នេះជារឿងគួរអោយសោកស្តាយខ្លាំងណាស់ ដែលស្រ្តីម្នាក់បានធ្លាក់ចូលទៅក្នុង ទឹកក្តៅក្រោមដី រហូតដល់ថ្នាក់ស្លាប់ នោះ តើគាត់ឈឺផ្សាយ៉ាងណាទៅ ? ដោយគ្រាន់តែយើងរលាកទឹកក្តៅបន្តិចរបកស្បែក រកថ្នាំដុសធ្មេញលាប ទៅហើយនឹង ?

ហេតុការដ៏អាក្រក់នេះបានកើតឡើងកាល ពីថ្ងៃទី ១ ខែ មេសាឆ្នាំ ២០១២ ក្នុងខណៈពេលដែលស្ត្រីម្នាក់ដែលមាន​ នាមត្រកូលថា យ៉ាង បានដើរនៅតាម ចិញ្ចើមផ្លូវក្នុងបំនងទៅធ្វើការ នៅទីក្រុង ប៉េកាំង ប្រទេស ចិន។ តាមប្រភពព័ត៌មានអោយដឹងថា គ្រោះថ្នាក់ចៃដន្យ នេះបណ្តាលមកពីគំរប នៃទឹកក្តៅក្រោមដីនោះមានសភាព ពុកផុយមិនអាចទ្រទ្រង់ ទំងន់របស់គាត់បាន ទើបប​ណ្តាលវាបាក់ធ្វើអោយគាត់ធ្លាក់ចូលតែម្តង បន្ទាប់មកគេបានជួយយកគាត់ទៅមន្ទីពេទ្យ ដើម្បីសម្រាកព្យាបាល បានរយៈពេល ១ សប្តាហ៍ ប៉ុន្តែដោយសារតែគាត់របួសធ្ងន់ធ្ងរពេក ទើបក្រុមគូ្រពេទ្យមិនអាចជួយគាត់បាន គាត់បានលាចាកលោកកាលពី ថ្ងៃចន្ទ័ ។ ចំនែកក្រុមហ៊ុនដែល ទទួលខុសត្រូវខាង សម្បត្តិរដ្ឋក៏បានចូលរួមសោកស្តាយ ដោយសារតែការធ្វេសប្រហែសរបស់ពួកគេផងដែរ ហើយពួកគេក៏បាន ផ្តល់ប្រាក់ចំនួន ៣២០​ ០០០ យាន់ (៥០ ០០០ដុល្លា) ជូនក្រុមគ្រួសាររបស់គាត់ផងដែរ។

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះស្រ្តីម្នាក់នេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]