្រូវបានគេប្រកាសថាវានឹងផ្សារភ្ជាប់ជាមួយនឹងសាច់រឿងដើមរបស់ Resident Evil នេះគឺមានន័យថាគេនឹងផលិតខ្សែភាពយន្តនេះដោយយកលំនាំតាមវីដេអូហ្គេម Resident Evil នេះឯង។ តែទោះជាយ៉ាងណាក៏ដោយមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១​ថ្មីនេះខ្សែភាពយន្ត Reboot របស់ Resident Evil នេះទើបត្រូវបានក្រុមហ៊ុន Sony Picture បង្ហាញឈ្មោះក៏ដូចជាចំណងជើងជាផ្លូវការហើយគឺ «Resident Evil : Welcome to Reccoon City» ដែលមានអ្នកសរសេរ Screenplay ដោយលោក Greg Russo ដែលមានស្នាដៃក្នុងខ្សែភាពយន្តដែលប្រិយមិត្តជាច្រើនទទ្ទឹងរង់ចាំគឺ Mortal Kombat រីឯ Resident Evil Reboot នេះមានអ្នកដឹកនាំរឿងដោយលោក Johannes Roberts ជាអ្នកដែលមានបទពិសោធន៍ដឹកនាំរឿងប្រភេទរន្ធត់ជា (Horror) ច្រើន។

យោងតាមការប្រកាសរបស់ Sony Picture ខ្សែភាពយន្ត Resident Evil : Welcome to Reccoon City នឹងចាក់បញ្ចាំងនៅក្នុងរោងកុននៅថ្ងៃទី ៣​ ខែកញ្ញា ឆ្នាំ២០២១ ឆាប់ៗខាងមុខនេះ ជាមួយនឹងតារាសម្ដែងដូចជា Kaya Scodelario សម្ដែងជា Claire Redfield រីឯ Hannah John-Kamen លេងរឿងជា Jill Valentine ចំណែក Robbie Amell និងក្លាយទៅជា Chris Redfield ចុងក្រោយគឺតួអង្គ Leon S. Kennedy ត្រូវបានធ្លាក់មក Avan Jogia ជាអ្នកសម្ដែងជាមួយនឹង Neal McDonough សម្ដែងជា William Birkin រីឯ​ Lily Gao ជា Ada Wong ផងដែរ៕

Fan Poster
Fan Poster
រូបភាពតារាសម្ដែងនិងតួអង្គដែលពួកគេត្រូវសម្ដែង
រូបភាពតារាសម្ដែងនិងតួអង្គដែលពួកគេត្រូវសម្ដែង
រូបភាពតារាសម្ដែង Lily Gao និងតួអង្គ Ada Wong ដែលនាងត្រូវសម្ដែងវី
រូបភាពតារាសម្ដែង Lily Gao និងតួអង្គ Ada Wong ដែលនាងត្រូវសម្ដែងវី
វីដេអូរូបភាពក្រៅឆាក
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T