ក្នុងពិធីបុណ្យចម្លែកនេះ បុរសម្នាក់ ឡើងជញ្ជាំងអាគារសាសនា តាមខ្សែរពួរមួយ ដោយចងក្មេងនៅពីក្រោយខ្នង ពេលឡើងដល់ បុរសនោះប្រគល់ក្មេងទៅឲ្យបព្វជិត នៅលើដំបូលអាគារខ្ពស់មួយ រួចបព្វជិតនោះ នឹងទម្លាក់ក្មេងតូចៗមកក្រោមដី នៅក្រោមដីបុរសមួយក្រុមត្រដាងកំណាត់មួយដ៏ធំ ចាំទ្រសង្រោះក្មេង ពេលក្មេងនោះធ្លាក់លើកំណាត់ភ្លាម បុរសម្នាក់ទាញក្មេងចេញពីកំណាត់ នឹងប្រគល់ក្មេងទៅឲ្យគ្រួសារ ។ មុននឹងទម្លាក់ក្មេង បព្វជិតកាន់ក្មេងនោះអង្រួនលើអាកាស រួចសូត្រធម៌ផ្តល់វាសនាល្អដល់ជីវិតក្មេងនោះ។

ក្មេងដែលអាចចូលរួមក្នុងពិធីនេះបាន មិនត្រូវមានអាយុលើសពី ២ ឆ្នាំឡើយ ។ អ្នកស្រុកនៅតំបន់ដែលប្រារព្ធពិធីនេះ បានប្រាប់ថាធ្វើបែបនេះនឹងនាំមកនូវវាសនាល្អ ដល់ក្មេងនៅអនាគត។ ប៉ុន្ដែក្មេងដែលគេទម្លាក់នោះ មួយៗយំយ៉ាងខ្លាំងនៅពេលដែល បព្វជិតទម្លាក់គេ ខ្លះយំឡើងគាំងមុន និង ក្រោយពីពេលទម្លាក់ ។ បើតាមវិទ្យាសាស្រ្តពេទ្យ ក្មេងទាំងនេះអាចមានបញ្ហារោគចិត្តទៅវិញ ដោយសារទទួលរងនូវភាពរន្ធត់ខ្លាំងពេក។

រដ្ឋាភិបាល ឥណ្ឌា បានហាមឃាត់ការប្រារព្ធពិធីនេះក្នុងឆ្នាំ ២០១១ ប៉ុន្ដែឆ្នាំនេះ ប្រជាជននៅតែមានៈប្រារព្ធពិធីនេះ ។ ពិធីនេះមានកំណើតតាំងពី ៧០០ រយឆ្នាំមុនមកម្លេះ នៅក្នុងរដ្ឋ Karnataka និង Maharashtra នៃប្រទេសឥណ្ឌា ។ អ្នកកាន់សាសនាព្រាហ្មណ៍ និង ឥស្លាមក្នុងតំបន់នោះជាច្រើនសុទ្ធតែជឿលើពិធីនេះ ដោយគេតម្រង់ជួរប្រគល់ក្មេងទៅឲ្យបព្វជិតទម្លាក់ ។ ក្រុមអ្នកសាសនាដ៏មានអំណាច និង ជាអ្នករៀបចំពិធី នៅតំបន់នោះអះអាងថា ធ្វើបែបនេះកូនក្មេង នឹងមានសុខភាពល្អ និង មានអាយុវែង។

តើប្រិយមិត្តមានយោបល់យ៉ាងណាចំពោះពិធីនេះ? តើប្រពៃណីខ្លះ ដែលសង្គមវិទ្យាសាស្រ្តបច្ចុប្បន្ន គិតថាបង្កឲ្យមានគ្រោះថ្នាក់ជៀសជាង មានប្រយោជន៍គួរតែបំបាត់ចោល ឬ ក៏ទុកឲ្យនៅមានប៉ុន្ដែមាន ការកែប្រែដើម្បីសុវត្ថិភាពអ្នកដែលចូលរួម?

សូមមើលវីដេអូ និង រូបភាពខាងក្រោម៖

 

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]