ខេត្ត​ស្ទឹង​​ត្រែង ៖ ​នគរ​បាល​​យុត្តិ​ធម៌​នៃ​ស្នង​ការ​ដ្ឋាន​​ខេត្ត​ស្ទឹង​ត្រែង​ឃាត់​ ខ្លួនស្ត្រី​៣​​នាក់ បន្ទាប់​ពី​អ្នក​លក់​គ្រឿង​អលង្ការ​ក្នុង​ផ្សារ​​ស្ទឹង​​ត្រែង​ចោទ​ប្រកាន់​ ថា បាន​យក​គ្រឿង​អលង្ការ​ក្លែង​ក្លាយ​មក​លក់​បំភាន់​ភ្នែក ។

ហេតុ​ការណ៍​នេះ​កើតឡើង​​កាល​ពី​វេលា​ម៉ោង​២​និង​២០​នាទី​ រសៀល​ថ្ងៃ​ទី​​​៨ មេសា ស្ថិត​នៅ​ផ្សារ​ស្ទឹង​ត្រែង​ ក្រុង​​ស្ទឹង​ត្រែង ។​ប្រភព​ព័ត៌មាន​ឱ្យ​ដឹងថា ​ស្ត្រី​ចំនួន​បួន​នាក់​​ជិះ​ម៉ូតូ​ទៅ​​ផ្សារ​ស្ទឹង​ត្រែ​ង​រួច​យ​កកង​​ដៃ​ ទៅ​លក់​​នៅ​តាម​ទូ​លក់​មាស ។ ពេល​អ្នក​ទិញ​ដុស​ទឹក និង​ពិនិត្យ​មើល​ឃើញ​ខ​ុស​ប្រក្រតី​ក៏​ផ្តល់​ដំណឹង​ទៅ​នគរ​បាលឱ្យ​​ឃាត់​ ខ្លួននាំ​ទៅ​​សាក​សួរ​តែ​ម្តង ។

លោក​ហោ វុទ្ធី ​នាយ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​​​ខេត្ត​​ឱ្យ​ កោះ​សន្តិភាព​ដឹង​ថា ស្ត្រី​​៣​នាក់​នោះ​ត្រូវនគរ​បាល​ព្រហ្ម​ទណ្ឌ​​ឃាត់​ខ្លួន​​ខណៈ​ពួក​គេ​និង​ បក្ស​ពួក​ម្នាក់​ទៀត​យក​គ្រឿង​អលង្ការ​ក្លែង​ក្លាយ​ទៅ​លក់​ឱ្យ​អាជីវករ​​ ឈ្មោះ​អែល ទី​រៀម ភេទ​ស្រី អាយុ​៥០​ឆ្នាំ រស់​នៅ​ភូមិ​ថ្ម​លាត សង្កាត់​ស្រះ​ឫស្សី​​ ក្រុង​ស្ទឹង​ត្រែ។

លោក​បន្ត​ថា​ស្ត្រី​ទាំង​នេះ​ជា​មុខ​សញ្ញា​​ដែល​កម្លាំង​ ​របស់​លោក​តាម​អង្កេត​វត្ត​ម​ាន​ចេញ​ចូល​ក្នុង​​ខេត្ត​ ព្រោះ​​កន្លង​មក​ធ្លាប់​ធ្វើ​សកម្ម​ភាព​​ជា​ច្រើន​លើក​រួច​ម​ក​​ហើយដូច​ជា​ ការ​ដាក់​ថ្នាំ​សណ្តំ​ ធ្វើ​ជា​ទម្លាក់​​មាស​ឬ​​សំណ​ព្រមទាំង​​រូប​ភាព​
ផ្សេងៗ​ទៀត ។
ស្ត្រី ​ដែល​ត្រូវ​នគរ​បាល​​យុត្តិ​ធម៌​ឃាត់​ខ្លួន​​នោះ​១-ឈ្មោះ​មុំ ភ័ណ្ឌ ​ភេទ​ស្រី អាយុ​២២​ឆ្នាំ  ស្រុក​កំណើត​​នៅ​ភូមិទូមាស ឃុំ​តា​អ៊ុង ស្រុក​ចម្ការ​លើ ខេត្ត​កំពង់​ចាម ។ ២-​ឈ្មោះ​គ្រន​ ភី អាយុ​៣០​ឆ្នាំ រស់​នៅ​ភូមិទួល​ប្រាក់ ឃុំ​តា​អ៊ុង ស្រុក​ចម្ការ​លើ​ ខេត្ត​កំពង់​ចាម និង​ទី​៣-​ឈ្មោះ​យឿន សុភី ភេទ​ស្រី អាយុ​២៤​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​ថ្មី​​លើ ឃុំ​​បារាយណ៍ ស្រុក​ចម្ការ​លើ ខេត្ត​កំពង់​ចាម និង​​បក្ស​ពួក​ម្នាក់​ទៀត​រត់​គេច​​ខ្លួនបាត់​ ខណៈ​​មាន​ការ​ឆោឡោ ។​ស្ត្រី​ទាំង​៣​នាក់​ត្រូវ​នគរ​បាល​យុត្តិធម៌​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​​ ស្ទឹង​ត្រែង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់​ការ​​តាម​ផ្លូវ​ច្បាប​់ ។ ចំណែក​បក្សពួកម្នាក់​ទៀត​សមត្ថកិច្ច​​កំពុង​​តាម​រក​ចាប់​ខ្លួន ៕

 

ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]