មិនទាន់ដឹងអីផង! មានការបែកធ្លាយកាលបរិច្ឆេទ បញ្ចេញទូរសព្ទ iPhone 13 បាត់

//s9.kh1.co/44/4476d133f1b3c8493332a6e7c88b1275761682ac.jpg
បច្ចេកវិទ្យា

 ២៣-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Fan ដែលចូលចិត្តប្តូរទូរសព្ទ ឡើងស៊េរីទូរសព្ទទាំងឡាយ ប្រាកដជារង់ចាំដំណឹងនេះហើយ

បរទេស៖ កាលបរិច្ឆេទនៃការចេញលក់ iPhone 13 គួរតែចេញនៅចុងឆ្នាំដូចរាល់ដង ហើយ Apple ហាក់ដូចជាមានសុទិដ្ឋិនិយមខ្លាំងទៅលើត្រកូលថ្មីក្នុងឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមក្រុមហ៊ុន Wedbush បានឱ្យដឹងថា ក្រុមហ៊ុន Apple រំពឹងថានឹងផលិតទូរសព្ទ iPhone 13 ចំនួន25ភាគរយច្រើនជាង iPhone 12 ទៅទៀត។

របាយការណ៍របស់អ្នកវិភាគបាននិយាយថា ត្រកូល iPhone 13 ទំនងជានឹងបង្ហាញខ្លួននៅសប្តាហ៍ទីបីនៃខែកញ្ញា។ នោះគឺប្រហែលជាថ្ងៃទី17 ខែកញ្ញា ឬថ្ងៃទី24 ខែកញ្ញា។

ប៉ុន្តែក្រុមហ៊ុន Wedbush បានព្រមានថាការកែប្រែម៉ូឌែលផលិតផល អាចធ្វើឱ្យមានការពន្យារពេលនៃការចេញលក់ iPhone 13 ទៅដើមខែតុលាវិញ។

វាក៏ជាលទ្ធភាពមួយផងដែរ ដែល iPhone 13 អាចនឹងមានបំពាក់នូវ in-display Touch ID sensor  ដែលអាចជួយឱ្យអ្នកប្រើប្រាស់ដោះសោរឧបករណ៍បាន បើទោះបីជាពាក់ម៉ាសក៏ដោយ។ គេរំពឹងផងដែរថា iPhone 13 នឹងមានកាមេរ៉ាល្អជាមុន លើសពីនេះទៅទៀតគេរំពឹងថាយ៉ាងហោចណាស់ម៉ូឌែល iPhone 13 Pro នឹងបំពាក់អេក្រង់កម្រិត120Hz ដែលអាចជួយឱ្យការ scroll អេក្រង់និងលេងហ្គេមកាន់តែរលូន។ តែយើងទាំងអស់គ្នាមានតែរង់ចាំមើលតែប៉ុណ្ណោះ៕

រូបគំរូ
រូបគំរូ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T