ឡូយអស់ទាស់! មកមើលវីដេអូដំបូង នៃតាក់ស៊ីអគ្គិសនី ធ្វើការហោះហើរលើអាកាស

//s9.kh1.co/5f/5fc19a6640177062063ab78804479b37c97d1388.jpg
បច្ចេកវិទ្យា

 ២២-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

នៅថ្ងៃអនាគត យើងប្រហែលជាបានឃើញយានប្រភេទនេះច្រើនហើយមើលទៅ

បរទេស៖ ខណ:ដែលបច្ចេកវិទ្យាកាន់តែដើរទៅមុខ យើងកាន់តែបានឃើញយានប្លែកៗដែលនឹងហោះហើរនៅថ្ងៃអនាគត​ លើពិភពលោកយើងនេះ។ ឡានហោះ ឬតាក់ស៊ីហោះគឺជាសុបិន្តរបស់មនុស្សតាំងពីជំនាន់មុនៗ ដែលស្រមៃថា ថ្ងៃណាមួយនឹងមានយានទាំងនោះហោះពេញផ្ទៃមេឃ ហើយការស្រមៃនេះហាក់ដូចជាបានក្លាយមកជាការពិតហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវីដេអូពីរដែលបញ្ចេញដោយក្រុមហ៊ុន Joby Aviation គេបានបញ្ចេញរូបរាងតាក់ស៊ីហោះ និងបង្ហាញពីការហោះហើររបស់វា។

(រូបភាព៖ Joby Aviation)
(រូបភាព៖ Joby Aviation)

លោក Paul Sciarra ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Joby បាននិយាយថា តាក់ស៊ីហោះនេះមានសំឡេងរំខានទាបបំផុត ដែលមានសំឡេងតិចជាង65ដេស៊ីបេលក្នុងរយ:កម្ពស់100ម៉ែត្រក្នុងពេលហោះឡើងនិងចុះចត ហើយវាស្ទើរតែមានសំឡេងស្ងាត់ឈឹងនៅរយ:កម្ពស់ហោះហើរកាន់តែខ្ពស់។ ការធ្វើឱ្យតាក់ស៊ីហោះមានសំឡេងស្ងាត់ល្អគឺជាគន្លឹះដ៏សំខាន់មួយ ដែលធ្វើឱ្យយានក្លាយជាជម្រើសមួយសម្រាប់មធ្យោបាយដឹកជញ្ជូនតាមទីក្រុង ព្រោះគ្មាននរណាម្នាក់ចង់បានយានដែលមានសំឡេងខ្លាំងហោះឆ្លងកាត់តំបន់របស់ពួកគេទាំងយប់ទាំងថ្ងៃនោះទេ ទោះបីជាយាននោះល្អយ៉ាងណាក៏ដោយ។  

(រូបភាព៖ Joby Aviation)
(រូបភាព៖ Joby Aviation)

ទោះបីជាយ៉ាងណា ក្រុមហ៊ុន Joby បាននិយាយថា ខ្លួនបានបញ្ចប់ការហោះហើរសាកល្បងជាងមួយពាន់ដង ចាប់តាំងពីការបង្កើតរបស់ខ្លួនក្នុងឆ្នាំ2009មក នេះជាលើកដំបូងហើយដែលសាធារណជនបានឃើញតាក់ស៊ីហោះនេះដំណើរការ។ យានអគ្គិសនីសុទ្ធសាធនេះ មានល្បឿនអតិបរមា200ម៉ាយក្នុងមួយម៉ោង (300km/h)។ វាអាចផ្ទុកមនុស្សបានប្រាំនាក់រួមទាំងអ្នកបើកយន្ដហោះ ហើយពេលខ្លះវាអាចត្រូវបានគ្រប់គ្រងពីចម្ងាយពីដីមកក៏បាន។

ទោះបីជាមានការប្រកួតប្រជែងជាច្រើននៅក្នុងវិស័យនេះពិតមែន តែក្រុមហ៊ុន Joby បានទទួលការគាំទ្រពីក្រុមហ៊ុនតូយ៉ូតាឯណោះ ហើយថ្មីៗនេះខ្លួនបានទិញអាជីវកម្មតាក់ស៊ីអាកាស Uber Elevate របស់ Uber ទៀតផង៕

វីដេអូ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T