ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Formula One នឹង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃទី ២៨ មីនានេះ

//s9.kh1.co/37/37a7480876b2309c33b38451ffed11039f4654c9.jpg
កីទ្បា

 ២២-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ថ្ងៃទី ២៨ មីនា សប្ដាហ៍នេះការប្រណាំងរថយន្ត Formula One នឹងចាប់ផ្ដើមជុំទីមួយរបស់ខ្លួន

បរទេស៖ ការប្រណាំងរថយន្តល្បឿនលឿនលើលោក Formula One នឹងធ្វើការប្រណាំងជុំទី១ របស់ខ្លួននៅថ្ងែទី ២៨ មីនា ២០២១ ខាងមុខនេះ (ពេលវេលាក្នុងតំបន់)។ ការប្រណាំងរថយន្ត F1​ ជុំទី១ នៅក្នុងឆ្នាំ ២០២១នេះ​នឹង​ត្រូវធ្វើឡើងនៅ​ ប្រទេសប៉ារ៉ែន ដែលខុសពីរាល់ឆ្នាំ ដែល Formula One ចាប់ផ្តើមជុំទីមួយរបស់ខ្លួន​នៅប្រទេស​អូស្រ្តាលី លើកលែងតែឆ្នាំ ២០២០ ដែលគេមានលើសពេលនឹងពេល និងទីតាំងចាប់ផ្ដើមទៅប្រទេសអូទ្រីស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រណាំងសម្រាប់ឆ្នាំ ២០២១ ក្រុមប្រណាំង Formula One ទាំងអស់នឹងត្រូវប្រកួតចំនួន ២៣ជុំ ត្រូវនឹង ២៣​ប្រទេសជុំវិញពិភពលោកចាប់ពីចុងខែមីនា​ ដល់ពាក់កណ្ដាលខែធ្នូ​ ចុងឆ្នាំនេះ។ នៅក្នុងឆ្នាំ​ ២០២១ មានក្រុម​រថយន្ត​ចំនួន ១០ក្រុម និងអ្នកបើកបរចំនួន ២០រូបចូលរួមក្នុងការប្រណាំងនៅព្រឹត្តិការណ៍កីឡាពិភពលោកមួយនេះ។

ក្រុមដែលចូលរួមប្រកួតមានក្រុម Alfa Romeo Racing បើកបរដោយ  Kimi RAIKKONEN និង​ Antonio GIOVINAZZI, ក្រុម Alpha Tauri បើកបរដោយ  Pierre GASLY និង Yuki TSUNODA, ក្រុម Alpine បើកបរ​ដោយ Esteban OCAN និង Fernando ALONSO , ក្រុម Aston Martin បើកបរដោយ Lance STROLL និង Sebastian VETTEL , ក្រុម Ferrari បើកបរដោយ Charies LECLERC និង Carlos SAINZ, ក្រុម Haas បើកបរ​ដោយ Mick SCHUMACHER និង Nikita MAZEPIN, ក្រុម McLaren បើកបរដោយ Lando NORRIS និង Daniel RICCIARDO ,  ក្រុម Mercedes បើកបរដោយ Lewis  HAMILTON និង Valtteri BOTTAS, ក្រុម Red bull បើកបរដោយ Max VARSTAPPEN និង Sergio PERES និងក្រុម Williams​ បើកបរ George RUSSELL និង Nicholas LATIFI ។

គួរបញ្ជាក់ផងដែរថា​ Lewis HAMILTON (Driver Championship) ជាអ្នកការពារតំណែងជើងឯក​ខាងអ្នក​បើកបរ​ និង Mercedes ជាម្ចាស់ជាជើងឯកខាងក្រុមបើកបរ (Constructors' Championship)៕

Ly David
លី ដេវីត/Ly David (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T