ទឹកចិត្តកូនប្រុស! បញ្ញា សិទ្ធ សុំអង្វរក្រសួង បញ្ជូនម្តាយឪពុកទៅកាន់ផ្ទះវិញ ព្រោះមូលហេតុនេះ(មានវីដេអូ)

//s9.kh1.co/b9/b998917070ee4447721a9778fcddc579d66e37f1.jpg
តារា & កម្សាន្ដ

 ២២-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មុននេះបន្តិច បញ្ញា សិទ្ធ​ ធ្វេីការបេកស្រាយ រឿងដែល គ្រូពេទ្យធ្វើការធ្វេសប្រហែលទៅយកអ្នកជំងឺកូវីដ តែច្រលំមកលើម្តាយឪពុកខ្លួន

រាជធានីភ្នំពេញ ៖ មុននេះបន្តិច តារាប្រុស បញ្ញា សិទ្ធ ខឹងញ័រដៃ និយាយស្ទើរមិនរួច ព្រោះតែ គ្រូពេទ្យ២នាក់ នៅក្រុងតាខ្មៅ កាលពីយប់មិញនេះ ធ្វើការធ្វេសប្រហែស ទៅយកអ្នកជំងឺកូវីដ១៩ តែបែរជា ច្រលំមកយកម្តាយឪពុកខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ កាលពីយប់មិញនេះ តារាប្រុសរូបនេះ បានបង្ហាញសារជាសាធារណៈ ថាសំណូមពរឲ្យគ្រូពេទ្យផ្លាស់ប្តូរកន្លែងព្យាបាល ខ្លួននិងឪពុកម្តាយ តែស្រាប់តែប៉ុន្មានក្រោយមក តារាប្រុសរូបនេះ បែរបង្ហោះសារ សំណូមពរឲ្យគ្រូពេទ្យបញ្ជូនម្តាយឪពុកខ្លួនទៅផ្ទះវិញ ។

គួរបញ្ជាក់ថា មុននេះបន្តិច បញ្ញា សិទ្ធ បានបង្ហើបប្រាប់ថា គ្រូពេទ្យក្រុងតាខ្មៅ កាលពីយប់មិញ បានទៅយកម្តាយឪពុកភ្លាមៗ មិនតែប៉ុណ្ណោះ គ្រូពេទ្យទៅដល់ភ្លាម មិនបានធ្វើការផ្ទៀងផ្ទាត់ត្រឹមត្រូវ បែរជាបង្ខំឲ្យពួកគាត់ រៀបចំខោអាវ និងឥវ៉ាន់ភ្លាមៗ ទៅតាមឡានពេទ្យជាមួយគ្រូពេទ្យ លើសពីនេះទៅទៀត រូបលោក បានបង្ហើបប្រាប់ថា ខ្លួនបានផ្តល់ដំណឹងទៅគ្រួសារឲ្យទៅ ធ្វើតេស្តនិងធ្វើចត្តាឡីស័ក តាំងពីខ្លួនពិនិត្យឃើញឆ្លងកូវីដ១៩នេះដំបូង។

តែយ៉ាងណាមិច រឿងនេះ បញ្ញា សិទ្ធ ចោទជាសំណួរថា ជាធម្មតាត្រឹមតែ ៤៨ម៉ោង នោះគ្រូពេទ្យនឹងផ្តល់ដំណឹងលទ្ធផលហើយ តែហេតុអី ឈានដល់ ៥ ៦ថ្ងៃហើយ តែគ្មានទទួលដំណឹង តែស្រាប់តែយប់មិញ វេលាម៉ោង ៨យប់ មានរថយន្តសង្គ្រោះបន្ទាន់ ទៅយកដល់មុខផ្ទះ និងបដិសេធមិនមើលសំណុំឯកសារអះអាងអ្វីទាំងអស់។

ម៉្យាងទៀត ខណៈពេល ឪពុកម្តាយ ឈានដល់ដំណាក់សុវត្ថិភាពទី១រួចហើយ ព្រោះគ្មានការជូនដំណឹង ករណីវិជ្ជមានពីគ្រូពេទ្យ មិនតែប៉ុណ្ណោះ រូបលោក បានសម្តែងក្តីបារម្ភ ដែលគ្រួសារត្រូវជិះក្នុង រថយន្តសង្គ្រោះបន្ទាន់ ដែលជាធម្មតា ត្រូវដឹកអ្នកជំងឺកូវីដ រាប់សិបនាក់ ស្របពេលនោះ ត្រូវបញ្ជូនឲ្យទៅស្នាក់នៅ ទីតាំងចត្តាឡីស័កនៅ មជ្ឈមណ្ឌលគរុកោសល្យក្រុងតាខ្មៅ ។

ជាចុងក្រោយ រូបខ្លួន បានសំណូមពរឲ្យគ្រូពេទ្យ ជូនបញ្ជូនឪពុកម្តាយខ្លួន ទៅគេហដ្ឋានវិញ ព្រោះពួកគាត់មានជំងឺប្រចាំកាយ ដែលនឹងពិបាកទ្រាំនៅទីតាំងនោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលវីដេអូខាងក្រោម ៖

បញ្ញា សិទ្ធ
បញ្ញា សិទ្ធ
បញ្ញា សិទ្ធ
បញ្ញា សិទ្ធ
បញ្ញា សិទ្ធ
បញ្ញា សិទ្ធ
បញ្ញា សិទ្ធ
បញ្ញា សិទ្ធ
បញ្ញា សិទ្ធ
បញ្ញា សិទ្ធ
បញ្ញា សិទ្ធ
បញ្ញា សិទ្ធ
រូបភាព
រូបភាព
បញ្ញា សិទ្ធ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T