ខេត្តកំពង់​ស្ពឺ​​ ៖ បុរស​ឈាម​ក្តៅ​ម្នាក់​ត្រូវ​សមត្ថកិច្ច​​ស្រុក​ឱរ៉ាល់ ចាប់​ខ្លួន​​ជា​បន្ទាន់​តាម​ពាក្យ​បណ្តឹង​​របស់​ស្ត្រី​​រង​គ្រោះ​​ពី​បទ​ ក្លែង​បន្លំ​ធ្វើ​ជា​ប្តី​ ហើយ​រំលោភ​បាន​សម្រេច​​នា​វេលា​​រំលង​អធ្រាត្រ ខណៈ​ដែ​ល​បុរស​​ជា​​ប្តី​ស្រវឹងដេក​ស្តូក​ស្តឹង​​​ពុំ​ដឹង​ខ្លួន​ ។

ទាក់​ទិន​ករណី​ក្លែង​បន្លំ​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​ធ្វើ​ជាប្តីចាប់​​រំលោភ​​ប្រពន្ធ​គេ​​រហូត​បាន​ សម្រេច​នេះ​ ត្រូវ​បាន​មន្ត្រី​ប៉ូលិស​​ស្រុក​ឱរ៉ាល់ឱ្យ​ដឹងថា កើត​ឡើង​កាល​ពី​វេលា​​ម៉ោង​១​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៧ មេសា នៅ​ព្រៃ​ច្រាំង​អុង​​ ជំរំ​​​ឡដុត​ធ្យូង ស្ថិត​ក្នុង​ភូមិ​ស្រែ​កិន ឃុំ​ត្រ​ពាំង​​ជោរ​ ស្រុក​ឱរ៉ាល់ ។ ស្ត្រី​ឈ្មោះ​ ហ.ស.ខ អាយុ​៣០​ឆ្នាំ មាន​ប្តី​ឈ្មោះស.វ បាន​ចូល​ព្រៃ​ដុត​ឡ​ធ្យូង​នៅ​ច​ំណុច​​​​ខាង​​លើ​ ឯបុរស​​ឈ្មោះ​ម៉ក់ តយ អាយុ​២៨​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​ត្រពាំង​ព្រីង ស្រុក​​ទឹក​ផុស ខេត្តកំពង់​ឆ្នាំង ជា​អ្នក​ស៊ី​ឈ្នួល​បើក​គោ​យន្ត​​ដឹក​អុស​ដុត​ធ្យូង​ឱ្យ​ឈ្មោះ​ ស.វ ។

នៅ​យប់​ថ្ងៃ​ទី​៦ មេសា ប្តី​-ប្រពន្ធ​​ រួមទាំង​ឈ្មោះ​ម៉ក់ តយ ជា​អ្នក​បើក​​បរ​​​គោ​យន្ត​​នោះ​បាន​នាំ​គ្នា​ផឹក​​ស្រា​ស្រវឹង​តាំង​ពី​ ម៉ោង​៨​ទៅ​ម៉ោង​៩  ហើយ​ប្តី-ប្រពន្ធ​ ​នាំ​គ្នា​ចូល​ដេក​ក្នុង​រោង​​ប្រក់​តង់​​ក្រាល​កន្ទេល​លើ​ស្លឹក​ត្នោត​​បី​ បួន​កណ្តប​ក៏​លង់​លក់​ទៅ ។ ចំណែក​បុរស​​ម៉ក់ តយ​ ដេក​លើ​គោយន្ត​នៅ​មិន​ឆ្ងាយ​ពី​ប្តី​-ប្រពន្ធ​ទាំង​២​នាក់​នោះ​ទេ ។ វេលា​យប់​ស្ងាត់​ខ្យល់​ត្រជាក់​​ ម៉ក់ តយ ​ភ្ញាក់​ដឹង​ខ្លួន​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​​គេ​នោះ​ដេក​ សើយ​​សំពត់​រាង​ខើច​បន្តិច​ចេញ​​​សាច់​​ខ្ចី​ចាំង​នឹង​ពន្លឺ​ដួង​ខែ​ភ្លឺ​ផង ​ធ្វើ​ឱ្យ​មាន​​អារម្មណ៍​​ព្រឺ​ព្រួច ។   គេ​​ចុះ​ពី​គោយន្ត​​ទៅ​លប​ដេក​ថ្នមៗ​​ឱប​ពី​ក្រោយ​បន្លំ​ធ្វើ​ជា​ប្តី ហើយ​ក៏​ចាប់​ផ្តើមសេព​សន្ថវៈ​​ពី​ក្រោយ​រហូត​បាន​សម្រេច​ ទើប​ស្ត្រី​រង​គ្រោះ​​ភ្ញាក់​ដឹង​ខ្លួន​​ក៏​សួរ​ ព្រោះ​វា​ខុស​ទម្លាប់​របស់​ប្តី​ ។ ស្ត្រី​នោះ​​សួរថា  អា​តយ​មែន​ទេ ? អន្ទិត​​តយ​ឆ្លើយ​តិចៗ​ថា បាទ​ហ្នឹង​ហើយ ! គ្រាន់​តែ​ឮ​​សម្លេង​​ឈ្មោះ​តយ​ភ្លាម​ នាង​ក្រោក​ទាញ​ពូ​ថៅ​​វាយ​ចំ​ប្រអប់​ដៃ​​​មួយ​ពូ​ថៅ​ បណ្តាល​ឱ្យ​គេ​​រត់​ចូល​ព្រៃ​បាត់ទាំង​យប់ ។

ស្ត្រី​រង​គ្រោះ​ប្រាប់​សមត្ថកិច្ច​​ថា​ ពេល​ឈ្មោះ​តយ​​កំពុង​ប្រព្រឹត្ត​នោះ​ នាង​នឹក​​ស្មាន​ថា​ជា​ប្តី​ក៏​សម្ងំ​មួយ​ភ្លែត​ទៅ ។ លុះ​ដល់​ខុស​ធម្មតា​ក៏​​ខក​ចិត្ត​​ទើប​ប្តឹង​​សមត្ថកិច្ច​ឱ្យ​ផ្តន្ទា​ទោស​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។ ចំណែក​​ម៉ក់ តយ សារភាព​ប្រាប់​ប៉ូលិស​ថា​ ខ្លួន​ប្រព្រឹត្ត​មែន​ ​ព្រោះ​ឃើញ​គាត់​ដេក​សើយ​សំពត់​ចេញ​សាច់​សខ្ចី នៅ​លើ​គោក​ពេក​​ទ្រាំ​អត់​បាន​ ហើយ​ស្មាន​ថា​អាច​បន្លំ​ជា​ប្តី​បាន ៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]