រថយន្តកង់បីអគ្គិសនី ដែលលឿនជាងគេបំផុតលើពិភពលោក បានបង្ហាញរូបរាង និងគ្រោងចេញលក់ក្នុងពេលខាងមុខ (មានវីដេអូ)

//s9.kh1.co/eb/eb8b619beffd04677fd5257c23227b5f23234fbb.png
បច្ចេកវិទ្យា

 ២៤-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

គ្រាន់តែចូល2021ភ្លាម​ លេចលឺដំណឹងផលិតយានអគ្គិសនីច្រើនណាស់

បរទេស៖ រកឯណាបាន រថយន្តកង់បីដែលអាចឈានដល់ល្បឿន60ម៉ាយល៍ក្នុងមួយម៉ោង (96Km ក្នុងមួយម៉ោង) ក្នុងរយៈពេលតែ1.8វិនាទីនោះ តែក្រុមហ៊ុន Daymak មានរថយន្តអគ្គិសនីប្រភេទនេះសម្រាប់ដាក់លក់ក្នុងពេលខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុននេះបានកំពុងរៃអង្គាសប្រាក់ (crowdfunding) លើរថយន្តអគ្គិសនី Spiritus ដែលមានកៅអីអង្គុយចំនួនពីរ។ គេសង្ឃឹមថានឹងទទួលបានការបញ្ជាទិញ pre-order ចំនួន5ម៉ឺនគ្រឿងសម្រាប់រថយន្តនេះ ដែលមានបន្ទះសូឡាសម្រាប់សាកថ្ម និងប្រព័ន្ធ regeneration system រួមទាំងឧបករណ៍សាកថ្មឥតខ្សែផ្ទាល់ខ្លួនផងដែរ។

ការកក់ប្រាក់100ដុល្លារជាមុន វានឹងធានាអ្នកទិញនូវតម្លៃទាបជាង នៅពេលដែលរថយន្ត EV នេះដាក់លក់។ តែសម្រាប់ Ultimate model របស់រថយន្តនេះវិញ វាចាប់ផ្តើមពីតម្លៃ149,000ដុល្លារនិងរត់បានចម្ងាយ 480គីឡូម៉ែត្រ។ យោងទៅតាមក្រុមហ៊ុន Daymak វានឹងក្លាយជារថយន្តកង់បី ដែលលឿនជាងគេនៅលើពិភពលោក។ កំណែពិសេស ឬ Deluxe version អាចរត់ដល់ចម្ងាយ300គីឡូម៉ែត្រ ហើយវាចាប់ផ្តើមពីតម្លៃ19,995ដុល្លារ។

(រូបភាព៖ Daymak Inc.)
(រូបភាព៖ Daymak Inc.)

យុទ្ធនាការរៃអង្គាសប្រាក់ crowdfunding គ្រោងនឹងបញ្ចប់នៅថ្ងៃទី23 ខែកក្កដា ហើយផលិតកម្មរថយន្តប្រភេទនេះ នឹងចាប់ផ្តើមនៅឆ្នាំ2023៕

(រូបភាព៖ Daymak Inc.)
(រូបភាព៖ Daymak Inc.)
វិដេអូ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T