ចូលរួមរំលែកទុក្ខផង! អ្នកស្លាប់ដោយសារកូវីដ១៩ ព្រឹកមិញនេះ គឺជាសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ​ស្តើង ជា ​ប្រធាន​គណៈកម្មការ​វេជ្ជសាស្ត្រកីឡាកម្ពុជា

//s9.kh1.co/fb/fb8e9121b2a74030bba1f809add5cce4e6397d6f.jpg
សង្គម

 ២២-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អ្នកស្លាប់ដោយសារកូវីដ១៩ ព្រឹកមិញនេះ គឺជា លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ​ស្តើង ជា ​ប្រធាន​គណៈកម្មការ​វេជ្ជសាស្ត្រកីឡាកម្ពុជា

រាជធានីភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខភិបាល បានឱ្យដឹងថា បុរសដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ នាព្រឹកមិញនេះ គឺជា វេជ្ជបណ្ឌិតចូលនិវត្តន៍ និង ជាប្រធានគណកម្មការវេជ្ជសាស្រ្ត និង វិទ្យាសាស្ត្រកីឡានៃគណៈកម្មាធិការជាតិអូឡាំពិចកម្ពុជា មានទីលំនៅនៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង​០៨៖០០ នាទីព្រឹកមិញនេះ នៅមន្ទីរពេទ្យខ្មែរ សូវៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូ ស្តើង ជា
លោកគ្រូ ស្តើង ជា

គួរបញ្ជាក់ផងដែរ បុរសរូបនេះមានឈ្មោះថា ស្តើង ជា បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរ សូវៀត នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង០៨៖០០ ព្រឹក ក្នុងសភាពហត់ខ្លាំង។ ភ្លាមៗពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ បានពិនិត្យឃើញថា រូបគាត់មានអាការៈហត់ខ្លាំង និង ពិបាកដកដង្ហើម ព្រមទាំងមានការវិវត្តយ៉ាងរហ័សទៅរកសភាពធ្ងន់ធ្ងរខ្លាំងក្នុងរយៈពេល ៣ទៅថ្ងៃ មុនពេលចូលមន្ទីរពេទ្យ ដោយគាត់មានជំងឺប្រចាំកាយលើសឈាមទៀតផង។

តាមការសន្និដ្ឋានរបស់ក្រសួងបានបញ្ជាក់ថា៖ បុរសដែលបានស្លាប់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៨៖០០ នាទីព្រឹក គឺដោយសាររូបគាត់ខ្សោយធ្ងន់ធ្ងរខ្លាំង និង រលាកសួតទាំងសងខាងធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ១៩៕

សេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល
សេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T