Microsoft ត្រូវបានគេរាយការណ៍ថា កំពុងចរចាទិញកម្មវិធីផ្ញើសារ Discord ដ៏ល្បីល្បាញ ក្នុងតម្លៃជាង10ពាន់លានដុល្លារ

//s9.kh1.co/c9/c9d69e11658a2aa7ce6147e9d5779b00fe401c64.jpg
បច្ចេកវិទ្យា

 ២៤-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អ្នកលេងហ្គេមអនឡាញទាំងឡាយ ប្រាកដជាស្គាល់កម្មវិធីមួយនេះ!

បរទេស៖ យោងតាមសារព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Microsoft កំពុងចរចាទិញកម្មវិធីផ្ញើសារ Discord ក្នុងតម្លៃជាង10ពាន់លានដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របាយការណ៍នេះបានដកស្រង់សំដីពីមនុស្សដែលដឹងពីរឿងនេះថា Discord បានទាក់ទងជាមួយអ្នកទិញធំៗជាច្រើន ហើយក្រុមហ៊ុន Microsoft គឺជាក្រុមហ៊ុនមួយក្នុងចំណោមនោះ ហើយម្នាក់ក្នុងចំណោមប្រភពនោះបាននិយាយថា Discord ទំនងជានឹងចេញផ្សព្វផ្សាយជាសាធារណៈ (go public) ជាជាងលក់ខ្លួនឯង។

មុននេះបន្តិច VentureBeat បានរាយការណ៍ថា Discord កំពុងស្វែងរកការលក់ ហើយកំពុងធ្វើការពិភាក្សាចុងក្រោយជាមួយភាគីមួយ។

ទាំងក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Discord មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរដើម្បីសុំការអត្ថាធិប្បាយទេ។

Logo របស់ Discord
Logo របស់ Discord

ជំងឺរាតត្បាត Covid-19 បានផ្តល់អំណោយផលល្អដល់ក្រុមហ៊ុនហ្គេម ដោយសារតែមនុស្សនៅផ្ទះ ហើយងាកទៅលេងហ្គេមវីដេអូដើម្បីជាការកម្សាន្ត ក្នុងអំឡុងពេលបិទតំបន់។

កាលពីដើមខែនេះ ក្រុមហ៊ុនផលិតហ្គេមអាមេរិក Roblox ទទួលបានជោគជ័យយ៉ាងខ្លាំងពេលបង្ហាញខ្លួនលើទីផ្សារជាលើកដំបូង បន្ទាប់ពីបានចេញផ្សព្វផ្សាយជាសាធារណៈតាមរយៈការចុះបញ្ជីផ្ទាល់ (direct listing) ជាជាងការដំណើរការ IPO (initial public offering) បែបប្រពៃណី៕

កម្មវីធី Discord (ប្រភពរូបភាព៖ GamesBeat)
កម្មវីធី Discord (ប្រភពរូបភាព៖ GamesBeat)
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T