ក្រោយដឹងខ្លួនឆ្លង ជំងឺកូវីដ១៩ សួស វីហ្សា និយាយទាំងយំ លើឡានពេទ្យ និងនិយាយពាក្យចុងក្រោយថា «ជួយមើលកូនស្រីខ្ញុំផង» (មានវីដេអូ)

//s9.kh1.co/ec/ec5081bd12dc2e0e4874ab7f7b7068fe5620ff32.jpg
តារា & កម្សាន្ដ

 ២២-មីនា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

ក្រោយដឹងខ្លួនឆ្លង ជំងឺកូវីដ១៩ សួស វីហ្សា និយាយទាំងយំ លើឡានពេទ្យ និងនិយាយពាក្យថា«មើលថែកូនស្រីខ្ញុំផង»

រាជធានីភ្នំពេញ ៖ ដូចជាប្រិយមិត្ត បានដឹងរួចមកហើយថា តារាចម្រៀងស្រី ផលិតកម្មហង្សមាស អ្នកនាង សួស វីហ្សា ត្រូវបានពិនិត្យរកឃើញវិជ្ជមានជំងឺកូវីដ១៩ ដែលលទ្ធផលតេស្តនេះ ត្រូវបានរកឃើញក្នុងការធ្វើតេស្តលើកទី ៣ របស់ខ្លួន ហើយពេលនេះ រូបនាងក៏ត្រូវបាន រថយន្ត ដឹកនាង ទៅព្យាបាលនៅសណ្ឋាគារ The Great Duke ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ រូបនាង ក៏បាននិយាយនៅលើឡានពេទ្យថា រឿងដែលបានឆ្លងជំងឺកូវីដ១៩ ពិតជា រឿងពិត មិនមែនប្រឌិតនោះទេ ហើយពាក្យចុងក្រោយនាង បាននិយាយថា៖

ជួយមើលកូនស្រីខ្ញុំផង

ពាក្យនេះ បានធ្វើឲ្យមហាជន ស្រណោះយ៉ាងខ្លាំង និងពួកគេ សូមជូនពរឲ្យនាង ឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះ ក្នុងពេលឆាប់ៗនេះ៕

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T