ថមមី ទម្លាយមូលហេតុ ដែលសួស វីហ្សា ធ្វើតេស្ត៣ដង តែទើបរកឃើញជំងឺកូវីដ១៩ ចុងក្រោយនេះទៅវិញ

//s9.kh1.co/8a/8a7baf47ce943752972bb53c2997a5aaead31442.jpg
តារា & កម្សាន្ដ

 ២២-មីនា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

ថមមី ទម្លាយមូលហេតុ ដែល សួស វីហ្សា ធ្វើតេស្ត៣ដង ទើបឃើញជំងឺកូវីដ១៩

ភ្នំពេញ៖ កាលពីល្ងាចមិញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ តារាចម្រៀងស្រី សួស វីហ្សា បានរកឃើញ នូវជំងឺកូវីដ១៩ ក្រោយពីធ្វើតេស្ត​ចំនួន៣លើក ទើបតែលើកចុងក្រោយនេះ ទើបរកឃើញ ថាខ្លួននាងបានឆ្លង។ ហើយពេលនេះ រូបនាង ក៏បានទៅសម្រាកព្យាបាល នៅ សណ្ឋាគារ The Great Duke  ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ លោក ថមមី ដែលត្រូវជា ស្វាមីរបស់នាង បាននិយាយឡើងលម្អិត ទាក់ទងនឹង រឿងនេះ ដោយលោក បានសរសេរនៅក្នុងផេកហ្វេសប៊ុក ឡើងក្បោះក្បាយថា៖

សូមជម្រាបទៅកាន់បងប្អូនអោយបានដឹងថា ពេលនេះលទ្ធផលតេស្តលើកទី៣ចេញមក គឺភរិយារបស់ខ្ញ៉ំទទួលផលវិជ្ជមានមានផ្ទុកមេរោគកូវីដ១៩ ចំនែកខ្ញ៉ំបាទអវិជ្ជមានមេរោគ ពេលនេះក្រុមគ្រូពេទ្យបាននាំយកភរិយារបស់ខ្ញ៉ំទៅព្យាបាលហើយ ចំនែកខ្ញ៉ំនឹងក្រុមគ្រួសារគឺធ្វើការឃ៉ំខ្លួនឯង ច័ត្តាឡីស័កនៅផ្ទះដោយគ្រូពេទ្យបាននាំយកសំណាកពីសមាជិកគ្រួសារខ្ញ៉ំទៅពិនិត្យទាំងអស់ លើកលែងតែខ្ញ៉ំបាទបានយកសំណាក៣លើករួចហើយគឺអវិជ្ជមាន .តាំងពីតេស្តលើកទី១ដល់ទី៣ អ្នកផ្ទះខ្ញ៉ំទាំងអស់គឺនៅតែផ្ទះតាមដានរហូតដល់ពេលនេះតែម្តង . កក្តាដែលខ្ញ៉ំមិនមានមេរោគនេះ ពេទ្យថាអាចមកពីកក្តាសុខភាពរបស់ខ្ញ៉ំល្អខ្លាំងដោយមានក្រុមឈាម 0+ មានអង់ទីគ័រ មានវាក់សាំង២ដង រួមផ្សំការហាត់ប្រាណផងដែរ តែខ្ញ៉ំក៍នៅតែច័ក្តាឡីស័កខ្លួន១៤ថ្ងៃទៀតក្នុងបន្ទប់តែឯងនៅផ្ទះ . ចំនែកភរិយាខ្ញ៉ំ គឺជាមនុស្សទី១នៅប្រទេសកម្ពុជាដំបូងគេដែលយកសំណាក៣លើកទើបពិនិត្យឃើញមានមេរោគនេះ ដូច្នេះពេទ្យក៍អាចពន្យល់បានថា អាចមកពីសុខភាពគាត់ល្អហើយមេរោគនៅក្នុងខ្លួនទើបតែចេញសញ្ញាពេលគាត់ចុះខ្សោយ តែពេទ្យក៍លើកទឹកចិត្តគាត់ថា បើយកសំណាក៣លើកទើបឃើញមានវិជ្ជមានចឹងគាត់អាចព្យាបាលឆាប់ជាបានលឿន . សូមជូនពរអោយអូន ប្រពន្ធសំលាញ់ឆាប់ជាអាងបានមកផ្ទះយើងវិញ បានជួបកូនយើងជ៉ំគ្នា ចុងក្រោយបងចង់ប្រាប់អោយអូនរឹងមាំឡើងណា មានបងប្អូនក្រុមគ្រួសារយើងគេរងចាំអូនជាហើយជាពិសេសមានបងប្អូនខ្មែរជាច្រើនដែលស្រលាញ់អូន គឺគេគ្រប់គ្នាបារម្ភពីអូនណាស់ 

https://s9.kh1.co/__image/w=650,h=366,q=100/8a/8a7baf47ce943752972bb53c2997a5aaead31442.jpg
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T