នឹកស្មានមិនដល់សោះ! សួស វីហ្សា ទម្លាយប្រាប់ស្ថានភាព​ មុនវិជ្ជមានកូវីដ១៩ (មានវីដេអូ)

//s9.kh1.co/6e/6e6ceb5501bc5ccf753d0e89938913d1b48b5763.jpg
តារា & កម្សាន្ដ

 ២៣-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សួសវីហ្សា ប្រាប់ថា​ខ្លួនបានជួបនិងអ្នកទាំងនេះ មុនខ្លួនមានវិជ្ជមានវីរុសកូវីដ១៩ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នាវេលាល្ងាចម្សិលមិញនេះ

ភ្នំពេញ: នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីទទួលលទ្ធផលតេស្តលើកទី៣  ដោយបានបញ្ជាក់ថាខ្លួនវិជ្ជមានវីរុសកូវីដ១៩ ពិតមែន អ្នកនាង សួស វីហ្សា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស  ផ្អែកតាមបទសម្ភាសន៍មួយតាមរយ:ទូរស័ព្ទ អ្នកនាង បានទម្លាយប្រាប់ពីមូលហេតុដែលធ្វើឲ្យអ្នកនាងឆ្លង នៅជំងឺនេះ បន្ទាប់ពីខ្លួនបានរួមការងារជាមួយនិងបុគ្គលទាំងនេះ ដោយបានបញ្ជាក់យ៉ាងដូច្នេះថា:

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកនាង សួស វីហ្សា
អ្នកនាង សួស វីហ្សា

ខ្ញុំអត់បានប៉ះពាល់ផ្ទាល់ជាមួយពួកគាត់ទេ ប៉ុន្តែខ្ញុំបានធ្វើការងាររួមគ្នានៅក្នុងបន្ទប់ជាមួយ បានន័យថា នៅថ្ងៃទី៤ ខែ៣ ២០២១ ខ្ញុំបានទទួលបទចម្រៀងចូលឆ្នាំខ្មែរ ដោយខ្ញុំបានចូលរួមច្រៀងជាមួយនឹងតារាទាំងអស់ ហើយខ្ញុំបានទៅថតកាលពីថ្ងៃទី៤ ដោយក្នុងបន្ទប់នឹងមានគ្នា៦នាក់ គឺទី១ មានបងប្រុស ណុប បាយ៉ារិទ្ធិ ទី២ មានបងស្រី សុគន្ធ និសា ទី៣ មានបង សុខ ស្រីនាង ទី៤ មានបង ថែល ថៃ ទី៥ មានលោក សាន់សុវណ្ណឌីន ទី៦ គឺខ្ញុំ។

 អ្នកនាង សួស វីហ្សា

គួររំលឹកផងដែរថា ក្រោយរកឃើញថា អ្នកនាង សួស វីហ្សា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស មានផ្ទុកវីរុសកូវីដ១៩ បច្ចុប្បន្ននេះ អ្នកនាងក៏ត្រូវបានក្រុមគ្រូពេទ្យជំនាញយកទៅឲ្យសម្រាកព្យាបាលនៅអតីតសណ្ឋាគារ The Great Duck ដើម្បីតាមដាន ពិនិត្យ ព្យាបាល និងតាមដានអាការ:បន្ត៕
វីដេអូពី៖ Heng loong

ចង់ដឹងឲ្យកាន់តែច្បាស់ ពីដំណើរដើមទងនៃការឆ្លងលើរូបអ្នកនាង សួស វីហ្សា យ៉ាងណានោះ សូមទស្សនាវីដេអូដែលមានភ្ជាប់ជូននៅខាងក្រោម៖

សួស វីហ្សា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T