ស្រួលម៉្លេះ! ថតវីដេអូម្តងបានពីរប្លង់ក្នុងពេលតែមួយ អត់ពិបាកបង្វែរកាមេរ៉ាទៅមកសោះ ជាមួយមុខងារ Dual View Video លើ OPPO RENO5

//s9.kh1.co/84/847ff76d2c7a893ce96a6d8ac8ea5c77653fe8f1.jpg
បច្ចេកវិទ្យា

 ២២-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ពេលវេលាជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ អាចនិយាយបានថា ជាពេលមួយដែលមនុស្សគ្រប់គ្នាទទួលបានអារម្មណ៍ស្និទ្ធិស្នាល កក់ក្តៅ និងអារម្មណ៍សប្បាយរីករាយពេលជួបជុំបងប្អូន ញាតិមិត្តទីជិតឆ្ងាយ។ ជាមួយគ្នានេះ ដើម្បីរក្សាអនុស្សាវរីយ៍ទាំងនេះ លោកអ្នកគួរតែមានស្មាតហ្វូន OPPO RENO5 នៅក្នុងដៃ ព្រោះ OPPO RENO5 អាចថតវីដេអូម្តងបានពីរប្លង់ក្នុងពេលតែមួយ អត់ពិបាកបង្វែរកាមេរ៉ាទៅមកសោះ ជាមួយមុខងារ Dual View Video។

ភ្នំពេញ៖ ពេលវេលាជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ អាចនិយាយបានថា ជាពេលមួយដែលមនុស្សគ្រប់គ្នាទទួលបានអារម្មណ៍ស្និទ្ធិស្នាល កក់ក្តៅ និងអារម្មណ៍សប្បាយរីករាយពេលជួបជុំបងប្អូន ញាតិមិត្តទីជិតឆ្ងាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ ដើម្បីបង្កើនបរិយាកាសសប្បាយអ៊ូអរជាមួយក្រុមគ្រួសារ គួរតែបង្កើតសកម្មភាពសប្បាយៗដូចជា  ការច្រៀងរាំ លេងល្បែងប្រជាប្រិយ ឬលេងហ្គេមផ្សេងៗ ប៉ុន្តែដើម្បីកុំឲ្យបរិយាកាសដ៏សប្បាយរីករាយទាំងនោះរំលងទៅ ដោយមិនបានបន្សល់ទុកអនុស្សាវរីយ៍ឲ្យសោះ កុំភ្លេចទាញស្មាតហ្វូន OPPO RENO5 បើកមុខងារ Dual View Video ថតវីដេអូ ២ ប្លង់តំណាលគ្នាក្នុងពេលតែមួយលើកាមេរ៉ាមុខ និងក្រោយ ដើម្បីបង្ហាញទឹកមុខសប្បាយរីករាយនិង «បង្កើនភាពរស់រវើកជាមួយគ្នា»។ ហើយកុំភ្លេចចែករំលែកវីដេអូសប្បាយៗ និងអនុស្សាវរីយ៍ល្អៗទាំងនោះលើបណ្តាញសង្គមផងណា។

  ស្មាតហ្វូន OPPO RENO5
  ស្មាតហ្វូន OPPO RENO5

ជាការពិតណាស់ ទូរស័ព្ទ OPPO RENO5 ស៊េរីទំនើប និងចុងក្រោយមានការពេញនិយមខ្លាំង និងស្ទើរតែផ្ទុះទីផ្សារស្មាតហ្វូន គឺដោយសារវាមានចំណុចពិសេសអស្ចារ្យចំនួន ៣ យ៉ាងធំៗដែលធ្វើឲ្យមនុស្សគ្រប់គ្នា ពិសេសមិត្តៗយុវវ័យមិនអាចខ្វះ OPPO RENO5 កាន់លើដៃបាន ៖

·         កាមេរ៉ា AI 2.0 ៖ អ្វីដែលធ្វើឲ្យហ្វេនៗនឹកស្មានមិនដល់ និងភ្ញាក់ផ្អើលបន្ទាប់ពីម៉ូដែល OPPO RENO5 អាប់ដេតជាមួយ AI Camera ជំនាន់ថ្មី 2.0 ដោយបំពាក់បច្ចេកវិទ្យា និងមុខងារថ្មីៗយ៉ាងច្រើនដែលមិនធ្លាប់មានពីមុនមក។ និយាយរួម គឺលើសពីការំពឹងទុកតែម្តង ជាមួយមុខងារថតរូប រូបវីដេអូប្លែកៗជាច្រើនដូចជា AI Mixed Portrait, Ultra Night Video, Dual View Video ព្រមទាំងមុខងារផ្សេងៗទៀតជាច្រើនដែលលោកអ្នកអាចប្រើមុខងារទាំងនេះ ដើម្បីថតរូបស្អាតៗ និងវីដេអូសប្បាយៗជាមួយក្រុមគ្រួសារក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដើម្បីទុកជាកម្រងអនុស្សាវរីយ៍ បង្កើនភាពស្និទ្ធិ និងជាការចងចាំមួយដ៏សែនកក់ក្តៅផងដែរ។

