អង្គការណាសាគ្រោងនឹងដាក់រ៉ូបូតឧទ្ធម្ភាគចក្រ ឱ្យហោះហើរលើកដំបូង នៅភពអង្គារខែក្រោយនេះ

//s9.kh1.co/c7/c750be1259601d4f11cfdf7e4573ed3f96654f8e.jpg
បច្ចេកវិទ្យា

 ២៤-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Save the date ទៅ យើងទាំងអស់គ្នា! នេះក៏រាប់ជា event ប្រវត្តិសាស្ត្រមួយដែរ

បរទេស​៖ ព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដែលគេទន្ទឹងរង់ចាំបំផុតនោះ គឺជាការហោះហើរដំបូងបង្អស់របស់រ៉ូបូតឧទ្ធម្ភាគចក្រ Ingenuity របស់យាន Perseverance។ បន្ទាប់ពីធ្វើការត្រួតពិនិត្យជាច្រើនដងមក ក្រុមវិស្វករយាន Perseverance បានកំណត់យកថ្ងៃទី8 ខែមេសា ជាកាលបរិច្ឆេទដែលពួកគេនឹងប៉ុនប៉ងដាក់ការហោះហើរដំបូងនៅលើភពអង្គារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រសិនបើអ្វីៗទាំងអស់ដំណើរការបានល្អនោះ ប្រហែលជា2សប្តាហ៍ទៀតរ៉ូបូតឧទ្ធម្ភាគចក្រ Ingenuity នឹងធ្វើការហោះហើរលើកទីមួយរបស់វា ប្រហែល10ហ្វីត (3ម៉ែត្រ) ផុតដី។

ជាដំបូង ក្រុមវិស្វករត្រូវកំណត់វាលមួយដែលមានទំហំ10ម៉ែត្រការ៉េនៃដីរាបស្មើ ដែលនៅជិតនឹងតំបន់ចុះចតរបស់ យាន Perseverance។ បន្ទាប់ពីបានធ្វើដូច្នេះហើយ យាន Perseverance នឹងធ្វើដំណើរទៅចំកណ្តាលវាលនោះ ហើយបញ្ជាក់ពីទីតាំងរបស់វា។  

mage source: NASA/JPL-Caltech
mage source: NASA/JPL-Caltech

បន្ទាប់មករ៉ូបូតឧទ្ធម្ភាគចក្រនឹងផ្តាច់ខ្លួនចេញពីផ្នែកខាងក្រោមរបស់យាន។ ដំណើរការនេះគួរតែចំណាយពេលប្រហែលប្រាំថ្ងៃ។

នៅពេលដែល Ingenuity បានផ្តាច់ចេញពីយាន Perseverance ប្រុងប្រៀបលើទីតាំងហោះហើរ  វានឹងសំកាំងខ្លួនពីលើផ្ទៃភពប្រមាណ៥អ៊ីញ ហើយនឹងប្រើបណ្តាញភ្ជាប់ទៅយាន Perseverance ដើម្បីសាកថ្មរបស់វា។ បន្ទាប់មក យាន Perseverance នឹងដាក់វាចុះ ហើយបើកចេញ។

នៅពេលដែលផ្តាច់ចេញហើយ វាមានថាមពលគ្រប់គ្រាន់ដើម្បីធ្វើការ រយៈពេល30ថ្ងៃនៃភពអង្គារ។

ពីរបីថ្ងៃបន្ទាប់ គេនឹងធ្វើតេស្តលើប្រព័ន្ធនិងលើរ៉ូទ័ររបស់វា។ 

ប្រសិនបើការធ្វើតេស្តនិងការត្រួតពិនិត្យទាំងអស់បានជោគជ័យនោះ នៅថ្ងៃទី8 ខែមេសា Ingenuity នឹងធ្វើការហោះហើរទៅដល់កម្ពស់3ម៉ែត្រ រយៈពេល30វិនាទី ព្រមទាំងធ្វើការថតរូបសខ្មៅខ្លះផងដែរ។

ខាងក្រោមនេះគឺជាវីដេអូគំរូ អំពីការហោះហើររបស់ដ្រូនឧទ្ធម្ភាគចក្រ Ingenuity៕

វីដេអូគំរូ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T