ប្លែក​ខ្លាំង! រឿង​​សាម​កុក​​យក​​លំនាំ​​ហ្គេម Dynasty Warriors ចេញ​​វីដេអូខ្លី​ជា​ផ្លូវការហើយ (មានវីដេអូ)

//s9.kh1.co/88/8866649322e4ef918866567adce3d4b9ae640999.png
តារា & កម្សាន្ដ

 ២៤-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ខ្សែភាពយន្តប្រវត្តិសាស្រ្តយកស្ទីលតាមហ្គេមដ៏ល្បី Dynasty Warriors ចេញ Trailer ជាផ្លូវការហើយ

ចិន៖ វាជាដំណឹងដ៏ល្អមួយសម្រាប់ប្រិយមិត្តដែលនិយមទស្សនាក៏ដូចជានិយមលេងហ្គេមបែបសាមកុក ពេលនេះ​ខ្សែ​ភាពយន្ត Dynasty Warrior Movie រឿងបែបសាមកុកយកស្ទីលតាមហ្គេមបញ្ចេញវីដេអូខ្លីជាផ្លូវការហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរ​​ថា​ Dynasty Warrior គឺជាហ្គេមបែប​សង្គ្រាមវាយប្រហារ​លាយឡំនឹងអភិនីហារដ៏អស្ចារ្យ​និយាយ​ពីប្រវត្តិសាស្រ្តរបស់ចិន គឺសម័យសាមកុក ឬសម័យនរគទាំងបីដែលផលិតដោយក្រុមហ៊ុនជប៉ុនមួយគឺ Koei Tecmo ដែលជាក្រុមហ៊ុនមួយដែលប្រមូលទៅដោយហ្គេម Computer សំបូរបែប និងល្បីៗជាច្រើនដូចជា៖ Nioh, Niho2, Dynasty Warriors ពីវគ្គ១ រហូតដល់៩, Samurai Warrior ដែលនិយាយ​ពីប្រវត្តិសម័យសង្គ្រាម​ផ្ទៃ​ក្នុង​របស់ជប៉ុន និង Attack on Titan ដែលដកស្រង់ចេញពីខ្សែភាពយន្ត Anime ល្បីរបស់ជប៉ុនផងដែរ។

ផ្ទាំងរូបភាព Poster នៃរឿង
ផ្ទាំងរូបភាព Poster នៃរឿង
ផ្ទាំងរូបភាព Poster នៃហ្គេម
ផ្ទាំងរូបភាព Poster នៃហ្គេម

យ៉ាងណាមិញ Dynasty Warrirors Movie នេះត្រូវបានប្រកាសជាលើកដំបូងក្នុងឆ្នាំ ២០១៦ កំពុងត្រូវបាន​ផលិត​ដោយក្រុមហ៊ុនចិន China 3D Digital Entertainment Limited​ ដែលរឿងនេះដឹកនាំដោយលោក Roy​ Chow ដែលជាអ្នកដឹកនាំរឿងដ៏ល្បីរបស់ចិន។ រីឯផ្អែកលើអត្ថបទ (Script) ត្រូវបានសរសេរដោយលោក Christine To ហើយខ្សែភាពយន្តនេះនឹងមានវីរបុរសនៅក្នុងហ្គេមក៏ដូចជាប្រវិត្តសាស្រ្តពិតៗដូចជា លីវ ប៊ី (Liu Bei ) សម្ដែងដោយលោក Tony Yang រីឯ គួន អី (Guan Yu) សម្ដែងដោយលោក Geng Han រីឯមេទ័ព​កំណាច​ពោលពេញទៅដោយកំហឹង ឆាង ហ្វី ( Zhang Fei) នេះវិញសម្ដែងដោយ Justin Cheung ដែល​ពួកគេ​ទាំងបីអ្នកនេះនឹងមកប្រយុទ្ធប្រឆាំងនឹងមេទ័ពដ៏ខ្លាំងជិះសេះទន្សាយក្រហម លាវ ពូ (Lu Bu) ត្រូវបានធ្លាក់​មកលើ​តារា​ដ៏ល្បីឈ្មោះលោក Louis Koo ជាអ្នកសំដែងផងដែរ។

រូបភាពក្រៅឆាក
រូបភាពក្រៅឆាក
រូបភាពក្រៅឆាក
រូបភាពក្រៅឆាក

តោះចង់ដឹងថា Dynasty Warriors Movie នេះមានភាពអស្ចារ្យ និងប្លែបយ៉ាងណា​ សូមប្រិយមិត្តទស្សនា​វីដេអូខ្លី​​នៃ​ខ្សែភាពយន្តមួយនេះទាំងអស់គ្នាដូចខាងក្រោម៖

វីដេអូខ្លីថ្មី
វីដេអូខ្លី
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T