បាតុភូត​រញ្ជួយ​ដី​នៅប្រទេសអុីស្លង់ ធ្វើឱ្យភ្នំភ្លើង​ដែល​ដេក​លក់​អស់​ ៦០០០ឆ្នាំ ផ្ទុះឡើងម្ដងទៀត

//s9.kh1.co/dc/dc14e39cab7e458baf5a7f6a151ed33168de1a69.jpg
សង្គម

 ២២-មីនា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ភ្នំភ្លើង Fagradals នៅភាគនិរតីនៃប្រទេសអុីស្លង់បានលង់លក់អស់រយៈពេល ៦០០០ ឆ្នាំហើយ

អុីស្លង់៖ ភ្នំភ្លើង Fagradals នៅភាគនិរតីនៃប្រទេសអុីស្លង់បានលង់លក់អស់រយៈពេល ៦០០០ ឆ្នាំហើយ។ ប៉ុន្តែ​នៅ​យប់​​ថ្ងៃសុក្រ បន្ទាប់ពីមានការរញ្ជួយដីជាច្រើនសប្តាហ៍នៅក្នុងតំបន់នោះ ភ្នំភ្លើងក៏ចាប់មានសកម្មភាពឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការផ្ទុះនេះគឺជាលើកដំបូងក្នុងឧបទ្វីប Reykjanes ជាកន្លែងដែលភ្នំភ្លើងស្ថិតនៅ បានឆ្លងកាត់ការផ្ទុះនេះរយៈពេល ៧៨១ ឆ្នាំហើយ។

ភ្នំភ្លើង Fagradals
ភ្នំភ្លើង Fagradals

វីដេអូនៃការផ្ទុះនេះបង្ហាញពីកម្អែភ្នំភ្លើង ដែលកំពុងសាយភាយចេញពីផែនដីធ្វើឱ្យមានពន្លឺ និងងងឹត​អួរអាប់​នៅ​ពេល​យប់។ យោងតាមសារពត៌មាន The Associated Press និងរូបភាពនៃពន្លឺបាន​អោយដឹងថា​ពន្លឺពីកម្អែភ្នំភ្លើង​អាច​ត្រូវ​បានគេមើលឃើញមានចម្ងាយ ២០ ម៉ាយល៍ពីទីក្រុង Reykjavík។

ប៉ូលីសអុីស្លង់បានសរសេរលើអុីនធើណេតកាលពីថ្ងៃសុក្រថា ប្រជាជនត្រូវនៅក្នុងផ្ទះ និងបិទទ្វារដើម្បីការពារ​ការបំពុល​ពីឧស្ម័ន។ យោងតាមទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិកឱ្យដឹងថា នៅពេលភ្នំភ្លើងផ្ទុះឡើង ភ្នំភ្លើង​នឹងបញ្ចេញឧស្ម័នដែលអាចបង្ករគ្រោះថ្នាក់ជាច្រើនរួមមាន៖ ស្ពាន់ធ័រឌីអុកស៊ីត កាបូនឌីអុកស៊ីត និងហ្វ្លុយអូរីហ្វ្រីដ។

ការិយាល័យឧតុនិយមអុីស្លង់បាននិយាយនៅព្រឹកថ្ងៃសៅរ៍នេះថា ការបំពុលពីការផ្ទុះនេះ “មិនត្រូវបានគេរំពឹង​ថា​នឹង​បង្កឱ្យមានការមិនស្រួលច្រើនសម្រាប់មនុស្សទេលើកលែងតែអ្នកនៅជិតប្រភពនៃការផ្ទុះនេះ”។

ភ្នំភ្លើង Fagradals
ភ្នំភ្លើង Fagradals

នៅលើគេហទំព័រការិយាល័យរបស់ខ្លួនបាននិយាយថា មិនមានផេះភ្នំភ្លើងត្រូវបានរកឃើញទេ​ ប៉ុន្តែកម្រិតខ្ពស់នៃ​ឧស្ម័នភ្នំភ្លើងត្រូវបានគេវាស់នៅជិតកន្លែងផ្ទុះ។ អ្នកវិទ្យាសាស្ត្រនិងមន្ត្រីជំនាញកំពុងតាមដានការបំភាយឧស្ម័ន​យ៉ាង​យកចិត្តទុកដាក់។

នៅព្រឹកថ្ងៃសៅរ៍ការិយាល័យឧតុនិយមអុីស្លង់បានរាយការណ៍ថា សកម្មភាពភ្នំភ្លើងបានថយចុះខ្លះចាប់​តាំងពីល្ងាច​ថ្ងៃសុក្រ។ អ្នកវិទ្យាសាស្ត្រនៅនាយកដ្ឋាននេះមិនបានលើកឡើងពីការព្រួយបារម្ភជាចម្បង​សម្រាប់ប្រជាជន​នៅតំបន់​នោះ​ទេ ព្រោះតំបន់ភ្នំភ្លើងមានទំហំតិចជាង ១ គីឡូម៉ែត្រក្រឡា។ យោងតាមការិយាល័យបានឱ្យដឹងថាការប្រេះស្រាំដែលអាចផ្ទុះបាន គឺស្នាមប្រេះនៅលើផ្ទៃផែនដីដែលចេញពីកម្អែល​ភ្នំភ្លើងមានប្រវែងប្រមាណពី ៥០០ ទៅ ៧០០ ម៉ែត្រ។

វីដេអូអំពីការរស់ឡើងវិញរបស់ភ្នំភ្លើង Fagradals

ការិយាល័យខាងលើបានសរសេរនៅលើគេហទំព័រធ្វីតធ័រថា "ប្រភពបញ្ចេញកម្អែលភ្នំភ្លើង​គឺតូចហើយ​ចរន្តកម្អែលវា គឺគ្រោះថ្នាក់ណាស់ដល់ប្រជាជននៅមូលដ្ឋាន"។

ក្រុមប្រឹក្សាវិទ្យាសាស្ត្រសម្រាប់ការការពារស៊ីវិលបាននិយាយនៅព្រឹកថ្ងៃសៅរ៍នេះថា ពួកគេមិនជឿថា​ការផ្ទុះនេះ​គឺជាការ​គំរាម​កំហែងដល់រចនាសម្ព័ន្ធទេ។

ការរញ្ជួយដីតូចមួយបានកើតឡើងប៉ុន្មានម៉ោងមុនពេលភ្នំភ្លើងផ្ទុះឡើង។

ភាគនិរតីអុីស្លង់រងការវាយប្រហារដោយការរញ្ជួយដីរាប់ពាន់ដងចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ។ ការរញ្ជួយខ្លះ​មាន​កម្លាំង ៣ រ៉ិចទ័រ ឬខ្ពស់ជាងនេះមានន័យថាពួកគេអាចមានអារម្មណ៍ដឹង។ កាលពីថ្ងៃព្រហស្បតិ៍ តែមួយថ្ងៃមុនការ​ផ្ទុះ​នេះ IMO បានរាយការណ៍ថាមានការរញ្ជួយដីចំនួន ៤០០ ដងក្នុងរយៈពេលប្រហែល ៧ ម៉ោង។ ទោះបីជាមានកម្រិតក៏ដោយ វាគឺជាសកម្មភាពរញ្ជួយតិចជាងបើប្រៀបធៀបទៅនឹងពេលព្រឹកផ្សេងទៀត​ដែលមាន​ការ​រញ្ជួយ​ដី​ប្រហែលជា ១.០០០ ដង៕

HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T