ណុប បាយ៉ារិទ្ធ សម្តែងការបារម្ភចំពោះប្រជាជនខ្មែរ កំពុងតែរងការគម្រាមកំហែងពីវីរុសកូវីដ១៩

//s9.kh1.co/93/930b678ab2fc8eeb4058eb0905d0f909b581fb92.jpg
តារា & កម្សាន្ដ

 ២៤-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀង លោក ណុប បាយ៉ារិទ្ធ បានបង្ហាញពីអារម្មណ៍ភ័យព្រួយចំពោះបងប្អូនប្រជាជនខ្មែរ ដែលកំពុងរស់នៅក្រោមការគម្រាមកំហែងដោយសារជំងឺឆ្លងកូវីដ១៩។

ភ្នំពេញ៖ កាលពីម្សិលមិញនេះ​ តារាចម្រៀងប្រចាំផលិតកម្មកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ បានបង្ហាញពីអារម្មណ៍ភ័យព្រួយចំពោះបងប្អូនប្រជាជនខ្មែរ ដែលកំពុងរស់នៅក្រោមការគម្រាមកំហែងដោយសារជំងឺឆ្លងកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ស្របពេលដែលខ្លួន​កំពុងតែធ្វើចត្តាឡីស័កដើម្បីព្យាបាលជំងឺកូវីដ១៩ តារាប្រុសរូបនេះបានសរសេរសារមួយដែលនិយាយពីការព្រួយបារម្ភរបស់ខ្លួនទៅលើប្រជាជនខ្មែរទាំងមូលថា៖

ស្ថិតក្នុងស្ថានភាពជាអ្នកជំងឺកូវីដ១៩ម្នាក់ ឲ្យតែឮ​សម្លេងឡានពេទ្យម្តងៗ ក្នុងចិត្តគិតហើយ មកព្រមគ្នាជាមួយដង្ហើមធំ មិនដឹងថាថ្ងៃនេះបងប្អូនណាខ្លះឆ្លង? ហើយឆ្លងប៉ុន្មាននាក់?
សូមបងប្អូនបន្តកិច្ចការពារ ៣ការពារ ៣កុំ ដាច់ខាតកុំមើលស្រាលឲ្យសោះ ប្រយ័ត្នឲ្យខ្លាំងទើបគេចផុត ។ ក្រៅពីប្រុងប្រយ័ត្នសូមពង្រឹងផ្នែកស្មារតីឲ្យរឹងមាំ កុំតក់ស្លុតពេក កុំឲ្យខ្លួនឯងបាត់ម្ចាស់ការឲ្យសោះ មនុស្សគ្រប់រូបដែលមានជីវិតគឺ កាយចិត្តផ្សាផ្ជាប់គ្នា បើចិត្តរឹងមាំ កាយនឹង រឹងមាំទៅតាមដូចគ្នា បើចិត្តតក់ស្លុតទន់ជ្រាយ រាងកាយនឹង ទ្រន់ជ្រាយទៅតាមចិត្តរបស់យើងមិនខាន ។
ក្រៅពីការព្យាយាមការពារខ្លួនឯង គ្រួសារ និងមនុស្សជាទីស្រលាញ់ សូមបងប្អូនពង្រឹងស្មារតី ព្រោះស្មារតីគឺសំខាន់ណាស់ នរណាៗក៍ភ័យខ្លាចដែរ តែកុំភ័យខ្លាចដល់ដេកដួល នោះទោះបងប្អូនមិនឈឺសោះក៍អាចនឹង ប៉ះពាល់ដល់សុខភាពដែរ ។
ដូច្នេះសូមបងប្អូនរឹងមាំ ហើយបង្កើនសម្លេងផ្សព្វផ្សាយស្តីពីការការពារឲ្យបានច្រើន ​កុំមើលស្រាលជាមួយជំងឺកូវីដ១៩ ។
សូមជូនពរបងប្អូនឲ្យមានសុខភាពមាំមួន យកឈ្នះកូវីដ១៩ឲ្យបាន ។
រួមកម្លាំងដើម្បីកម្ចាត់មេរោគនេះពីកម្ពុជាយើងឲ្យបាន  

ណុប បាយ៉ារិទ្ធ

 យ៉ាងណាមិញក្រៅពីការបារម្ភចំពោះសុវត្ថិភាពប្រជាជនខ្មែរដោយសារជំងឺកូវីដ១៩ លោក ណុប បាយ៉ារិទ្ធ ក៏បានផ្តាំផ្ញើជាពិសេសឲ្យបងប្អូនទាំងអស់គ្នា ពង្រឹងស្មារតីឲ្យរឹងមាំកុំតក់ស្លុកភ័យខ្លាចនិង កុំមើលស្រាលវីរុសនេះឲ្យសោះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T