ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ហរិញ្ញាវត្ថុ អំពាវនាវឲ្យ ក្រុមហ៊ុនអភិវឌ្ឍអចលវត្ថុ ពិនិត្យមើលចំណុចទាំង៥នេះ

//s9.kh1.co/39/39219e21e1864b7502ca1d690196a62fca495a1f.jpg
សង្គម

 ២៣-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្នុងបរិបទ ការរិករាលដាលនៃជំងឺកូវីដ១៩ កាន់តែខ្លាំងឡើង ពេលនេះ ធនាគារជាតិកម្ពុជា និងក្រសួងសេដ្ឋកិច្ច ហរិញ្ញវត្ថុ លើចំណុចនេះ

រាជធានីភ្នំពេញ ៖ ពិតណាស់ ដោយសារតែ ការមើលឃើញពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ហាក់មានបញ្ហាបន្តិចបន្តួចក្នុងការរកប្រាក់ចំណូល ក្នុងរយៈពេល ការរីករាលដាលកាន់តែខ្លាំងឡើងនៃ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលជះឥទ្ធិពលលើ ការបង់រំលោះអចលវត្ថុនោះ ពេលនេះ ធនាគារជាតិនៃកម្ពុជា និង ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ បានអំពាវនាវនិងលើកទឹកចិត្តទៅ ក្រុមហ៊ុនអភិវឌ្ឍអចលវត្ថុ លើចំណុចទាំង៥នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ចំណុចទាំំង៥ នេះ ត្រូវបានសម្រេច ក្រោយមានការប្រជុំស្តីពី បញ្ហាអចលវត្ថុនៅកម្ពុជា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលក្នុងនោះមានដូចតទៅ ៖

.ពិនិត្យពីលទ្ធភាពបន្ធូរបន្ថយលក្ខខណ្ឌបង់រំលស់ទៅតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន

២.លើកលែងការផាកពិន័យចំពោះ អ្នកទិញអចលវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា ក្នុងករណីដែលអ្នកទិញយឺតយ៉ាវមិនបានបង់រំលស់ប្រាក់ តាមការកំណត់

៣.មិនត្រូវមានបន្ទុកការប្រាក់ ឬជាប់ការពិន័យបន្ថែម ចំពោះ ការយឺតយ៉ាវក្នុងបង់ប្រាក់រំលស់

៤.ដាក់ចេញនូវ គោលនយោបាយគាំពារនានា ដល់អតិថិជនរបស់ខ្លួន លើការបង់រំលស់អចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា

៥.អនុវត្តវិធានការនេះ ឲ្យមានប្រសិទ្ធិភាព រហូតដល់ដំណាច់ខែមីនា ២០២២៕

បើចង់ដឹងឲ្យកាន់តែច្បាស់ទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T