មិនចាញ់ Hollywood ទេ! រឿង «Warrior of Future» របស់ចិនមួយនេះ ចំណាយលុយខ្ទង់លានដុល្លារ (មានវីដេអូ)

//s9.kh1.co/9b/9bd61a8824f64fd154454d28d19297629cd6a285.png
តារា & កម្សាន្ដ

 ២៤-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តោះមកស្គាល់រឿង Warrior of Future ចំណាយទុន ៥៦ លានដុល្លារមិនចាញ់ Hollywood ឬ Marvel

ចិន៖ ដូចដែលប្រិយមិត្តគ្រប់គ្នាបានទស្សនាខ្សែភាពយន្តរបស់ប្រទេសចិនជារឿយៗយើងបានកត់សម្គាល់ថាគឺវាមានភាពរីកចម្រើនជាច្រើនមិនចាញ់ផលិតកម្មបរទេសលោកខាងលិចឡើយ។ ងាកមកមើលខ្សែភាពយន្តមួយនេះវិញយើងឃើញថាវាទំនើបអស្ចារ្យ និងមានបច្ចេកវិទ្យាមិនចាញ់ខ្សែភាពយន្តរបស់ Hollywood ឬ Marvel ទេ ដែលខ្សែភាពយន្តមួយនេះគឺរឿង «Warrior of Future« ដែលចំណាយទុនអស់ ៥៦លានដុល្លារអាមេរិក ហើយបានប្រើប្រាស់ក្រុងមួយដើម្បីថតជាខ្សែភាពយន្ត ត្រូវផលិតដោយ One Cool Films Production ជាផលិតកម្មដែលបានផលិតខ្សែភាពយន្តចិនល្បីៗពីមុនមកផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ខ្សែភាពយន្ត Warriro of Future មួយនេះគឺចូលរួមសម្ដែងដោយតារាល្បីៗដូចជា លោក Louis Koo,  លោក Sean Lau, អ្នកស្រី Carina Lau, លោក Nick Cheung និងលោក Philip Keoung ជាដើមដែលសុទ្ធសឹងតែជាតារាជើងចាស់ល្បីៗ។

គួរឱ្យដឹងដែរថា ខ្សែភាពយន្តមួយនេះគឺបានចេញ Trailer ដំបូងគឺតាំងពីខែមីនា ឆ្នាំ២០១៨ មកម្ល៉េះ ដែលគម្រោងនឹងចាក់បញ្ចាក់នៅក្នុងឆ្នាំ ២០១៩ ក៏ប៉ុន្តែមកដល់បច្ចុប្បន្ន ពោលគឺឆ្នាំ២០២១ ក៏ខ្សែភាពយន្តមួយនេះពុំទាន់បានចាក់បញ្ចាក់ឬប្រកាសថ្ងៃចេញជាផ្លូវការនៅឡើយទេ៕  

តោះចង់ដឹងថាតើខ្សែភាពយន្តមួយនេះមានភាពអស្ចារ្យប៉ុណ្ណា សូមទស្សនារូបភាព និងវីដេអូរបស់ «Warrior of Future» នេះដូចខាងក្រោម៖

Poster រឿង
Poster រឿង
រូបនៅក្នុង Warrior of Future
រូបនៅក្នុង Warrior of Future
រូបនៅក្នុង Warrior of Future
រូបនៅក្នុង Warrior of Future
រូបនៅក្នុង Warrior of Future
រូបនៅក្នុង Warrior of Future
Trailer ទី២ នៃ Warrior of Future នេះ
Trailer ទី១ នៃ Warrior of Future នេះ
សកម្មភាពថតរឿង Warrior of Future នេះ
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T