អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតហើយ បានទទួលមរណភាព ព្រឹកនេះ នៅមន្ទីរពេទ្យរុស្ស៊ី

//s9.kh1.co/a2/a27e4abf430d20f4fc5daee8cf60adb3e552619d.jpg
សង្គម

 ២២-មីនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ចូលរួមរំលែកទុក្ខ បុរសកើតជំងឺកូវីដ១៩ អាយុ៧៥ ឆ្នាំម្នាក់ទៀតហើយ បានទទួលមរណភាព នៅព្រឹក ថ្ងៃទី២២ ខែមីនាឆ្នាំ២០២១នេះ

រាជធានីភ្នំពេញ៖ អ្នកកើតជំងឺកូវីដ១៩ អាយុ៧៥ ឆ្នាំម្នាក់ទៀតហើយ បានទទួលមរណភាពនៅព្រឹកថ្ងៃទី២២ ខែមីនាឆ្នាំ២០២១នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមប្រភពមួយរបស់មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានឱ្យដឹងថា បុរសដែលទទួលមរណភាពរូបនេះ មានទីលំនៅនៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជភ្នំពេញ។ បើយោងតាមប្រភពដដែលបានបញ្ជាក់ថា បុរសខាងលើត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ១៩ កាលពីយប់មិញនេះ។

មន្ទីរពេទ្យរុស្ស៊ី
មន្ទីរពេទ្យរុស្ស៊ី

ដោយហេតុបុរសរូបនេះ មានជំងឺរលាកសួតធ្ងន់ធ្ងរ ទើបបណ្តាលឱ្យជំងឺធ្វើទុក្ខធ្ងន់ធ្ងរ។ ដោយមើលឃើញបុរសរូបនេះស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរបែបនេះ ក្រុមគ្រូពេទ្យបានយកបុរសរូបនេះ ចូលទៅបន្ទប់សង្គ្រោះបន្ទាន់ និង ជួយសង្គ្រោះអស់រយៈប្រមាណ១០ ម៉ោង ប៉ុន្តែជាអកុសល មិនអាចជួយសង្គ្រោះបាន និង ទទួលមរណភាពព្រឹកថ្ងៃនេះតែម្តង។

គួររំលឹកផងដែរថា មកទល់ពេលនេះ មានអ្នកជំងឺកូវីដ១៩ បួននាក់ហើយ ដែលបាត់បង់ជីវិត រួមបញ្ចូលទាំងបុរសវ័យ៧៥ ខាងលើ។

រូបតំណាង
រូបតំណាង

ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១
ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)
* ទី៣៖ បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
ទី៤៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១៕

ប្រភព៖ Fresh News

មន្ទីរពេទ្យរុស្ស៊ី
មន្ទីរពេទ្យរុស្ស៊ី
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T