  ស្មាតហ្វូន OPPO RENO5
  ស្មាតហ្វូន OPPO RENO5

·         កាមេរ៉ា 64MP+ 44MP ៖ រាល់ពេលចូលហាងទិញទូរស័ព្ទ សំនួរដែលគ្រប់គ្នាសួរមុនគេគឺ ស្មាតហ្វូនតម្លៃខ្ទង់ ៤០០ដុល្លារ ចុះក្រោមមួយណាមានទំហំធំជាងគេ ហើយថតរូបភ្លឺច្បាស់? នេះនែ៎ កាមេរ៉ា OPPO RENO5 ទំហំកាន់តែធំ 64MP+ 44MP ធំបំផុតក្នុងចំណោមទូរស័ព្ទដែលមាកម្រិតតម្លៃដូចគ្នា។ ពិសេសគឺថតរូប ថតវីដេអូកាន់តែច្បាស់គ្រប់ស្ថិតភាព ទោះស្ថិតនៅទីងងឹតយ៉ាងណាក៏ដោយ។ ដូច្នេះ កាមេរ៉ា OPPO RENO5 អាចជួយផ្តិតកម្រងរូបភាពល្អរបស់អ្នក និងក្រុមគ្រួសារជាទីស្រលាញ់បានគ្រប់ពេលវេលា គ្រប់ទីកន្លែងឲ្យកាន់តែភ្លឺច្បាស់ ដោយមិនបាច់បារម្ភរូបថតព្រាល ឬរូបងងឹតឡើយ។

  ស្មាតហ្វូន OPPO RENO5
  ស្មាតហ្វូន OPPO RENO5

·         កម្លាំងសាកថ្មលឿន 50W ៖ ធុញហេ៎ អង្គុយចាំសាកថ្មទូរស័ព្ទយូរៗ? ចុចតិចងាកអស់ថ្មៗ តែបើប្រើ OPPO RENO5 គ្មានបារម្ភពីបញ្ហានេះឡើយ ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនរហ័សរហូតដល់ 50W ។ អ្វីដែលកាន់តែពិសេសគឺបញ្ចូលថ្ម ៥ នាទីអាចមើលវីដេអូបានរហូតដល់ទៅ ៣ ម៉ោងឯណោះ។ គួរតែមាន OPPO RENO5 ម្នាក់មួយទុកដើរលេងថតរូប លេងហ្វេសប៊ុក ឬសំណេះសំណាលគ្នាតាម Video Call ជាមួយក្រុមគ្រួសារបានរាប់ម៉ោង ដោយមិនខ្លាចរលត់ថ្មនោះទេ។

  ស្មាតហ្វូន OPPO RENO5
  ស្មាតហ្វូន OPPO RENO5

ឈប់! ឈប់! ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាន់តែពិសេស និងអស្ចារ្យ រាល់ការជាវស្មាតហ្វូន OPPO RENO5RENO5 5G នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ ដែលមានផ្លាកសញ្ញា OPPO ទូទាំងប្រទេសកម្ពុជា នោះអតិថិជនជាទីស្រលាញ់ទាំងអស់ នឹងទទួលបានឱកាសផ្សងសំណាងកោសឆ្នោតតាម Online ចំនួន ២ ដងដើម្បីយករង្វាន់ដោយងាយៗ គឺគ្រាន់តែថតរូបលោកអ្នកជាមួយ OPPO RENO5RENO5 5G បង្ហោះចូលក្នុងវេបសាយ រួចវាយបញ្ចូលលេខ IMEI របស់ទូរស័ព្ទ នោះអតិថិជនទាំងអស់គ្នានឹងមានឱកាសទទួលបានកាដូពិសេសៗជាច្រើនរួមមាន តុក្កតា Ollie (ចំនួន ១ ឬ ១ គូ), កាសឥតខ្សែ Enco W11, កាស​ឥតខ្សែ Enco Free និង Power Bank។ ដូច្នេះ ចង់ជ្រាបច្បាស់ពីពត៌មានលម្អិតសូមចូលទៅកាន់ផេកហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ទាំងអស់គ្នា៕

  ស្មាតហ្វូន OPPO RENO5
  ស្មាតហ្វូន OPPO RENO5
  ស្មាតហ្វូន OPPO RENO5
  ស្មាតហ្វូន OPPO RENO5
  ស្មាតហ្វូន OPPO RENO5
  ស្មាតហ្វូន OPPO RENO5
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T