អស្ចារ្យ! នាឡិកាមួយនេះតម្លៃដល់ទៅ១.៨លានដុល្លារ ហើយមានដាំត្បូងចម្រុះពណ៌ដល់ទៅ១០០០គ្រាប់ ប្លែកខ្លាំង

//s9.kh1.co/41/418c3416cea9f43b45f4cc7c9e8d0ad0a31ebe74.jpg
បច្ចេកវិទ្យា

 ២៣-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អូហូ! នាឡិការបស់ Jacob & Co មានតម្លៃរហូតដល់ខ្ទង់លានទៅហើយ តែមើលម៉ោងសឹងតែមិនឃើញ ឃើញតែត្បូង

បរទេស៖ Jacob & Co ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដែលផលិតនាឡិកាពិសេសៗដែលមានតម្លៃខ្ពស់កប់ពពក។ មិនថាវាជានាឡិកាផលិតមានកំណត់ ដែលផលិតចេញពីថ្មពិតពីភ្នំហិម៉ាល័យ ឬជានាឡិកាមហាសេដ្ឋីដែលមានតម្លៃ 7លានដុល្លារមានដាំពេជ្រយ៉ាងម៉េចក៏ដោយ ក៏ Jacob & Co អាចធ្វើបានដែរ។ ក្រុមហ៊ុននេះជាអ្នកជំនាញខាងធ្វើអ្វីដែលមិនធម្មតា ហើយអីឡូវនេះ Jacob & Co បានបង្ហាញឱ្យឃើញជាថ្មីម្តងទៀត ដោយបានបញ្ចេញនាឡិកាប្រណិត Mystery Tourbillon Arlequino។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាឡិកាដ៏ស្រស់ស្អាតទំហំ50មមនេះ មានដាំត្បូងមានតម្លៃជាង1000គ្រាប់ដែលដាំពេញមុខនាឡិកា ធ្វើឱ្យពិបាកក្នុងការមើលពេលវេលាបន្តិច ប៉ុន្តែដូចជាមិនមានអ្នកណាត្អូញត្អែរពីរឿងនេះនោះទេ។ នាឡិកា “The Mystery” ដែលរួមបញ្ចូលគ្នានូវត្បូងមានតម្លៃដ៏ច្រើននេះ ក៏ត្រូវបានអមដោយខ្សែដែលត្រូវបានតុបតែងដោយត្បូងផងដែរ។ នៅក្នុងនាឡិកានេះបើអ្នកពាក់មានភ្នែកមុត គេអាចរកឃើញទ្រនិចនាឡិកាពេជ្រ8.18ការ៉ាត់ដែលចង្អុលម៉ោង និងទ្រនិចមួយទៀត9.5ការ៉ាត់ដែលចង្អុលប្រាប់នាទី។ 

រូបភាព
រូបភាព

ជាមួយនឹងត្បូងពេជ្រ38ការ៉ាត់ និងត្បូង Arlequino ចំរុះពណ៌46ការ៉ាត់ នាឡិកានេះត្រូវបានដាក់លក់ក្នុងតម្លៃរហូតដល់ទៅ1.8លានដុល្លារ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T